ព័ត៌មានផ្សេងៗ

រដ្ឋបាលក្រុងច្បារមនព្រមានម្ចាស់សត្វគោ-ក្របីត្រូវទទួលខុសត្រូវ បើបង្កគ្រោះថ្នាក់ដល់មនុស្ស ឬបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាល​ក្រុង​ច្បារមន នៃ​ខេត្តកំពង់ស្ពឺ បាន​ព្រមាន​ចាត់វិធានការ​តាម​ច្បាប់​ចំពោះ​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងឡាយ ពិសេស​សត្វ​គោ​-​ក្របី ដែល​លែង​នៅ​ទី​សាធារណៈ​ឱ្យ​ដើរ​ស៊ី​ពាស​វាល​ពាស​កាល ក្នុង​ទីប្រជុំជន និង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់ ខូចខាត​ដល់​ទ្រព្យសម្បត្តិ​របស់​អ្នក​ធ្វើ​ដំណើរ ។ ការ​ព្រមាន​បែប​នេះ ធ្វើ​ឡើង​ក្រោយ​មានការ​ណែនាំ​ចំនួន​០២​លើក ទៅ​ដល់​ម្ចាស់​សត្វ​ចិញ្ចឹម​(​សត្វ​គោ​-​ក្របី​) ដែល​លែងឱ្យ​ដើរ​ពាស​វាល​ពាស​កាល ប្រសេចប្រសាច បោច​ស៊ី​ដំណាំ​អ្នក​ដទៃ ពិសេស​ស្មៅ​សួន និង​ផ្កា​តាម​សួន​សាធារណៈ​ក្នុង​ក្រុង ។…