ចិនស្នើឱ្យអាមេរិកបោះបង់ចោលផែនការសាងសង់សំណាញ់មេឃានៅក្នុងទីអវកាស
ទីក្រុងប៉េកាំង៖ បន្ទាប់ពីរដ្ឋាភិបាលរបស់លោកត្រាំគ្រោងបង្កើតសំណាញ់មេឃាសម្រាប់ការពារការវាយប្រហារដោយគ្រាប់មីស៊ីលពីប្រទេសដទៃដែលលោកឱ្យឈ្មោះថាហ្គោលដឹនដូម (Golden Dome) ប្រទេសចិនចាប់ផ្ដើមខ្វាយខ្វល់ចំពោះបញ្ហានេះ។ នៅល្ងាចថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិនបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបោះបង់ចោលផែនការនេះវិញ។ ដំណើរការសាងសង់ហ្គោលដឹនដូមត្រូវបានមើលការខុសត្រូវដោយឧត្ដមសេនីយ៍ម៉ៃឃើល ហ្គូអេតលេន (Michael Guetlein) ក្នុងនាមលោកជាអនុប្រធានផ្នែកប្រតិបត្តិការសឹកកងទ័ពអវកាស។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រីម៉ៅនីង ថ្លែងថាការស្ថាបនាសំណាញ់មេឃាស៊េរីទំនើបនេះជាការបង្ហាញឱ្យឃើញនូវចរិតកំណាច។ លោកស្រីថានេះជាការបង្កហានិភ័យកាន់តែខ្លាំងចំពោះការធ្វើយោធូបនីយកម្មនៅក្នុងទីអវកាស និងនាំឱ្យរត់ប្រណាំងផ្នែកសព្វាវុធនាពេលអនាគត។ លោកស្រីថ្លែងថាដោយអនុវត្តតាមមាគ៌ានយោបាយតម្កល់ផលប្រយោជន៍ជាតិរបស់ខ្លួនជារឿងទី១ អាមេរិកហាក់ដូចជាផ្ដោតសំខាន់ទៅលើការការពារសន្តិសុខរបស់ខ្លួនខ្លាំងពេក។ ដូច្នេះ…