វិធានការជួយពលករខ្មែរ៖ រាជរដ្ឋាភិបាលកម្ពុជាត្រៀមគ្រប់ជ្រុងជ្រោយ សម្រាប់ករណីពលករនៅថៃវិលចូលស្រុកទ្រង់ទ្រាយធំ
សម្តេចមហាបវធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចែករំលែកនូវពាក្យមួយឃ្លាប្រកបដោយមោទនភាពថា « ពេលប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហាស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរយើង ។ » ឈរលើស្មារតីនៃសាមគ្គីឯកភាពជាតិ និងជួយគ្នាទៅវិញទៅមកនេះ សម្តេចមហាបវធិបតី បានសង្កត់ធ្ងន់ថា ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ ដោយមូលហេតុណាមួយរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ។…