ព័ត៌មានផ្សេងៗ

កិច្ចព្រមព្រៀងពាណិជ្ជកម្ម៖ អាមេរិក-ចិន ប្រកាសពីគោលការណ៍ក្របខណ្ឌដោះស្រាយទំនាស់

អា​មេ​រិ​ក​-​ចិន ៖ តាម​សារព័ត៌មាន​រដ្ឋ​ចិន​ថា សហរដ្ឋអាមេរិក​និង​ចិន​បាន​ព្រមព្រៀង​គ្នា​លើ​គោល​ការណ៍​នៃ​ក្រប​ខណ្ឌ​អនុវត្ត កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​កាលពី​ខែ​មុន ដើម្បី​ដោះស្រាយ​ទំនាស់​ពា​ណិ​ជ្ច​កម្ម ។ ការ​ប្រកាស​នោះ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​១០​មិថុនា​បន្ទាប់​ពី​ការ​ចរចា​២​ថ្ងៃ​នៅ​ក្រុង​ឡុ​ង​ដ៏​។ កាលពី​ស​ប្ដា​ហ៍​មុន​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​និង​សម​ភាគី​ចិន​លោក​សី​ុ​ជី​ន​ពីង បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ សំដៅ​សម្រាល​ភាព​តានតឹង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​។ លោក​លី​ឆេ​ង​ហ្គា​ង​អនុរដ្ឋមន្ត្រី​ពា​ណិ​ជ្ច​កម្ម​ចិន និង​ជា​តំណាង​របស់​ក្រុង​ប៉េ​កាំ​ង​ទទួល​បន្ទុក​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ថ្លែង​ថា ភាគី​ទាំង​២​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ដំបូង​មួយ ស្ដី​ពី​ក្រប​ខណ្ឌ​អនុវត្ត​កិច្ចព្រម​ព្រៀង​ដែល​សម្រេច​បាន​រវាង​មេដឹកនាំ​ទាំង​២​និង​កិច្ចព្រមព្រៀង​ក្នុង​ការ​ចរចា​កាលពី​ខែឧសភា​នៅ​ក្រុង​ហ្សុ​ឺ​ណែវ​។ ចាប់តាំងពី​ការ​ពិភាក្សា​គ្នា​នៅ​ក្រុង​ហ្សុ​ឺ​ណែវ​មក ក្រុង​វ៉ា​សិ​ុ​ន​តោន​និង​ក្រុង​ប៉េ​កាំ​ង សន្យា​ពី​ការ​ដោះ​ដូរ​គ្នា​លើ​សឺ​មី​កុង​ឌុ​ច​ទ័​រ​ឈានមុខ​បំផុត បញ្ញា​សិប្បនិម្មិត្ត ការ​ផ្ដល់​ទិដ្ឋាការ​ដល់​និស្សិត​ចិន​ដែល​រៀន​នៅ​តាម​បណ្ដា​សាកលវិទ្យាល័យ​អា​មេ​រិ​ក…

កិច្ចសហប្រតិបត្តិការ​កម្ពុជា-សហភាព​អឺរ៉ុប៖ EU បង្ហាញ​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់អារម្មណ៍​ខ្លាំង ក្នុង​ការ​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា ។ ការ​បង្ហាញ​ចំណាប់អារម្មណ៍​នេះ ខណៈ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៥ បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម António Costa ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប…

រុស្ស៊ី​វា.យ​ប្រ.ហារ​ដ្រូន​ដ៏​រន្ធត់​លើ​ខាគីវ៖ ស្លាប់​៣ របួស​ជាង៦០​នាក់ ព្រម​ទាំង​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ

ទី​ក្រុង​ខាគីវ៖ ​​រុស្ស៊ី​វាយ​ប្រហារ​​ដោយ​យន្ត​ហោះ​ដ្រូន​ទៅ​លើ​ទី​ក្រុង​ខាគីវ​របស់​អ៊ុយ​ក្រែន​ទាំង​កណ្ដាល​អធ្រាត្រ​​រយៈ​ពេល​៩​នាទី​​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​បី​នាក់​ និង​របួស​៦៤​នាក់​។ ក្នុ​ងនោះ​មាន​កុមារ​៩​នាក់​។ នេះ​បើ​​តាម​ការ​ប្រកាស​របស់​អាជ្ញា​ធរ​អ៊ុយ​ក្រែន​។ ប្រតិ​បត្តិ​ការ​នេះ​​​កើត​ឡើង​បន្ទាប់​ពី​រុស្ស៊ី​ទើប​តែ​វាយ​ប្រហារ​​​មូល​ដ្ឋាន​ទ័ព​អាកាស​​អ៊ុយ​ក្រែន​ប៉ុន្មាន​ថ្ងៃ​មុន​​ដែល​ជា​​ផ្នែក​១​នៃ​ការ​សង​សឹក​ករណី​ដែល​អ៊ុយ​ក្រែន​បាញ់​ឆេះ​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​រុស្ស៊ី​ជាង​៤០​គ្រឿង​កាល​ពី​ជាង​១​​សប្ដាហ៍​មុន​។ ក្រឡេក​ទៅមើល​តំបន់​មីកូឡាយ និង​ខឺសុន (Mykolaiv & Kherson) ឯណោះ​វិញ​ រុស្ស៊ីវាយ​ប្រហារ​រោង​ចក្រ​អគ្គិស​នី​ និង​ទី​តាំង​ផលិត​ថាម​ពល​​​ដទៃ​ទៀត​ ជា​ហេតុ​ធ្វើ​ឱ្យ​ដាច់​ភ្លើង​គ្រប់​ទី​កន្លែង​​​។ ខា​គីវ​ជា​ទី​ក្រុង​ធំ​លំដាប់​ទី​២​របស់​អ៊ុយ​ក្រែន​ស្ថិត​នៅ​ភាគ​ឦសាន​។ ទី​នេះ​​រង​គ្រោះ​​​ជាង​​​កន្លែង​​ណា​ៗ​ទាំង​អស់​។ ចាប់​តាំង​ពី​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​ភ្លាម ទី​នេះ​រង​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ដោយ​ដ្រូន​ផង មីស៊ីល​ផង…

ក្រសួងអប់រំ៖ បើកឱកាសការងារគ្រូបង្រៀនកិច្ចព្រមព្រៀងជាង ១ម៉ឺនកន្លែង គ្មានប៉ះពាល់ថវិកា

រាជធានី​ភ្នំពេញ ៖ ការ​ជ្រើសរើស​គ្រូបង្រៀនផ្អែក​លើ​កិច្ចព្រមព្រៀង​ការងារ​ជំនួស​គ្រូបង្រៀន​ជាប់កិច្ចសន្យា គ្រូបង្រៀន​ថ្នាក់​២​វេន និង​គ្រូបង្រៀន​ថ្នាក់​គួប មិន​មាន​ផល​ប៉ះពាល់​លើ​បន្ទុក​ថវិកា​នោះ​ទេ ប៉ុន្តែ​នឹង​ជួយ​ពង្រឹងគុណភាព​គ្រូបង្រៀន ការ​បង្រៀន និង​ជា​ការ​ផ្តល់​ឱកាស​ការងារ​ថ្មី​ដល់​យុវ ជន ជាង​១​ម៉ឺន​កន្លែង ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។ ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី…

ដោះស្រាយ​ភាព​ចង្អៀត​ណែន៖ ទណ្ឌិត​១៩២​នាក់​ត្រូវ​ផ្ទេរ​ពី​ពន្ធនាគារ​ខេត្តកណ្ដាល​ទៅ​មណ្ឌល​អប់រំ​ខេត្តពោធិ៍សាត់

រាជធានី​ភ្នំពេញ ៖ ទណ្ឌិត​ចំនួន​១៩២​នាក់ ត្រូវ​បាន​ផ្ទេរ​ពី​ពន្ធនាគារ​ខេត្តកណ្តាល​ទៅ​កាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ក្នុង​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ២០២៥​កន្លង​ទៅ ដើម្បី​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ។​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​អគ្គនាយកដ្ឋាន​ពន្ធនា​គារ ។ លោក ឃៀង សុ​ណា​ឌី​ន អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​បញ្ជាក់​ប្រាប់ សារព័ត៌​មាន​ឌី​ជី​ថ​ល​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា បច្ចុប្បន្ន នៅ​ពន្ធនាគារ​ខេត្តកណ្ដាល មាន​អ្នក​ជាប់​ឃុំ​ប្រមាណ…

ការអប់រំសិស្ស៖ កម្ពុជា-ថៃ សម្រេចសម្រួលម៉ោងចេញចូលដល់សិស្សរៀននៅប៉ោយប៉ែត

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ កម្ពុជា​-​ថៃ​ពិភាក្សា​គ្នា​សម្រួល​ពេលវេលា​ដល់​សិស្ស​កម្ពុជាដែលមានឪពុកម្តាយស្នាក់នៅលក់ដូរនៅផ្សាររុងក្លឿ ចូល​មក​សិក្សា​នៅ​ក្រុងប៉ោយប៉ែត​ចាប់ពី​ម៉ោង​៦​ដល់​ម៉ោង​៨​ព្រឹក​និង​ចេញ​ទៅ​វិញ​ម៉ោង​៥​ដល់​ម៉ោង​៦​ល្ងាច ។ ការពិភាក្សារវាងភាគីទាំង២ បានធ្វើឡើង​កាលពី​​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ឱ្យដឹង​ថា ​ក្រោយ​ជួប​ពិភាក្សារ​រវាង​អាជ្ញាធរ​កម្ពុជា​-ថៃ​ ​បាន​សម្រេចសម្រួល​ពេលវេលា​ការ​ចេញ​.​ចូល​ដល់​សិស្ស​ដែល​​មាន​ឪពុក​ម្តាយ​ស្នាក់​នៅ​លក់ដូរ​ផ្សារ​រ៉ូង​ក្លឿ​ប្រទេស​ថៃ ដើម្បី​ចូល​មក​សិក្សា​នៅ​​ក្រុង​ប៉ោយ​ប៉ែ​ត ​ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥​…

បង្ក្រាបជួញដូរមនុស្ស៖ ឆ្មក់ភោជនីយដ្ឋានដាយមិនស្តារជាយភ្នំពេញ ឃាត់ខ្លួន១២១នាក់ រកឃើញអនីតិជន១៤នាក់

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខណ្ឌដង្កោ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ​យីហោ​ដាយ​មិន​ស្តារ ទួល​ពង្រ ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​សរុប​១២១​នាក់ ពាក់ព័ន្ធ​ករណី​បង្កប់​សេវាកម្ម អាជីវកម្ម​ផ្លូវភេទ កេង​ប្រ​វញ្ច​លើ​ស្ត្រី​និង​កុមារ ។ ទោះបីជា​បែប​ណា ក្នុង​ចំណោម​មនុស្ស​ទាំង​១២១​នាក់ កម្លាំង​ជំនាញ​បាន​រក​ឃើញ​មាន​អនីតិជន​១៤​នាក់ ។ ប្រតិបត្តិការ​នេះ…

ប្តឹងតាម App Nodrug៖ សមត្ថកិច្ច​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​កណ្ដាល ចាប់​បាន​មុខសញ្ញា​ចែកចាយ​សកម្ម​ដកហូត​២០​កញ្ចប់

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​ក្រុង​សំពៅ​ពូន ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​បង្ក្រាប​បាន និង​ដកហូត​ថ្នាំ​ញៀន​ចំនួន​២០​កញ្ចប់​ធំ​-​តូច ។ប្រតិបត្តិការ​បង្ក្រាប​នេះ ធ្វើ​ទ្បើ​ង​កាលពី​វេលា​ម៉ោង​០៤ និង​រសៀល​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៥ ចំណុច​ក្រោយ​ផ្ទះ​ជនសង្ស័យ​(​ស្ពាន​ទី​៥៩) ហៅ​ស្ពាន​ព្រែក​នូ នៅ​ត្រើយ​ខាងជើង ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​តា​មេ​ម សង្កាត់​ព្រែក​ស្ដី ក្រុង​សំពៅ​ពូន ខេត្តកណ្ដាល ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ…

៦០ថ្ងៃឥតទិដ្ឋាការ៖ ពលរដ្ឋខ្មែរធ្វើដំណើរតាមផ្លូវអាកាសអាចស្នាក់នៅថៃរហូតដល់៦០ថ្ងៃ

ស្ថានទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា បាន​ប្រកាស​អោយ​ដឹ​ថា ពលរដ្ឋ​ខ្មែរ​ដែល​កាន់​លិខិតឆ្លងដែន​ធម្មតា ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស គឺ​អាច​ស្នាក់​នៅ​ប្រទេស​ថៃ បាន​រហូត​ដល់​៦០​ថ្ងៃ ដោយ​ពុំ​ចាំបាច់​មាន​ទិដ្ឋាការ​ឡើយ ។ ស្ថានទូត​ថៃ​និយាយ​ទៀត​ថា ចំពោះ​ពលរដ្ឋ​ខ្មែរ​កាន់​លិខិតឆ្លងដែន​ធម្មតា និង​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ធ្វើ​ដំណើរ​តាម​រយៈ​ច្រកព្រំដែន​គោក​អាច​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ រយៈពេល​មិន​លើស​ពី​៧​ថ្ងៃ ដោយ​ពុំ​ចាំបាច់​មាន​ទិដ្ឋាការ ។ ទន្ទឹម​នោះ ស្ថានទូត​ថៃ​ក៏​អោយ​ដឹង​ដែរ ពលរដ្ឋ​ថៃ​ដែល​ចូល​មក​ប្រទេស​កម្ពុជា ក៏​ដូច​គ្នា​ដែរ ។…

ជម្លោះប៉ូលិស: គ្រោះថ្នាក់ចរាចរណ៍ឡានបុកគ្នា នៅភ្នំពេញ ផ្ទុះការប្រកែករវាងប៉ូលិសចរាចរណ៍ និងភាគីអះអាងជាប៉ូលិសព្រហ្មទណ្ឌ រឿងវាស់ជាតិអាល់កុល

រាជធានី​ភ្នំពេញ ៖ រថយន្ត​នី​ស្សាន់ ណា​វ៉ា​រ៉ា​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ​បុក​រថយន្ត​ឡង់​គ្រី​ស្ស័​រ បណ្តាល​ឱ្យ​ខ្ទាត​ទៅ​ម្ខាង​ផ្លូវ​ខូចខាត​ធ្ងន់​ទាំង​សងខាង ហើយ​ភាគី​ខាង​រថយន្ត​ឡង់​គ្រី​ស្ស័​រ ដែល​មាន​តំណាង​ប្រាប់់ គេ ថា​ជា នគរបាល​ព្រហ្មទណ្ឌ បាន​ទាមទារ​ឲ្យ​សមត្ថកិច្ច​វាស់​ជាតិ​អាល់កុល​ភាគី​ខាង​រថយន្ត​នី​ស្សាន់​នៅ​ក​ន្លែ​កើតហេតុ ។ ដោយសារ​មានការ​ទាមទារ​នេះ ទើប​បង្ក​ឲ្យ​មានការ​ប្រកែក​តវ៉ា​ជាមួយ​នគរបាល​ចរាចរណ៍ កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ចំណុច​កែង​រវាងផ្លូវ​ភ្នំពេញ​-​ហាណូយ…