ព័ត៌មានផ្សេងៗ

អាជីវករ​តវ៉ា​នៅ​មជ្ឈមណ្ឌល​បោះដុំ៖ ម្ចាស់​ទីតាំង​ចាក់​ខ្សាច់​បិទ​ផ្លូវ​រកស៊ី​ទាំង​មិន​ទាន់​ចប់​កុងត្រា

រាជធានីភ្នំពេញ ៖ អាជីវករ​លក់ដូរ​នៅ​មជ្ឈមណ្ឌល​បោះ​ដុំ​មួយ​កន្លែង​កើតទុក្ខ​មិន​សុខចិត្ត​រឿង​ម្ចាស់​ទីតាំង​យក​ខ្សាច់​មក​ចាក់​មិន​អោយ​អាជីវករ​លក់ដូរ​ទាំង​មិន​ទាន់​ចប់​កុងត្រា បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦​ខែមិថុនា​ឆ្នាំ​២០២៥ នៅ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ គល់​ស្ពាន​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ ប្រភព​ព​ត៌​មាន​ពី​អាជីវករ​លក់ដូរ​នៅ​មជ្ឈមណ្ឌល​បោះ​ដុំ​ខាងលើ​បាន​និយាយ​ប្រាប់ថា កាលពី​ឆ្នាំ​២០២១ ភាគី​ម្ចាស់​ដី​បាន​ជួល​អោយ​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ទទួល​ជួល​ដី​ឃ្លាំង រឺ​ផ្ទះ​មិន​ទាន់​សាងសង់​រួច​ចំនួន​៦​ល្វែង​ និង​បាន​កុងត្រា​ចំនួន​១០​ឆ្នាំ ។ កាលពី​ដំបូង​ឡើយ​ទីតាំង​ខាងលើ ជាទី​តាំង​លក់​គ្រឿង​រថយន្ត​អស់​រយៈពេល​ជាង​២​ឆ្នាំ បាន​សុំ​ប្តូរ​ដាក់​លក់​អីវ៉ាន់​បោះ​ដុំ ដោយ​មាន​អាជីវករ​លក់ដូរ​ជា​ច្រើន​ផង​ដែរ​គឺ​លក់ដូរ​នៅ​ពេល​យប់ ។…

ចោរគាស់ទ្វារកាប់ម្ចាស់ផ្ទះ៖ គាស់ផ្ទះគេត្រូវម្ចាស់មកទាន់ ដេញតាម ទាញកាំបិតកាប់របួសដៃ តែត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបាន

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច ខណៈ​ដែល​ចូលទៅ​ធ្វើសកម្មភាពគាស់​ទ្វារផ្ទះ​បំរុង​លួច​ទ្រព្យសម្បត្តិ​គេ ត្រូវម្ចាស់ផ្ទះមកទាន់ និង​ដេញ​តាម ក៏ត្រូវជនសង្ស័យ​ទាញ​កាំបិត​កាប់​រង​របួស​ដៃ​ម្ខាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរ​គាស់​ទ្វារផ្ទះ​ប្រុង​លួច​ទ្រព្យសម្បត្តិ បាន​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុងភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ នគរបាល​ស្រុក​ភ្នំស្រួច បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដៃដល់​ដែល​នគរបាល​ឃាត់ខ្លួន​ឈ្មោះ…

ទំនាស់​កម្ពុជា-ថៃ៖ សម្តេច​តេ​ជោ​អំពាវនាវ​ពលរដ្ឋ​កុំ​ពង្រីក​ជម្លោះ​ដល់​ការ​ស្អប់​ជាតិ​សាសន៍

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន​ សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា​បាន​បញ្ជាក់​នៅ​រាត្រី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ ២០២៥​ ថា​ «មុន​នេះ​ខ្ញុំ​ឃើញ​លោក ដួង ឆាយ បង្ហោះ​សារ​ដែល​ខ្លឹមសារ​សំខាន់​គឺ​បបួល​គ្នា​ឈប់​ប្រើ​ផលិតផល​ថៃ​។ នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​ខ្លួន​ខ្ញុំ​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត សូមកុំ​ពង្រីក​ទំនាស់​ឲ្យ​រីក​រាលដាល​ដល់​វិស័យ​ផ្សេង​រហូត​ដល់​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍​»។ សម្តេច​បាន​មាន​ប្រសាសន៍​ថា​”​ថ្ងៃនេះ​កងទ័ព​ថៃ​បាន​បិទ​ច្រក​ប៉ោយ​ប៉ែ​ត​ជា​ឯកតោភាគី​មុន​ម៉ោង​កំណត់…

ស្រីៗវាយគ្នា៖ ក្មេងស្រីជើងខ្លាំងណាត់ជួបសាកកម្លាំងគ្នានៅវាលស្រែខេត្តកំពង់ស្ពឺ សមត្ថកិច្ចឃាត់ខ្លួនទាំង២ក្រុម

ខេត្តកំពង់ស្ពឺ ​៖ ក្មេង​ស្រី​ៗ​ជើ​ង​ខ្លាំង​បាន​ណាត់គ្នា​សាក​កម្លាំង​ថ្វីដៃ​នៅ​វាលស្រែ ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​ ធ្វើការ​ឃាត់ខ្លួន​ទាំង​ពីរ​ក្រុម ក្រោយ​ពេល​វាយ​គ្នា​រួច​ទៅ​ដាក់​ពាក្យបណ្តឹង​ ។ នគរបាល​ស្រុក​សាមគ្គី​មុនី​បាន​និយាយ​ឱ្យ​ដឹង​ថា ដោយ​បានការ​ចង្អុល​ណែនាំ​ពី លោក​ឧត្ដម​សេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ នគរបាល​ខេត្ដកំពង់ស្ពឺ និង​គោលការណ៍​ឯកភាព​ពី តំណាង​អយ្យការ អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ ឱ្យ​ជំនាញ​ចំណាត់ការ​តាម​នីតិវិធី​លើករណី​ក្រុម​ក្មេង​ទំនើង​ជា​ស្រី​ៗ​ដែល​បាន​ណាត់​សាក​កម្លាំង​រវាង​គ្នា​និង​គ្នា ដោយ​ការ​វាយ​គ្នា​ផ្ទាល់​នៅ​ក្នុង​ស្រែ ។…

ព្រំដែន​កម្ពុជា​-​ថៃ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​ជំហរ​៤​ចំណុច​សំខាន់​ជូន​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ពាក់ព័ន្ធ​បញ្ហា​ប្រាសាទ​តាមាន់​ធំ និង​តំបន់​ជម្លោះ​ដទៃ

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥​នេះ បាន​ថ្លែងប្រាប់​លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម (Anwar Ibrahim) នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំ​២០២៥ អំពី​ជំហរ ៤​ចំណុច​របស់​កម្ពុជា ទាក់ទង​នឹង​បញ្ហា​ព្រំដែន ជាមួយ​ភាគី​ថៃ…

ប្រតិកម្មរុស្ស៊ី៖ វិមានក្រឹមឡាំងច្រានចោលពាក្យត្រាំថា សង្គ្រាមអ៊ុយក្រែនជាល្បែងក្មេង ព្រោះជាបញ្ហាស្លាប់រស់ជាតិ

ទី​ក្រុង​ម៉ូស្គូ​៖ រុស្ស៊ី​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​លោក​ត្រាំ​ដែល​បាន​ធ្វើ​អត្ថា​ធិប្បាយ​​​ករណី​​​​រុស្ស៊ី និង​អ៊ុយ​ក្រែន​បន្ត​ធ្វើ​សង្គ្រាម​ដ៏បង្ហូរឈាម​នោះ​​ប្រៀប​បាន​នឹង​​​​នឹង​កូន​ក្មេង​វាយ​គ្នា​​នៅ​ក្នុង​សួន​​ច្បារ​។ វិមាន​ក្រឹម​ឡាំង​​​ថ្លែង​ថា​​នេះ​មិន​មែន​ជា​ល្បែង​កូន​ក្មេង​ទេ​ ប៉ុន្តែ​ជា​សង្គ្រាម​ស្លាប់​-​រស់​ដើម្បី​ជោគ​វាសនា​-អនាគត​របស់​រុស្ស៊ី ឬ​ហៅ​ម៉្យាង​ទៀត​ថា​ជា​ការ​តស៊ូ​ដើម្បី​ភាព​រស់​រាន​មាន​ជីវិត​របស់​ប្រទេស​ជាតិ​ខ្លួន​។ លោក​ត្រាំ​បាន​ប្រើ​ប្រាស់​ឧបមាន​វិធី (analogy) ​ដូច​ខាង​លើ​នេះ​នៅ​ពេល​លោក​ទទួល​ជួប​អធិការ​បតី​អាល្លឺម៉ង់​នៅ​វិមាន​ពង​ក្រពើ​ (នៃ​សេត​វិមាន​)។ លោក​យល់​ថា​នៅ​ពេល​ពួក​គេ​វក់​នឹង​ការ​ប្រឡែង​គ្នា​លេង​ យើង​កុំ​ទាន់​ឃាត់​ឃាំង​ពួក​គេ​។ សុខ​ចិត្ត​បណ្ដោយ​ឱ្យ​ពួកគេ​លេង​មួយ​ឆ្អែត​មួយ​ឆ្អន់​សិន​ចុះ​។ ដល់​ពេល​​ពួក​គេ​លេង​អស់​ចិត្ត​អស់​ចង់​ហើយ​ចាំ​យើង​ទៅ​ឃាត់​ពួក​គេ​។ បន្ទាប់​ពី​សន្យា​​ថា​​​ប្រើ​ពេល​២៤​ម៉ោង​ត្រូវ​តែ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ឱ្យ​បាន​ ឥឡូវ​នេះ ត្រាំ​​​ចាប់​ផ្ដើម​ញ៉ាក​ និង​ចង់​រា​ថយ​ដូច​ឆ្មា​ខ្លាច​ទឹក​ក្ដៅ​។ ​​ភាគី​ទាំង​២​និយាយ​ស្ដាប់​គ្នា​លែង​បាន​ហើយ​ ប្រៀប​ដូច​​​…

អង្គរវត្ត៖ អាជ្ញាធរជាតិអប្សរា កំពុងជួសជុល និងអភិរក្សជើងសសរនៅរួតបាកាន

ខេត្តសៀមរាប ៖ ក្រុមការងារ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​អភិរក្ស និង​ជួសជុល​ជើង​សសរ​នៅ​រួត​បាកាន​ប្រាសាទ​អង្គរ ដែល​ជើង​សសរ​មួយ​ចំនួន​មានការ​ពុក​ផុយ ។ លោក សយ សុភា​រិ​ន្ទ មន្ត្រី​បច្ចេកទេស​ផ្នែក​អភិរក្ស​ថ្ម បានឱ្យ​ដឹង​ថា ជើង​សសរ​នៅ​រួត​បាកាន​ដែល​ត្រូវ​បាន អភិរក្ស និង​ជួសជុល​ក្នុង​ដំណាក់កាល​ទី​១​នេះ មាន​សរុប​១០​សសរ ដែល​សុទ្ធ​សឹង​មានការ​ពុក​ផុយ ហើយ​ចាំបាច់​ត្រូវ​ជួសជុល…

គ្រោះធម្មជាតិថៃភាគខាងត្បូង៖ អាជ្ញាធរព្រមានពលរដ្ឋពីទឹកជំនន់រហ័ស និងរអិលបាក់ដីធ្ងន់ធ្ងរ!

ថៃ ៖ សារព័ត៌មាន​ខៅ​ស​ធ បាន​ចេញផ្សាយ​ព័ត៌មាន​ទាន់​ហេតុការណ៍​នៅ​រសៀល ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៥​ថា អាជ្ញាធរ​នៃ​បណ្តា​ខេត្ត​ជា​ច្រើន​ត្រូវ​បាន​ព្រមាន​ឱ្យ​ត្រៀម​បង្ការ ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្លៀង​ធ្លាក់​ខ្លាំង​ជោគ​ជាំ​ដែល​នាំ​មក​នូវ​ហានិភ័យ​នៃ​ការ​រអិល​បាក់​ដី និង​ទឹកជំនន់​ភ្លាម​ៗ ជា​ពិសេស​កងកម្លាំង និង​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ក្នុង​តំបន់​ហានិភ័យ​ត្រូវ​តែ​ត្រៀម​ឆ្លើយ​តប និង​តាមដាន​ស្ថានការណ៍​ឱ្យ​បាន​ដិត​ដល់​ជាទី​បំផុត ។ នា​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៥ មន្ត្រី​ជំនាញ​មក​ពី​នាយកដ្ឋាន​ភូគព្ភសាស្ត្រ និង​នាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​ថៃ…

ច្រកទ្វារអន្តរជាតិព្រំ ប៉ៃលិន៖ សកម្មភាព​ឆ្លង​ដែន​ទៅ​មក​ធម្មតា​គ្មាន​ការ​រឹត​បន្តឹង​នៅ​ព្រំដែន​ជាប់​ថៃ

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៥ នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ចេញ​-​ចូល​ធម្មតា​នៅ​ក្នុង​តំបន់​អន្តរជាតិ​ព្រំ ជាប់​នឹង​ព្រំប្រទល់​ប្រទេស​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ សុខ ម៉េ​ង ភេទ​ប្រុស មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង​បាន​រៀបរាប់​ឱ្យ​ដឹង​ថា លោក​ធ្វើ​ការងារ​ជា​កម្មករ​សំណង់​នៅ​ខេត្ត​រ៉ា​ក់​យ៉ង…

ព្រះសីហនុ៖ ជម្លោះ​វាយតប់​គ្នា​រវាង​សន្តិសុខ​អគារ DV និង​អ្នក​ដឹក​ជញ្ជូន ត្រូវ​បាន​សមត្ថកិច្ច​ដោះស្រាយ​បញ្ចប់រឿង​ដោយ​កិច្ចសន្យា

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥ មាន​ក្រុម​សន្តិសុខ​អគារ កម្ពុជា DV ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​បុរស​ម្នាក់ ។ ភ្លាម​ៗ​នោះ​កម្លាំង​ជំនាញ​ផែន​ការងារ​សន្តិសុខ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៤ បាន​យក​ភាគី​ទាំង​សងខាង​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៤ ។ ក្រោយ​ធ្វើការ​សាកសួរ បាន​ឲ្យ​ដឹង​ថា…