ប្រុងប្រយ័ត្ន! បណ្តាញសង្គមអាចបង្កគ្រោះថ្នាក់ដល់គ្រួសារ
សម័យនេះ បុរសៗដែលខិលខូចលួចមានក្រៅនៅក្រៅផ្ទះ សូមប្រុងប្រយ័ត្ន។ បើមិនដូច្នេះទេ គ្រោះអគ្គិភ័យ ឬភ្លើងជម្លោះនឹងឆេះដោយមិនចាំបាច់មានអណ្តាតភ្លើង ឬទុស្សេឆ្លងចរន្តខ្សែភ្លើងឡើយ។ សម័យនេះ ជាសម័យឌីជីថល និងជាសម័យដែលបណ្តាញសង្គមមានការរីកចំរើន និងពេញនិយមខ្លាំង ហើយវាក៏បង្កើតភាពងាយស្រួលនៅក្នុងសង្គមជីវភាពផងដែរ។ ប៉ុន្តែទន្ទឹមនឹងភាពងាយស្រួល គុណវិបត្តិរបស់វា ក៏មានច្រើនដែរ ដែលយើងគួរតែប្រុងប្រយ័ត្ន និងគួរតែយល់ដឹងឲ្យបានច្បាស់។ សម្រាប់បុរសៗដែលមានចរិត និងសកម្មភាពខិលខូចមួយចំនួននៅសម័យនេះ ក៏កាន់តែងាយស្រួលនៅក្នុងការប្រមាញ់ដៃគូកំណាន់ណាស់…
