សុវត្ថិភាពចំណីអាហារ៖ កម្ពុជាត្រូវពង្រឹងស្តង់ដារទប់ស្កាត់គីមីបង្កមហារីក ដើម្បីការពារសុខភាពប្រជាជន
យើងទទួលទានអ្វី យើងនឹងបានផលនោះ ។ មានន័យថា បើយើងទទួលទានអាហារដែលមានជាតិគីមីប៉ះពាល់ដល់សុខភាពនោះ សុខភាពរបស់យើងនឹងមានបញ្ហាជាមិនខាន ។ នេះជាក្តីកង្វល់អំពីផលប៉ះពាល់មកលើសុខភាពពាក់ព័ន្ធការនាំចូលផលិតផលដែលផ្ទុកទៅដោយសារធាតុគីមី ។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ ដែលហៅកាត់ថា ក.ប.ប. នៃក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងជាសាធារណៈ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ថា ឧបករណ៍តេស្តរហ័សដែលស្ថាប័នកំពុងប្រើប្រាស់នោះ…