យ៉ុន ស៊ុកយោល រងបទចោទបន្ថែមពីបទរំលោភអំណាច និងបង្កអរិភាពលើការប្រកាសច្បាប់អាជ្ញាសឹក!
ក្រុងសេអ៊ូល៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកានេះ រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូង បានសម្រេចដាក់បន្ទុកចោទប្រកាន់បន្ថែមទៅលើអតីតប្រធានាធិបតី លោក យ៉ុន ស៊ុកយោល (Yoon Suk Yeol) ពាក់ព័ន្ធនឹងបទរំលោភអំណាច និងបង្កអរិភាព ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីចុងឆ្នាំ២០២៤។ អ្នកនាំពាក្យរដ្ឋអាជ្ញា បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ដោយដកស្រង់ភស្តុតាងដែលរកឃើញនៅលើទូរស័ព្ទដៃមន្ត្រីយោធាថា អតីតប្រធានាធិបតីរូបនេះ បានប៉ុនប៉ងបង្កជម្លោះយោធារវាងកូរ៉េខាងត្បូង…
