ព័ត៌មានអន្ដរជាតិ

អង់គ្លេស​ពង្រឹង​សន្តិសុខ​លើ​រថភ្លើង​និង​ស្ថានីយ៍ ក្រោយ​ហេតុការណ៍​ចាក់​ប្រហារ​ដ៏​តក់ស្លុត

អាជ្ញាធរ​អង់គ្លេស​បាន​បង្កើន​កម្លាំង​ប៉ូលិស​បន្ថែម​នៅ​លើ​រថភ្លើង និង​តាម​បណ្ដា​ស្ថានីយ​នានា ដើម្បី​ធានា​សុវត្ថិភាព​សាធារណជន​ ក្រោយ​មាន​ហេតុការណ៍​ចាក់​ប្រហារ​ដោយ​កាំបិត​ដ៏​គួរ​ឲ្យ​តក់ស្លុត​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​មួយ កាលពី​ថ្ងៃទី​២ វិច្ឆិកា ដែល​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​រហូតដល់ ១០​នាក់។ ដំបូង​ហេតុការណ៍​នេះ​ត្រូវ​បាន​ដាក់​ការសង្ស័យ​ថា​ជា​«អំពើ​ភេរវកម្ម»។ យោង​តាម​ការ​រាយការណ៍​របស់​ទូរទស្សន៍ Sky News លោកស្រី Heidi Alexander រដ្ឋមន្ត្រី​ដឹកជញ្ជូន​អង់គ្លេស បាន​ហៅ​ហេតុការណ៍​ចាក់​ដោយ​កាំបិត​នេះ​ថា​ជា «ឧប្បត្តិហេតុ​ដ៏​គួរ​ឲ្យ​តក់ស្លុត» ហើយ​បាន​បញ្ជាក់​ពី​ការ​បង្កើន​វត្តមាន​ប៉ូលិស​យ៉ាងច្រើន​នៅ​តាម​បណ្ដា​ស្ថានីយ៍ និង​នៅ​លើ​រថភ្លើង…