ម៉ាឡេស៊ីនៅតែបន្តសម្របសម្រួលសន្តិភាពកម្ពុជា-ថៃ ទោះស្ថានការណ៍ឡើងកម្ដៅខ្លាំង!
ស្ថានការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កំពុងឡើងកម្ដៅជាថ្មីម្តងទៀត បន្ទាប់ពីទាហានថៃម្នាក់បានរងរបួសដោយសារជាន់មីន រួចភាគីថៃក៏បានយកលេសនេះប្រកាសលុបចោលកិច្ចព្រមព្រៀងសន្តិភាពដោយឯកតោភាគី ដែលកិច្ចព្រមព្រៀងនេះមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្សី។ លើសពីនេះ ថៃក៏បានចោទប្រកាន់ទីក្រុងគូឡាឡាំពួ ថាបានជ្រៀតជ្រែកក្នុងកិច្ចព្រមព្រៀងនេះទៀតផង។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានចេញមុខបញ្ជាក់ថា លោកនៅតែបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមភាគីកម្ពុជា និងថៃ…
