ប៊ុនស៊ីន ប៉ាត់ខ្លាំង សារភាពក្ដែងៗ! ផ្គើនបញ្ជាបាងកក បន្តប្រយុទ្ធជាមួយកម្ពុជា ដណ្ដើមទឹកដី
ទីបំផុត អតីតមេបញ្ជាការភូមិភាគ២ថៃ លោក Boonsin Padklang បានចេញមុខសារភាពដោយត្រង់ៗហើយថា រូបលោកពិតជាបានផ្គើននឹងបញ្ជារបស់រដ្ឋាភិបាលទីក្រុងបាងកក ដែលបានបង្គាប់ឱ្យបញ្ឈប់ការបាញ់ប្រហារកាលពីជម្លោះព្រំដែនជាមួយកម្ពុជា កាលពីខែកក្កដាកន្លងទៅ។ ថ្លែងក្នុងសិក្ខាសាលាមួយនៅខេត្ត Nakhon Pathom បុរសដែលត្រូវបានគេចាត់ទុកថាជាអ្នកអុជបញ្ឆេះសង្គ្រាមជាមួយកម្ពុជារូបនេះ បានបញ្ជាក់ថា រូបលោកផ្ទាល់ជាអ្នកបដិសេធមិនព្រមស្តាប់តាមបញ្ជារបស់រដ្ឋាភិបាល ដែលបានណែនាំឱ្យភូមិភាគ២ត្រូវបញ្ឈប់ការប្រយុទ្ធនោះទេ ដោយសារតែរូបលោកផ្ទាល់ចង់បានទឹកដីមកវិញ។ យោងតាមការចុះផ្សាយរបស់កាសែត The Nation…
