ព័ត៌មានអន្ដរជាតិ

អាមេរិកស្វែងរកការបន្ធូរបន្ថយទណ្ឌកម្មរបស់UNលើស៊ីរី មុនលោក al-Sharaa ទៅទីក្រុងវ៉ាស៊ីនតោន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានអនុម័តសេចក្តីសម្រេចមួយដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីដកទណ្ឌកម្មលើប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa ។ ការសម្រេចចិត្តនេះបានត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោក Sharaa ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅសប្តាហ៍ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក Sharaa…

ចិនរឹតបន្តឹងការនាំចូលទឹកស៊ីរ៉ូ និងស្ករសពីថៃធ្ងន់ធ្ងរ ក្រោយរកឃើញបញ្ហាសុវត្ថិភាពចំណីអាហារ

អាជ្ញាធរចិនបានសម្រេចបន្ថែមមុខទំនិញថ្មីទៅក្នុងបញ្ជីហាមឃាត់ការនាំចូលទឹកស៊ីរ៉ូ និងផលិតផលជាតិស្ករកែច្នៃទាំងអស់ពីប្រទេសថៃ។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ បានរកឃើញថារោងចក្រថៃទាំងអស់មិនបានបំពេញតាមស្តង់ដារអនាម័យ និងគុណភាពរបស់ចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer កាលពីថ្ងៃសុក្រ។ ការពង្រីកការហាមឃាត់ថ្មីនេះ បានចូលជាធរមានកាលពីថ្ងៃទី ២៧ ខែតុលា កន្លងទៅ ដែលរំពឹងថានឹងបង្កការខាតបង់ដល់ឧស្សាហកម្មផលិតផលជាតិស្កររបស់ថៃរាប់ពាន់លានបាត និងគំរាមកំហែងដល់ដំណើរការរបស់ក្រុមហ៊ុននាំចេញ ដែលពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារចិន។ ក្រោមវិធានការនេះ អាជ្ញាធរចិនបានបន្ថែមប្រភេទផលិតផលជាតិស្ករចំនួន…

ថៃ​ដាក់​លក្ខខណ្ឌ​ក្តៅ! ទាហាន​ខ្មែរ​១៨​នាក់​រឿង​ដោះលែង​ពាក់ព័ន្ធ​២​ចំណុច ខណៈ​ព្រំដែន​ត្រូវ​៤​ចំណុច​ទើប​បើក​ឡើងវិញ

យោងតាមសារព័ត៌មាន Khaosod ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Natthapol Nakpanich រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានអះអាងថា ផែនការដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ដែលត្រូវឃុំខ្លួន នឹងអាចប្រព្រឹត្តទៅបាន លុះត្រាតែកម្ពុជាបំពេញលក្ខខណ្ឌចាំបាច់ចំនួន ២ ក្នុងចំណោមលក្ខខណ្ឌដែលបានព្រមព្រៀងសរុប ៤ ជាមុនសិន។ ប្រមុខការពារជាតិថៃរូបនេះ…

ថៃចេញបញ្ជាបន្ទាន់! ជម្លៀសប្រជាពលរដ្ឋខេត្ត Ang Thong ដាច់ដោយឡែក ក្រោយទំនប់ទន្លេចៅប្រាយ៉ាប្រេះស្រាំ

អាជ្ញាធរមូលដ្ឋានស្រុក Pa Mok ខេត្ត Ang Thong ប្រទេសថៃ បានសម្រេចចិត្តចេញបញ្ជាឲ្យមានការជម្លៀសប្រជាពលរដ្ឋជាបន្ទាន់ បន្ទាប់ពីទំនប់ទន្លេចៅប្រាយ៉ាបានបាក់ស្រុត កាលពីព្រឹកថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា។ ហេតុការណ៍នេះ បានបង្កឲ្យមានជំនន់ទឹកភ្លូកចូលទៅក្នុងតំបន់លំនៅឋានរបស់ប្រជាពលរដ្ឋយ៉ាងគំហុក។ យោងតាមសេចក្ដីរាយការណ៍ពីការិយាល័យទំនាក់ទំនងសាធារណៈខេត្តដដែល ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន The Nation បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ…

អ៊ុយក្រែន-ស៊ុយអែត ចាប់ដៃគ្នាផលិតសម្ភារៈការពារជាតិ បង្កើនសមត្ថភាពយោធា!

កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson បានប្រកាសថា ស៊ុយអែត និងអ៊ុយក្រែន បានចុះហត្ថលេខាលើលិខិតបង្ហាញចេតនារួចហើយ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការច្នៃប្រឌិតយុទ្ធោបករណ៍ការពារជាតិ រួមទាំងការបង្កើតមជ្ឈមណ្ឌលរួមគ្នាមួយនៅអ៊ុយក្រែនផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអ៊ុយក្រែន លោក Denys Shmyhal នៅទីក្រុងស្តុកខុម លោក Jonson…

ចិនបង្ហាញសញ្ញាល្អូកល្អិនជាមួយមេដឹកនាំថ្មីបក្សភឿថៃរបស់លោកថាក់ស៊ីននៅបាងកក

​ចិនបានបង្ហាញពីភាពល្អូកល្អិនជាមួយគណបក្សភឿថៃ (Pheu Thai) ដែលត្រូវបានគេស្គាល់ថា បង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារដោយសារករណីសូកប៉ាន់។ ការណ៍នេះកើតឡើងបន្ទាប់ពីគណបក្សនេះបានជ្រើសរើសមេដឹកនាំថ្មី និងបង្ហាញពីគោលនយោបាយសេរីនិយម។ ឯកអគ្គរដ្ឋទូតចិន លោក Chang Chianwei (ឆ្វេង) បានជួបជាមួយមេដឹកនាំថ្មីនៃគណបក្សភឿថៃ លោក Chulphan Amrawiwat។…

ថៃ​ច្រានចោល​សម្ពាធ​អាមេរិក​លើ​ការ​ដោះលែង​ទាហាន​ខ្មែរ​១៨​នាក់ នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា

រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Puangketkeow បានចេញមុខ​បញ្ជាក់​យ៉ាង​ច្បាស់​ថា គម្រោង​ដោះលែង​ទាហាន​កម្ពុជា​ចំនួន ១៨នាក់ ដែល​កំពុង​ឃុំខ្លួន​នៅក្នុង​ប្រទេស​ថៃ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​ខាងមុខនេះ ដោយ​ពុំមាន​ការ​ស្ថិតនៅក្រោម​សម្ពាធ​ពី​បរទេស​ណាមួយ​ឡើយ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Khaosod។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​ដនមឿង ក្នុង​ទីក្រុង​បាងកក កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែវិច្ឆកា លោក Sihasak…

អាមេរិកទទូច! តៃវ៉ាន់ត្រូវតែចូលរួម APEC ឆ្នាំ២០២៦ ដោយពេញលេញ និងស្មើភាព បើចិនធ្វើជាម្ចាស់ផ្ទះ!

អាមេរិកបានប្រកាសយ៉ាងដាច់អហង្ការថា តៃវ៉ាន់ត្រូវតែទទួលបានសិទ្ធិចូលរួមពេញលេញ និងដោយស្មើភាព នៅក្នុងកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦ ដែលនឹងប្រារព្ធធ្វើនៅទីក្រុង Shenzhen ប្រទេសចិន។ ការលើកឡើងនេះកើតឡើងបន្ទាប់ពីតៃប៉ិបានសម្តែងការមិនពេញចិត្តចំពោះលក្ខខណ្ឌរឹតបន្តឹងជាច្រើន ដែលទីក្រុងប៉េកាំងបានដាក់សម្រាប់ការចូលរួមរបស់ខ្លួន។ (រូបថត៖ Reuters) ថ្លែងនៅថ្ងៃទី៥ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានសង្កត់ធ្ងន់ថា វ៉ាស៊ីនតោន«ទទូចឲ្យមានការចូលរួមពេញលេញ និងស្មើភាពពីរដ្ឋសេដ្ឋកិច្ចជាសមាជិក APEC…

កក្រើក! អាមេរិក​ស្នើ UN ដកទណ្ឌកម្ម​លើ​ស៊ីរី ត្រៀម​ទទួល​មេដឹកនាំ al-Sharaa ទៅ​សេតវិមាន​សប្ដាហ៍ក្រោយ!

សហរដ្ឋអាមេរិកបានស្នើ​ជា​ផ្លូវការ​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ (UN) ដើម្បី​ដក​ទណ្ឌកម្ម​ដែល​ដាក់​លើ​ប្រធានាធិបតី​ស៊ីរី លោក Ahmad al-Sharaa និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​របស់​លោក​។ ការ​ស្នើ​នេះ​កើតឡើង​មុន​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ទៅកាន់​សេតវិមាន​នៅ​សប្តាហ៍​ក្រោយ​។ នេះ​បើ​តាម​សេចក្តី​ព្រាង​ដែល​សារព័ត៌មាន Associated Press ទទួល​បាន​កាលពី​ថ្ងៃ​ពុធ ទី​៥ ខែ​វិច្ឆិកា។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត…

កូរ៉េខាងជើង​តវ៉ា​ដាច់ណាត់! ទណ្ឌកម្មអាមេរិក​ជា​ភស្តុតាង​នៃ​ចរិត​អរិភាព

នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកានេះ កូរ៉េខាងជើងបានចេញមុខថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌកម្មថ្មីបំផុតរបស់សហរដ្ឋអាមេរិក ដែលបានតម្រង់គោលដៅទៅលើបុគ្គល និងស្ថាប័ននានា ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ ទីក្រុងព្យុងយ៉ាងបានអះអាងថា ទង្វើនេះគឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី «ចរិតអាក្រក់របស់ទីក្រុងវ៉ាស៊ីនតោន ដែលចង់បង្កជម្លោះ» ជាមួយខ្លួន។ ការថ្កោលទោសរបស់កូរ៉េខាងជើងនេះ កើតមានឡើងបន្ទាប់ពីក្រសួងរតនាគារអាមេរិកបានប្រកាសដាក់ទណ្ឌកម្មទៅលើបុគ្គល ៨ នាក់ និងអង្គភាព ២ ទៀត…