ព័ត៌មានអន្ដរជាតិ

តួអង្គប្រវត្តិសាស្ត្រ! អតីតប្រមុខរដ្ឋផ្លូវការ ៣ ជំនាន់កូរ៉េខាងជើង លោក គីម យ៉ុងណាម ទទួលមរណភាពក្នុងវ័យ ៩៧ ឆ្នាំ

យោងតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក គីម យ៉ុងណាម (Kim Yong Nam) ដែលជាអតីតប្រមុខរដ្ឋដ៏មានឥទ្ធិពល និងជាមន្ត្រីដែលបម្រើការយូរជាងគេបំផុតរបស់ប្រទេសកូរ៉េខាងជើង បានទទួលមរណភាពក្នុងជន្មាយុ ៩៧ ឆ្នាំ។ ការបាត់បង់នេះបានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ជាថ្មីទៅលើឥស្សរជនដ៏សំខាន់រូបនេះ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ…

រដ្ឋធានីយ៉ាងហ្គោនលិចលង់ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ រំខានជីវភាពប្រជាពលរដ្ឋ

ទីក្រុងយ៉ាងហ្គោន (Yangon) ដែលជារដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសមីយ៉ាន់ម៉ា បានជួបប្រទះនូវជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុកជាបន្តបន្ទាប់ បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើន។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយសារព័ត៌មាន The Irrawaddy។ ផ្លូវសំខាន់ៗជាច្រើនក្នុងសង្កាត់ដូចជា South Okkalapa, Kamayut, Hlaing, North Dagon, Tamwe, Mayangone និង…

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អំពាវនាវបន្ទាន់ឲ្យបញ្ឈប់អំពើហិង្សា និងការពារជនស៊ីវិលនៅស៊ូដង់ ខណៈរបាយការណ៍សម្លាប់រង្គាលកើនឡើង

លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានចេញមុខអំពាវនាវជាបន្ទាន់ឲ្យគ្រប់ភាគីបញ្ឈប់អំពើហិង្សាទាំងអស់នៅក្នុងប្រទេសស៊ូដង់ ខណៈដែលរបាយការណ៍ពីអំពើប្រល័យពូជសាសន៍ដ៏ឃោរឃៅគួរឲ្យរន្ធត់ កំពុងកើតឡើងយ៉ាងគំហុកនៅទីក្រុង El Fasher និងតំបន់ Darfur ភាគខាងជើង។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ Bernama កាលពីថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អាន់វ៉ា…

ស៊ែប៊ី បើកភ្លើងខៀវលក់គ្រាប់រំសេវឱ្យ EU គ្មានដែនកំណត់ ត្រៀមផ្គត់ផ្គង់ពេញទំហឹង!

ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vučić បានប្រកាសយ៉ាងច្បាស់ថា ប្រទេសរបស់លោកត្រៀមខ្លួនជាស្រេចក្នុងការផ្គត់ផ្គង់គ្រាប់រំសេវជាច្រើនសន្ធឹកសន្ធាប់ រួមទាំងគ្រាប់កាំភ្លើងត្បាល់ ដល់សហភាពអឺរ៉ុប ដោយគ្មានការដាក់កម្រិតណាមួយលើការប្រើប្រាស់ឡើយ។ លោកបញ្ជាក់ថា EU អាចយកទៅប្រើប្រាស់តាមតម្រូវការរបស់ខ្លួនបាន។ យោងតាមការចុះផ្សាយរបស់ Militarnyi លោក Vučić បានសង្កត់ធ្ងន់ថា ស៊ែប៊ីមានបំណងចុះកិច្ចសន្យារយៈពេលវែងជាមួយប្លុកអឺរ៉ុប ដើម្បីជួយឧស្សាហកម្មការពារជាតិរបស់ខ្លួនរៀបចំផែនការផលិតកម្មបានកាន់តែប្រសើរ។ លោកបន្ថែមទៀតថា…

ទឹកជំនន់ភ្លាមៗវាយប្រហារបាងកក សាមុតប្រាកាន និងប៉ាតាយ៉ា បង្កការរំខានធ្ងន់ធ្ងរ

ភ្លៀងធ្លាក់យ៉ាងគំហុកកាលពីយប់ថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា បានបង្កឱ្យមានទឹកជំនន់ភ្លាមៗលិចលង់ផ្នែកជាច្រើននៃរាជធានីបាងកក ខេត្តសាមុតប្រាកាន និងទីក្រុងប៉ាតាយ៉ា។ ហេតុការណ៍នេះបានរំខានយ៉ាងខ្លាំងដល់ចរាចរណ៍ និងបណ្តាលឱ្យផ្លូវសំខាន់ៗជាច្រើនកន្លែងត្រូវលិចលង់ទាំងស្រុង នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍។ រដ្ឋបាលក្រុងបាងកកបានរាយការណ៍ពីកម្រិតទឹកជំនន់ចន្លោះពី ៥ ទៅ ២០ សង់ទីម៉ែត្រ នៅក្នុងសង្កាត់យ៉ាងហោចណាស់ ១៥ កន្លែង។ ទឹកជំនន់នៅក្នុងសង្កាត់ Bang Sue…

ចិនបន្តលើកលែងទិដ្ឋាការដល់បណ្ដាប្រទេសអឺរ៉ុបជាច្រើន រហូតដល់ចុងឆ្នាំ២០២៦ ដើម្បីទាក់ទាញទេសចរ និងជំរុញសេដ្ឋកិច្ច!

ចិន​ជា​មហាអំណាច​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី បាន​សម្រេច​ពង្រីក​រយៈពេល​នៃ​គោលនយោបាយ​លើកលែង​ទិដ្ឋាការ (Visa-Free) ដល់​បណ្ដា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​មួយចំនួន​ រហូតដល់​ដំណាច់ឆ្នាំ​២០២៦។ ការ​សម្រេចចិត្ត​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​កំណើន​ទេសចរណ៍ និង​ជួយ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ជាតិ។ យោងតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រសួងការបរទេស​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ថា ចិន​នឹង​បន្ត​អនុវត្ត​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​សម្រាប់​បណ្ដា​ប្រទេស​ជាច្រើន រួមទាំង​ប្រទេស​បារាំង រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៦។ ការពង្រីក​គម្រោង​នេះ​ក៏​នឹង​គ្របដណ្ដប់​ដល់​ប្រទេស​ស៊ុយអែត​ផងដែរ ដែល​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១០…

ថៃកំពុងរងសម្ពាធខ្លាំង! អនុទីនព្រមានទណ្ឌកម្មអន្តរជាតិ បើមិនបោសសម្អាតក្រុមឆបោកតាមអនឡាញ

នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានទទួលស្គាល់ដោយបើកចំហរថា ប្រទេសថៃកំពុងប្រឈមសម្ពាធយ៉ាងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ ឲ្យលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ (Scam) ជាដាច់ខាត បើមិនដូច្នោះទេ នឹងអាចរងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក…

ឥណ្ឌូណេស៊ី​ពង្រឹង​សមត្ថភាព​មនុស្សធម៌ និង​សង្គ្រោះ​គ្រោះមហន្តរាយ​ដោយ​បញ្ជាទិញ​យន្តហោះ Airbus A400M ៤​គ្រឿង​បន្ថែម​ទៀត!

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ លោក Prabowo Subianto បាន​ណែនាំ​កងកម្លាំង​ប្រដាប់​អាវុធ​ជាតិ​ឥណ្ឌូណេស៊ី (TNI) ឱ្យ​បញ្ជា​ទិញ​យន្តហោះ​យោធា​ដឹកជញ្ជូន Airbus A400M ចំនួន​៤​គ្រឿង​បន្ថែម​ទៀត។ ការ​បន្ថែម​នេះ​គឺ​ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​គ្រោះមហន្តរាយ និង​កិច្ចខិតខំ​ប្រឹងប្រែង​មនុស្សធម៌​អន្តរជាតិ។ ព័ត៌មាន​នេះ​ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា។ បទបញ្ជា​សំខាន់​នេះ​បាន​កើតឡើង​ក្នុង​អំឡុង​ពេល​ដែល​លោក Prabowo បាន​ប្រគល់​យន្តហោះ​ដឹកជញ្ជូន Airbus…

ឥណ្ឌូណេស៊ីបារម្ភធ្ងន់! ជជុះចូលហូរហែ ធ្វើកម្មកររាប់សែននាក់បាត់បង់ការងារ និងរោងចក្រវាយនភណ្ឌរង្គោះរង្គើ

វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុឥណ្ឌូណេស៊ី (Indef) បានចេញមុខព្រមានថា ការហូរចូលនៃសម្លៀកបំពាក់ជជុះខុសច្បាប់ កំពុងញាំញីវិស័យវាយនភណ្ឌរបស់ឥណ្ឌូណេស៊ីយ៉ាងធ្ងន់ធ្ងរ រហូតដល់អាចបង្កមហន្តរាយ។ យោងតាមការចុះផ្សាយរបស់កាសែត Jakarta Globe ស្ថាប័ន Indef បានប៉ាន់ប្រមាណថា កម្មករក្នុងវិស័យវាយនភណ្ឌប្រមាណ ៥២ ម៉ឺននាក់ ត្រូវបានបាត់បង់ការងារ។ មិនតែប៉ុណ្ណោះ រោងចក្រវាយនភណ្ឌក្នុងស្រុកជាច្រើន បានបាត់បង់ចំណែកទីផ្សារយ៉ាងគំហុក…

ក្រុម Scammer ២៤នាក់ រត់ភៀសខ្លួនពីមីយ៉ាន់ម៉ា មកបើកបណ្តាញឆបោកនៅថៃ ត្រូវប៉ូលិសបង្រ្កាប

ក្រុម Scammer ជនបរទេសមួយក្រុមធំ ដែលបានរត់ភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា បានមកលាក់ខ្លួនបើកបណ្តាញឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសថៃ តែទីបំផុតត្រូវបានកម្លាំងប៉ូលិសថៃបង្ក្រាប និងចាប់ខ្លួនបានទាំងស្រុង។ យោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្លាំងប៉ូលិសថៃបានធ្វើការឆ្មក់ចូលទៅក្នុងវីឡាមួយកន្លែង ស្ថិតក្នុងខេត្ត Samut Prakarn ហើយបានឃាត់ខ្លួន…