ព្យុះទីហ្វុង «កាលម៉េហ្គី» ៖ វៀតណាមរងការវាយលុកធ្ងន់ធ្ងរ ក្រោយសម្លាប់មនុស្សជាង ១៤០នាក់នៅហ្វីលីពីន!
ព្យុះទីហ្វុងដ៏កាចសាហាវ «កាលម៉េហ្គី» បានបោកបក់យ៉ាងខ្លាំងក្លាចូលមកដល់តំបន់ភាគកណ្តាលប្រទេសវៀតណាម កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា។ ព្យុះនេះបាននាំមកនូវខ្យល់បក់បោក និងភ្លៀងធ្លាក់ឥតឈប់ឈរ បង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីវាបានឆក់យកអាយុជីវិតមនុស្សយ៉ាងតិច ១៤២នាក់រួចមកហើយនៅប្រទេសហ្វីលីពីន។ តាមរយៈការបញ្ជាក់ពីក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម ព្យុះ «កាលម៉េហ្គី» មានកម្លាំងខ្យល់បក់ដល់ទៅ ១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាពលរដ្ឋរាប់ពាន់នាក់ពីខេត្តជាប់មាត់សមុទ្រ រួមមានខេត្ត…
