អ៊ីរ៉ង់ឆ្លើយតបទៅលោកត្រាំ៖ «អាមេរិកចរចាជាមួយខ្លួនឯង» បដិសេធការចរចាសន្តិភាព
ភ្នាក់ងារអ៊ីរ៉ង់បានឆ្លើយតបយ៉ាងខ្លាំងក្លាទៅកាន់លោកដូណាល់ ត្រាំ បន្ទាប់ពីប្រធានាធិបតីអាមេរិកអួតអាងអំពីការចរចាសន្តិភាពជាមួយអ៊ីរ៉ង់។ លោក Ebrahim Zolfaqari អ្នកនាំពាក្យបញ្ជាការដ្ឋានចម្រុះនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានថ្លែងតាមទូរទស្សន៍រដ្ឋនៅថ្ងៃទី២៥ មីនា ២០២៦ ថា៖ «តើកម្រិតនៃការតស៊ូរបស់អ្នក បានឈានដល់ដំណាក់កាលត្រូវចរចាជាមួយខ្លួនឯងហើយមែនទេ? មនុស្សដូចយើង មិនងាយចុះញ៉មជាមួយមនុស្សដូចអ្នកបានឡើយ»។ ការវាយបកនេះកើតឡើងក្រោយពីមានការបែកធ្លាយព័ត៌មានថា អាមេរិកបានបញ្ជូនផែនការ១៥ចំណុចទៅអ៊ីរ៉ង់តាមរយៈប៉ាគីស្ថាន ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ ផែនការនេះរួមមានការទាមទារឱ្យអ៊ីរ៉ង់រុះរើសមត្ថភាពនុយក្លេអ៊ែរ បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ…
