ហ្សេលេនស្គីអំពាវនាវសម្ព័ន្ធមិត្តបង្កើនទណ្ឌកម្មទប់ស្កាត់ប្រាក់ចំណូលប្រេងរុស្ស៊ី
អ៊ុយក្រែនបានធ្វើការអំពាវនាវយ៉ាងខ្លាំងក្លាទៅកាន់សម្ព័ន្ធមិត្តខាងលិច ដើម្បីបង្កើនទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី និងរារាំងការនាំចេញប្រេងរបស់មូស្គូ ដែលកំពុងផ្តល់ហិរញ្ញប្បទានឱ្យសង្គ្រាមដ៏យូរអង្វែងនេះ។ ប្រធានាធិបតីវ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចេញសេចក្តីថ្លែងការណ៍យ៉ាងតឹងរឹងនៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យ ដោយទាមទារឱ្យមានសកម្មភាពថែមទៀតក្នុងការបង្ក្រាបប្រតិបត្តិការណ៍នាវាដឹកប្រេងរុស្ស៊ី។ លោកហ្សេលេនស្គីបានបង្ហាញពីទិន្នន័យដ៏គួរឱ្យភ្ញាក់ផ្អើលថា៖ «ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក រុស្ស៊ីបានបាញ់ដ្រូនជិត ១៥៥០ គ្រឿង ទម្លាក់គ្រាប់បែកតាមអាកាសជាង ១២៦០ដង និងមីស៊ីលពីរគ្រាប់។ ក្នុងពេលដូចគ្នា ពួកគេកំពុងបង្កើនការលក់ប្រេងឆៅដើម្បីផ្តល់ហិរញ្ញប្បទានដល់សង្គ្រាម»។…
