មន្ទីរបញ្ចកោណស្នើសុំថវិកាជាង២០០ពាន់លានដុល្លារ ដើម្បីបន្តសង្គ្រាមនៅអ៊ីរ៉ង់
ភ្នំពេញ៖ មន្ទីរបញ្ចកោណអាមេរិកកំពុងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើមជ្ឈដ្ឋាននយោបាយ បន្ទាប់ពីបានដាក់សំណើសុំកញ្ចប់ថវិកាជាង២០០ពាន់លានដុល្លារពីសភាជាតិ ដើម្បីទ្រទ្រង់ប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ យោងតាមរបាយការណ៍ពីសារព័ត៌មាន The Washington Post ដែលចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ មន្ទីរបញ្ចកោណបានជំរុញឱ្យសេតវិមានអនុម័តកញ្ចប់ថវិកាដ៏មហាសាលនេះ ក្នុងគោលបំណងពន្លឿនជាបន្ទាន់នូវការផលិតអាវុធសំខាន់ៗដែលកំពុងខ្វះខាត។ មូលហេតុសំខាន់ដែលនាំឱ្យមានការស្នើសុំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដោយសារតែឃ្លាំងគ្រាប់រំសេវរបស់អាមេរិកបានស្រកចុះយ៉ាងខ្លាំង បន្ទាប់ពីមានការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់រយៈពេល៣សប្តាហ៍ជាប់ៗគ្នា ពីសំណាក់កងទ័ពអាមេរិក និងអ៊ីស្រាអែល ទៅលើគោលដៅរាប់ពាន់កន្លែងក្នុងទឹកដីអ៊ីរ៉ង់។ ការស្នើសុំកញ្ចប់ថវិកាដ៏ច្រើនលើសលប់បែបនេះ…
