ព័ត៌មានអន្ដរជាតិ

សេតវិមានពីរក្តៅ! ត្រាំទទូចឲ្យជប៉ុនចូលសង្គ្រាមអ៊ីរ៉ង់ នាយករដ្ឋមន្ត្រី Takaichi នៅក្នុងភាពច្របូកច្របល់

ភ្នំពេញ – នៅថ្ងៃព្រហស្បតិ៍ទី១៩ មីនា ២០២៦ ការជួបជុំរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅសេតវិមាន បានក្លាយជាការប្រជុំដ៏តានតឹងបំផុតមួយ។ យោងតាមប្រភពព័ត៌មានរ៉យទ័រ លោកត្រាំបានសម្ពាធយ៉ាងខ្លាំងទៅលើជប៉ុន ដើម្បីចូលរួមក្នុងសង្គ្រាមអ៊ីរ៉ង់ ជាពិសេសការបញ្ជូនកប៉ាល់ទៅការពារច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងពិភពលោក។…

គ្រោះថ្នាក់ធ្ងន់ធ្ងរ! កប៉ាល់ប្រេងរុស្ស៊ីរសាត់អណ្តែតកណ្តាលសមុទ្រ គំរាមកំហែងបរិស្ថានទាំងតំបន់

ប្រទេសអឺរ៉ុបខាងត្បូងចំនួន៥ បានប្រកាសស្ថានភាពគ្រោះថ្នាក់ជាបន្ទាន់ ដោយស្នើឲ្យមានដំណោះស្រាយភ្លាមៗ ចំពោះកប៉ាល់ដឹកប្រេងឥន្ធនៈរុស្ស៊ីដែលរសាត់អណ្តែតដោយគ្មានអ្នកបើកបរនៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ។ ការព្រមាននេះត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែមីនា ដោយរដ្ឋាភិបាលអេស្ប៉ាញ។ ក្នុងលិខិតរួមគ្នាដែលផ្ញើទៅកាន់លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប មេដឹកនាំអ៊ីតាលី អេស្ប៉ាញ ម៉ាល់តា ក្រិក និងស៊ីប បានចង្អុលបង្ហាញថា កប៉ាល់…

រុស្ស៊ីបញ្ជូនយន្តហោះ MiG-31 បំពាក់មីស៊ីល Kinzhal ល្បាតលើសមុទ្រជប៉ុន

រុស្ស៊ីបានបញ្ជូនយន្តហោះចម្បាំង MiG-31 បំពាក់ដោយមីស៊ីល Kinzhal ល្បឿនលឿនជាងសំឡេង ធ្វើការហោះល្បាតលើដែនសមុទ្រជប៉ុន ក្នុងសកម្មភាពយោធាដែលធ្វើឱ្យភាគីជប៉ុនមានការព្រួយបារម្ភ។ យោងតាមក្រសួងការពារជាតិរុស្ស៊ី យន្តហោះ MiG-31I ចំនួនពីរគ្រឿងបានធ្វើការហោះហើរតាមកាលវិភាគនៅក្នុងដែនអាកាសលើដែនទឹកអព្យាក្រឹតនៃសមុទ្រជប៉ុន។ អំឡុងពេលហោះហើរ ក្រុមនាវិក MiG-31 បានអនុវត្តការចាក់ប្រេងតាមអាកាស ដែលជាផ្នែកនៃការហ្វឹកហាត់យោធា។ ការហោះហើរនេះធ្វើឡើងក្នុងអំឡុងពេលដែលកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបន្តពង្រឹងសកម្មភាពរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាកត្តាបង្កើនភាពតានតឹងយោធាក្នុងតំបន់។ ទោះបីជាការហោះហើរនេះកើតឡើងនៅក្បែរប្រជុំកោះជប៉ុនក្តី ក៏ភាគីក្រុងតូក្យូមិនទាន់ចេញប្រតិកម្មណាមួយឡើយ។…

ឥណ្ឌូណេស៊ីពិចារណាគោលនយោបាយធ្វើការពីផ្ទះ ដើម្បីប្រយុទ្ធនឹងវិបត្តិប្រេងឥន្ធនៈ

រាជធានីហ្សាកាតា – រដ្ឋមន្ត្រីថាមពលឥណ្ឌូណេស៊ី បានបញ្ជាក់កាលពីថ្ងៃអង្គារ (១៧ មីនា) ថា រដ្ឋាភិបាលកំពុងពិនិត្យយ៉ាងហ្មត់ចត់លើគោលនយោបាយធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ នៅពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិខ្វះប្រេងផ្គត់ផ្គង់។ លោករដ្ឋមន្ត្រី Bahlil Lahadalia បានឱ្យដឹងថា ការពិចារណាលើគោលនយោបាយនេះ ធ្វើឡើងក្នុងពេលដែលតំបន់អាស៊ីអាគ្នេយ៍កំពុងជួបការលំបាកដោយសារជម្លោះនៅមជ្ឈិមបូព៌ា។ លោកបានសង្កត់ធ្ងន់ថា «ការធ្វើការពីផ្ទះគឺជាជម្រើសដ៏សំខាន់មួយ ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ និងកាត់បន្ថយការពឹងផ្អែកលើទីផ្សារប្រេងសកល»។…

អ៊ីរ៉ង់វាយប្រហាររោងចក្រ LNG ធំបំផុតពិភពលោកនៅកាតា កាតាបណ្តេញបុគ្គលិកអ៊ីរ៉ង់ទាំងអស់

រាជធានីដូហា – ក្រសួងមហាផ្ទៃកាតាបានបញ្ជាក់ថា អ៊ីរ៉ង់បានវាយប្រហារស្ថានីយនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ដែលធំជាងគេបំផុតរបស់ពិភពលោក នៅតំបន់ Ras Laffan ក្នុងប្រទេសកាតា នៅថ្ងៃពុធ ដែលបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះយ៉ាងខ្លាំង។ ក្រសួងមហាផ្ទៃកាតាបានបង្ហោះលើបណ្តាញសង្គម X ថា៖ «ក្រសួងមានសមត្ថកិច្ចកំពុងដោះស្រាយពីករណីអគ្គិភ័យក្នុងតំបន់ Ras Laffan បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់»។ យោងតាមកាសែត…

អ្នកដឹកនាំ IAEA ព្រមាន៖ ការវាយប្រហារយោធាមិនអាចបំបាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់បានទេ

ក្នុងខណៈដែលភាពតានតឹងយោធារវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងតែកើនឡើងយ៉ាងខ្លាំង លោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានចេញមុខព្រមានយ៉ាងច្បាស់ថា ការប្រើកម្លាំងបាយតែមួយមុខ មិនអាចកម្ចាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានឡើយ។ តាមការផ្សាយរបស់ Fox News លោក Grossi បានបញ្ជាក់ថា ទោះបីមានការវាយប្រហារយ៉ាងធ្ងន់ធ្ងរក៏ដោយ បណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏ស្មុគស្មាញ…

ថៃស្នើផ្តល់ស្បៀងអាហារទៅអ៊ីរ៉ង់ ដើម្បីអនុញ្ញាតឱ្យកប៉ាល់របស់ខ្លួនឆ្លងកាត់ច្រកហ័រមូហ្សដោយសុវត្ថិភាព

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី Suphajee Suthumpun បានបង្ហាញថា ប្រទេសថៃកំពុងពិចារណាការនាំចេញស្បៀងអាហារ និងវត្ថុធាតុដើមទៅកាន់អ៊ីរ៉ង់ ដើម្បីទទួលបានការអនុញ្ញាតឱ្យកប៉ាល់របស់ខ្លួនអាចឆ្លងកាត់ច្រកសមុទ្រហ័រមូហ្សប្រកបដោយសុវត្ថិភាព។ លោកស្រី Suphajee បានពន្យល់កាលពីថ្ងៃអង្គារ (១៧ មីនា) ថា៖ «ក្រសួងការបរទេសត្រូវបានស្នើសុំឱ្យបញ្ចុះបញ្ចូលអ៊ីរ៉ង់ឱ្យអនុញ្ញាតឱ្យកប៉ាល់ថៃដឹកជញ្ជូនទំនិញនេះចេញតាមរយៈច្រកសមុទ្រហ័រមូហ្ស។ វាមិនមែនជាទំនិញគ្រោះថ្នាក់ទេ ប៉ុន្តែវាជាទំនិញចាំបាច់សម្រាប់ឧស្សាហកម្មវេចខ្ចប់របស់យើង»។ យោងតាមការបញ្ជាក់ ស្តុកគ្រាប់ប្លាស្ទិកបច្ចុប្បន្ននៅថៃនឹងអស់ការផ្គត់ផ្គង់ត្រឹមចុងខែមេសា ដោយប្រភពសំខាន់នៃគ្រាប់ប្លាស្ទិកគឺមកពីតំបន់មជ្ឈិមបូព៌ា។…

សង្គ្រាមអ៊ីរ៉ង់ធ្វើឲ្យកិច្ចចរចាសន្តិភាពអ៊ុយក្រែនត្រូវផ្អាកទាំងស្រុង

ភ្នំពេញ៖ កិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន ត្រូវបានប្រកាសផ្អាកជាផ្លូវការនាថ្ងៃព្រហស្បតិ៍ទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយសារឥទ្ធិពលសង្គ្រាមដែលកំពុងឆាបឆេះនៅអ៊ីរ៉ង់។ យោងតាមរបាយការណ៍ពីសារព័ត៌មាន Izvestia ដែលចុះផ្សាយដោយរ៉យទ័រ វិមានក្រឹមឡាំងបានបញ្ជាក់ថា ការផ្អាកនេះបណ្ដាលមកពីសង្គ្រាមអ៊ីរ៉ង់ដែលបានធ្វើឲ្យយុទ្ធសាស្ត្រនយោបាយពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង។ មន្ត្រីរុស្ស៊ីបានវិភាគថា នៅពេលដែលអាមេរិកងាកទៅផ្ដោតលើសមរភូមិមជ្ឈិមបូព៌ា អំណាចចរចារបស់អ៊ុយក្រែននឹងចុះខ្សោយ។ ស្ថានភាពនេះអាចនឹងបង្ខំឲ្យទីក្រុងកៀវគ្មានជម្រើសក្រៅពីការធ្វើសម្បទានតាមលក្ខខណ្ឌរបស់រុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមដែលបានអូសបន្លាយអស់រយៈពេល៤ឆ្នាំ។ លោក Dmitry…

មេដឹកនាំអ៊ីរ៉ង់សន្យាសងសឹកចំពោះការសម្លាប់ប្រធានសន្តិសុខកំពូល Ali Larijani

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានសន្យាថា នឹងសងសឹកចំពោះការសម្លាប់ប្រធានសន្តិសុខកំពូលលោក Ali Larijani ដែលត្រូវបានគេចាត់ទុកថាជាការធ្វើឃាតដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ កាលពីថ្ងៃទី១៨ ខែមីនា លោក Mojtaba បានសរសេរនៅលើបណ្ដាញសង្គម X ក្នុងឱកាសពិធីបុណ្យសពរបស់លោក Larijani នៅទីក្រុងតេហេរ៉ង់។ លោកបានលើកឡើងថា៖…

សិង្ហបុរី-ម៉ាឡេស៊ី ប្រឈមគ្រោះថ្នាក់ប្រេងឥន្ធនៈ ដោយសារជម្លោះមជ្ឈិមបូព៌ា

ភាពតានតឹងនៃជម្លោះរវាងអ៊ីស្រាអែល/អាមេរិក និងអ៊ីរ៉ង់ កំពុងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសសិង្ហបុរី និងម៉ាឡេស៊ី។ យោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគ Kpler សិង្ហបុរី ដែលជា«មជ្ឈមណ្ឌលប្រេងប្រចាំអាស៊ី» នាំចូលប្រេងឆៅជាង ៧០% ពីមជ្ឈិមបូព៌ា ក្នុងបរិមាណ ៦៩៤,០០០ បារ៉ែល/ថ្ងៃ។ ចំណែកម៉ាឡេស៊ីក៏ពឹងផ្អែកខ្លាំងដែរ ដោយនាំចូលប្រេងឆៅប្រមាណ ៣២៣,០០០ បារ៉ែល/ថ្ងៃ។ ការរាំងស្ទះនៅច្រកសមុទ្រហ័រមូហ្ស…