ព័ត៌មានអន្ដរជាតិ

ចិន-វៀតណាម ធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាជាលើកដំបូង ក្នុងឈូងសមុទ្រតុងកឹង

ស្របពេលភូមិសាស្រ្តនយោបាយពិភពលោកប្រែប្រួលមិនប្រកដប្រជា ប្រទេសចិននិងវៀតណាម បានប្រកាសចាប់ដៃគ្នាធ្វើសមយុទ្ធជើងទឹកបាញ់គ្រាប់ពិតដ៏កម្រ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងអត្ថបទចុះផ្សាយដោយសារព័ត៌មាន South China Morning Post កាលពីថ្ងៃអង្គារទី១៧ខែមីនាឆ្នាំ២០២៦ កងទ័ពជើងទឹកនៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាពង្រីកវិសាលភាពនៃសមយុទ្ធរួម ដោយដាក់បញ្ចូលទាំងការហ្វឹកហ្វឺនបាញ់គ្រាប់ពិតជាមួយនឹងអាវុធធុនស្រាលផងដែរ នៅថ្ងៃពុធនិងព្រហស្បតិ៍នេះ ក្នុងឈូងសមុទ្រតុងកឹង។ សេចក្តីប្រកាសនេះធ្វើឡើង អំឡុងពេលមេបញ្ជាការកងទ័ពជើងទឹកទាំងពីរ ជួបសម្តែងការគួរសមគ្នានៅកំពង់ផែ ហ្វាងឆឹង ក្នុងតំបន់…

កូរ៉េខាងជើងបោះឆ្នោតសភាលើកទី១៥ គណបក្សគីមជុងអ៊ុនឈ្នះជាប់៩៩.៩៣%

ភ្នំពេញ – ការបោះឆ្នោតសភាប្រជាជនកំពូលលើកទី១៥ នៃប្រទេសកូរ៉េខាងជើង បានបញ្ចប់ដោយជោគជ័យយ៉ាងខ្លាំង ដោយគណបក្សពលកររបស់លោក គីម ជុងអ៊ុន ទទួលបានសំឡេងគាំទ្ររហូតដល់ ៩៩.៩៣%។ តាមការផ្សាយរបស់សារព័ត៌មាន KCNA នៅថ្ងៃពុធទី១៨ ខែមីនា ឆ្នាំ២០២៦ ការបោះឆ្នោតដែលរៀបចំឡើងនៅថ្ងៃទី១៥ ខែមីនា មានអ្នកចេញទៅបោះឆ្នោតរហូតដល់ ៩៩.៩៩% នៃអ្នកបោះឆ្នោតទាំងអស់។…

រុស្ស៊ីទទួលបានផលប្រយោជន៍យ៉ាងធំពីវិបត្តិមជ្ឈិមបូព៌ា រកចំណូលបានរាប់ពាន់លានដុល្លារ

ខណៈពិភពលោកកំពុងបារម្ភពីសង្គ្រាមនៅមជ្ឈិមបូព៌ា ប្រទេសរុស្ស៊ីវិញកំពុងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេង។ ទោះបីជាមិនជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងជម្លោះនេះក៏ដោយ ក៏វិបត្តិនៅតំបន់នេះបានក្លាយជា “ឱកាសមាស” សម្រាប់សេដ្ឋកិច្ចរបស់មូស្គូ។ ១. ប្រេងឡើងថ្លៃ រុស្ស៊ីរកលុយបានច្រើន តំបន់មជ្ឈិមបូព៌ាជា “បង្គោលប្រេង” សំខាន់របស់ពិភពលោក។ នៅពេលសង្គ្រាមផ្ទុះឡើង ការបារម្ភពីការរាំងស្ទះនាំជញ្ជូនប្រេងបានធ្វើឲ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់។ យោងតាម Business Insider រុស្ស៊ីដែលជាអ្នកផលិតប្រេងធំ អាចរកចំណូលបន្ថែមបានរហូតដល់ ១៥០…

មន្ត្រីកំពូលលាលែងពីត្រាំ ជំលោះអំពីសង្គ្រាមអ៊ីរ៉ង់កើតឡើង

ភ្នំពេញ៖ មន្ត្រីកំពូលម្នាក់នៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចចិត្តលាលែងពីតំណែងរបស់ខ្លួន ដោយសារតែជំលោះផ្ទៃក្នុងអំពីសង្គ្រាមជាមួយអ៊ីរ៉ង់។ លោក Joe Kent នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃអង្គារទី១៧ ខែមីនា ឆ្នាំ២០២៦ ដោយលើកឡើងថា លោកមិនអាចគាំទ្រសង្គ្រាមនេះបានទេ។ លោក Kent បានចោទប្រកាន់ថា អ៊ីរ៉ង់មិនបានបង្កការគំរាមកំហែងបន្ទាន់ណាមួយទេ ហើយសហរដ្ឋអាមេរិកបានចាប់ផ្តើមសង្គ្រាមនេះដោយសារតែសម្ពាធពីអ៊ីស្រាអែល…

អាមេរិកសម្លាប់មនុស្ស ១៥៧នាក់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន អ្នកជំនាញច្បាប់ថា «រំលោភច្បាប់អន្តរជាតិ»

យោធាសហរដ្ឋអាមេរិកបានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់១៥៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដ៏សាហាវប្រឆាំងនឹងក្រុមដែលអាមេរិកចោទថា ជា«ពួកភេរវករ»ជួញដូរគ្រឿងញៀននៅឯនាយសមុទ្រអាមេរិកឡាទីន តែអ្នកជំនាញផ្នែកច្បាប់អន្តរជាតិបានពិពណ៌នាថា ជា«យុទ្ធនាការសម្លាប់ក្រៅប្រព័ន្ធតុលាការ»។ មន្ត្រីជាន់ខ្ពស់ការពារជាតិ លោក Joseph Humire និយាយថា៖ «នាវាជួញដូរគ្រឿងញៀនចំនួន ៤៧គ្រឿងត្រូវបានវាយប្រហារក្នុងតំបន់ការ៉ាប៊ីន និងប៉ាស៊ីហ្វិកខាងកើតចាប់តាំងពីយុទ្ធនាការនេះបានចាប់ផ្តើមក្នុងខែកញ្ញាឆ្នាំមុន»។ នេះបើយោងតាម Al Jazeera ផ្សាយថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ ទោះបីយ៉ាងណានៅថ្ងៃអង្គារពេលអ្នកតាក់តែងច្បាប់សួរថាតើបរិមាណគ្រឿងញៀនដែលចូលសហរដ្ឋអាមេរិកថយចុះឬអត់?…

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់អះអាង៖ ប្រព័ន្ធនយោបាយនៅតែរឹងមាំ ទោះបីមេសន្តិសុខត្រូវសម្លាប់ក៏ដោយ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានចេញមុខអះអាងយ៉ាងរឹងមាំនៅថ្ងៃទី១៨មីនា ថាការសម្លាប់ប្រធានសន្តិសុខកំពូលលោក Ali Larijani ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនអាចធ្វើឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ចុះខ្សោយ ឬដួលរលំបានឡើយ។ លោក Araghchi បានធ្វើការអត្ថាធិប្បាយភ្លាមៗបន្ទាប់ពីអ៊ីរ៉ង់បញ្ជាក់ថា លោក Ali Larijani ប្រធានសន្តិសុខកំពូល និងជាអ្នកនយោបាយមានឥទ្ធិពលបំផុតម្នាក់…

អាជ្ញាធរនុយក្លេអ៊ែរពិភពលោកអំពាវនាវឲ្យអត់ធ្មត់ បន្ទាប់ពីគ្រាប់ផ្លោងវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់

អ្នកឃ្លាំមើលកម្មវិធីនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ លោក Rafael Grossi បានអំពាវនាវឲ្យគ្រប់ភាគីបង្ហាញការអត់ធ្មត់យ៉ាងខ្លាំងបំផុត ដើម្បីចៀសវាងហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរ។ ការអំពាវនាវនេះមកបន្ទាប់ពីមានគ្រាប់ផ្លោងវាយប្រហារក្បែររោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់របស់អ៊ីរ៉ង់។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានទទួលដំណឹងពីអាជ្ញាធរអ៊ីរ៉ង់ថា គ្រាប់ផ្លោងមួយបានវាយប្រហារបរិវេណរោងចក្រ Bushehr NPP នៅថ្ងៃអង្គារកន្លងទៅ។ ទោះបីជាយ៉ាងណា គ្មានការខូចខាតដល់រោងចក្រ ឬរបួសដល់បុគ្គលិកណាម្នាក់ឡើយ។ លោក Grossi ប្រធាន…

អ៊ីរ៉ង់គំរាមអាមេរិកជាមួយមេរៀនសង្គ្រាមវៀតណាម ដើម្បីជៀសវាងសង្គ្រាមផ្ទាល់

សង្គ្រាមវៀតណាម ដែលចាប់ផ្ដើមជាផ្លូវការនៅឆ្នាំ១៩៥៥ និងបញ្ចប់នៅឆ្នាំ១៩៧៥ បានទុកដំបៅយោធាដ៏ជ្រៅជ្រះសម្រាប់អាមេរិក។ ឥឡូវនេះ អ៊ីរ៉ង់កំពុងប្រើមេរៀនបរាជ័យនេះដើម្បីគំរាមកំហែងអាមេរិកក្នុងវិស័យមជ្ឈិមបូព៌ា។ យុទ្ធសាស្ត្រសំខាន់ៗដែលអ៊ីរ៉ង់ចង់រំលឹកអាមេរិកមាន៖ ១. ការអូសបន្លាយសង្គ្រាមយូរអង្វែង ២. សម្ពាធសេដ្ឋកិច្ចតាមរយៈច្រកសមុទ្រ Hormuz ៣. ភាពស្មុគស្មាញនៃសមរភូមិមជ្ឈិមបូព៌ា ៤. ការបាត់បង់ការគាំទ្រពីក្នុងស្រុកអាមេរិក អ្នកយកព័ត៌មាន CGTN លោក Tony…

ត្រាំចាក់ថ្នាំខ្លាំងទៅណាតូ បន្ទោសថា «កំហុសល្ងង់ខ្លៅ» ដែលមិនជួយបើកច្រក Hormuz

កំហឹងរបស់លោក ដូណាល់ ត្រាំ ចំពោះសម្ព័ន្ធមិត្តដែលមិនព្រមជួយអាមេរិកក្នុងការបើកច្រកសមុទ្រ Hormuz កំពុងកើនឡើងខ្លាំងជាងមុន។ បន្ទាប់ពីបានពន្លះប្រទេសជាសម្ព័ន្ធមិត្តជាច្រើន លោកឥឡូវនេះបានស្តីឲ្យអង្គការណាតូផងដែរ។ នៅក្នុងសន្និសីទកាសែតនៅវិមានកាពីតូល កាលពីថ្ងៃពុធទី១៨ ខែមីនា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិកវ័យ៧៩ឆ្នាំបានបញ្ជាក់ថា សមាជិកភាគច្រើននៃអង្គការណាតូបានបញ្ជាក់ថាពួកគេមិនចង់ពាក់ព័ន្ធក្នុងប្រតិបត្តិការយោធានៅអ៊ីរ៉ង់ឡើយ។ លោកបានហៅសកម្មភាពនេះថា «កំហុសដ៏ល្ងង់ខ្លៅបំផុត»។ លោកត្រាំបានលើកឡើងថា៖ «គ្រប់គ្នាស្របតាមយើង ប៉ុន្តែពួកគេមិនចង់ជួយ។ យើងត្រូវតែចងចាំរឿងនេះទុក…

សហរដ្ឋអាមេរិកបន្ថែមថវិកាទៅ ១៨៥ប៊ីលានដុល្លារ ដើម្បីពង្រឹងប្រព័ន្ធការពារមីស៊ីល «Golden Dome»

ពិភពលោកកំពុងប្រឈមនឹងភាពតានតឹងកាន់តែខ្លាំងឡើង បណ្តាប្រទេសមហាអំណាចជាច្រើនកំពុងពង្រឹងវិស័យការពារជាតិរបស់ខ្លួន។ ក្នុងចំណោមប្រទេសទាំងនោះ សហរដ្ឋអាមេរិកបានប្រកាសបន្ថែមថវិកាសម្រាប់ប្រព័ន្ធការពារមីស៊ីល «Golden Dome» ដល់ ១៨៥ ប៊ីលានដុល្លារ។ នាយកកម្មវិធីមីស៊ីលសហរដ្ឋអាមេរិកបានបង្ហាញថា តម្លៃសម្រាប់ខែលការពារមីស៊ីល «Golden Dome» បានកើនឡើងដល់ ១៨៥ ប៊ីលានដុល្លារ បន្ទាប់ពីបន្ថែម ១០ ប៊ីលានដុល្លារទៀត។ ថវិកានេះគឺដើម្បីពន្លឿនសមត្ថភាពសំខាន់ៗលើមូលដ្ឋានលំហអាកាសរបស់ប្រទេសនេះ។…