បារាំងដាក់សម្ពាធអ៊ីរ៉ង់ ទាមទារបញ្ឈប់ការវាយប្រហារ និងហាមឃាត់អាវុធនុយក្លេអ៊ែរ
ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើអ៊ីរ៉ង់ ដោយទាមទារឲ្យបញ្ឈប់ការវាយប្រហារទាំងផ្ទាល់ និងតាមរយៈក្រុមសកម្មប្រយុទ្ធនៅតំបន់។ ការទាមទារនេះមកបន្ទាប់ពីទាហានបារាំងម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅអ៊ីរ៉ាក់។ ក្នុងការហៅទូរស័ព្ទទៅប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃអាទិត្យទី១៥មីនា លោកម៉ាក្រុងបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ប្រទេសបារាំងកំពុងធ្វើសកម្មភាពក្នុងក្របខ័ណ្ឌការពារយ៉ាងតឹងរ៉ឹង ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ដៃគូក្នុងតំបន់ និងសេរីភាពនាវាចរណ៍។ វាមិនអាចទទួលយកបានទេសម្រាប់ប្រទេសរបស់យើងក្នុងការក្លាយជាគោលដៅ»។ លោកម៉ាក្រុងក៏បានសង្កត់ធ្ងន់ពីតម្រូវការស្ដារសេរីភាពនាវាចរណ៍នៅច្រកសមុទ្រ…
