ហ្សេលេនស្គីបង្ហាញយុទ្ធសាស្ត្រថ្មី៖ អ៊ុយក្រែនផ្តល់ជំនួយទប់ស្កាត់ដ្រូនអ៊ីរ៉ង់ ដើម្បីទាមទារថវិកា និងបច្ចេកវិទ្យាពីសម្ព័ន្ធមិត្ត
ភ្នំពេញ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្ហាញពីយុទ្ធសាស្ត្រថ្មីរបស់ក្រុងគីវ ដោយផ្តល់ជំនួយជំនាញទប់ស្កាត់ដ្រូនអ៊ីរ៉ង់ដល់បណ្តាប្រទេសសម្ព័ន្ធមិត្ត ដើម្បីទាមទារថវិកា និងបច្ចេកវិទ្យាជាថ្នូរ។ តាមការបង្ហាញពី Al Jazeera កាលពីថ្ងៃទី១៥ មីនា ២០២៦ អ៊ុយក្រែនបានបញ្ជូនក្រុមអ្នកជំនាញពិសេសចំនួន៣ក្រុមទៅកាន់ប្រទេសកាតា អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី ដើម្បីជួយទប់ទល់នឹងការវាយប្រហារដោយដ្រូនអ៊ីរ៉ង់។…
