ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់សន្យាតាមប្រមាញ់ Netanyahu លុះក្ស័យ ក្នុងពេលមានការសង្ស័យពីស្ថានភាពរបស់គាត់

ស្របពេលមានពាក្យចចាមអារ៉ាមអំពីជោគវាសនាមិនប្រាកដរបស់លោក Benjamin Netanyahu អ៊ីរ៉ង់បានប្រកាសថា បើនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះនៅរស់មែន ខ្លួននឹងតាមប្រមាញ់លុះក្ស័យ។ តាមការផ្សាយរបស់ India Today នៅថ្ងៃអាទិត្យទី១៥ខែមីនាឆ្នាំ២០២៦ ឆ្មាំបដិវត្តន៍ IRGC បានចេញសេចក្តីថ្លែងការណ៍ថា៖ «អ៊ីរ៉ង់នឹងតាមកំណត់គោលដៅវាយប្រហារលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ខណៈសង្គ្រាមជាមួយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនៅតែបន្ត។ ប្រសិនបើឧក្រិដ្ឋជនសម្លាប់កុមាររូបនេះនៅមានជីវិត យើងនឹងបន្តតាមប្រមាញ់លុះក្ស័យ និងសម្លាប់គេដោយកម្លាំងពេញទំហឹង»។…

អ៊ីរ៉ង់បង្ក្រាបបណ្តាញស៊ីឈ្នួល២០នាក់ ចារកម្មឲ្យអ៊ីស្រាអែល ទោសអាចឈានដល់ប្រហារជីវិត

អ៊ីរ៉ង់បានបង្ក្រាបបណ្តាញចារកម្មដ៏ធំមួយ ដោយចាប់ខ្លួនបុគ្គលចំនួន២០នាក់ក្នុងទីក្រុងអ៊ូមីយ៉ា ដែលជាប់ពាក់ព័ន្ធនឹងការផ្ញើទីតាំងយោធា ប៉ូលិស និងសន្តិសុខទៅឲ្យអ៊ីស្រាអែល។ ភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានបង្ហាញថា បណ្តាញស៊ីឈ្នួលនេះត្រូវបានបង្ក្រាបនៅថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ២០២៦។ បុគ្គលទាំង២០នាក់ត្រូវបានឃាត់ខ្លួនតាមដីកាតុលាការ ដោយជាប់ចោទពីបទចារកម្មឲ្យភ្នាក់ងារអ៊ីស្រាអែល។ យោងតាមច្បាប់ព្រហ្មទណ្ឌនិងសន្តិសុខជាតិរបស់អ៊ីរ៉ង់ ការយកការណ៍ឬធ្វើចារកម្មឲ្យរបប «Zionist» (អ៊ីស្រាអែល) ត្រូវបានចាត់ទុកជាបទល្មើសធ្ងន់ធ្ងរបំផុត…

ថៃមិនខ្លាចអ៊ីរ៉ង់! បន្តអនុញ្ញាតកប៉ាល់ឆ្លងកាត់ច្រកសមុទ្រគ្រោះថ្នាក់ Hormuz

ទោះបីកប៉ាល់ដឹកទំនិញរបស់ខ្លួនត្រូវវាយប្រហារនៅច្រកសមុទ្រ Hormuz ក៏ដោយ ក៏ប្រទេសថៃនៅតែបន្តអនុញ្ញាតឲ្យកប៉ាល់របស់ខ្លួនធ្វើដំណើរឆ្លងកាត់តាមឈូងសមុទ្រពែរ្ស ឈូងសមុទ្រអូម៉ង់ និងច្រកសមុទ្រ Hormuz ដដែល។ ទោះយ៉ាងណា កងទ័ពជើងទឹកថៃបានចេញការព្រមានជាបន្ទាន់ទៅក្រុមហ៊ុននាវាចរណ៍ទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះគ្រោះថ្នាក់ពី«គ្រាប់មីនបណ្តែតទឹក»។ តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃសៅរ៍ទី១៤មីនា២០២៦ ការព្រមានបន្ទាន់នេះចេញពីកងទ័ពជើងទឹកថៃ ដោយសារស្ថានការណ៍ពោរពេញដោយគ្រោះថ្នាក់។ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោក Paraj Ratanajaipan…

ត្រាំចោទពូទីនថា ជួយអ៊ីរ៉ង់សម្ងាត់ ដោយសារអាមេរិកគាំទ្រអ៊ុយក្រែន

អត្ថបទដោយ៖ កម្ពុជាថ្មី ភ្នំពេញ៖ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលាតត្រដាងនូវការសង្ស័យយ៉ាងខ្លាំងថា ប្រមុខរដ្ឋរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន អាចកំពុងផ្តល់ជំនួយសម្ងាត់ដល់អ៊ីរ៉ង់ក្នុងសង្រ្គាមប្រឆាំងនឹងអាមេរិក និងអ៊ីស្រាអែល។ ក្នុងកិច្ចសម្ភាសន៍ជាមួយ Fox News នៅថ្ងៃទី១៣ មីនា ២០២៦ លោកត្រាំបានបង្ហាញថា ការសម្រេចចិត្តរបស់មូស្គូក្នុងការជួយតេហេរ៉ង់…

អ៊ីរ៉ង់ព្រមានអាមេរិកវិញ កុំវាយប្រហារប្រព័ន្ធថាមពល បើមិនចង់ជួបគ្រោះថ្នាក់

ភ្នំពេញ – លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ លោក អាលី ឡារីជានី បានព្រមានសហរដ្ឋអាមេរិកកុំឱ្យបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមកាត់ផ្តាច់ចរន្តអគ្គិសនីរបស់អ៊ីរ៉ង់ក្នុងរយៈពេលមួយម៉ោង។ យោងតាម Al Jazeera ផ្សាយថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោក Larijani…

សហរដ្ឋអាមេរិកបាត់បង់ទាហាន ១៣ នាក់ និងរងរបួស ២០០ នាក់ក្នុងប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់

យោងតាមការរាយការណ៍របស់សារព័ត៌មាន The Wall Street Journal កងទ័ពសហរដ្ឋអាមេរិកបានបាត់បង់ទាហានយ៉ាងហោចណាស់ ១៣ នាក់ និងមានទាហានជាង ២០០ នាក់ទៀតរងរបួសចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការ Epic Fury ប្រឆាំងនឹងអ៊ីរ៉ង់។ ក្នុងចំណោមទាហានដែលរងរបួសទាំង ២០០ នាក់នោះ មានចំនួន ១៧០ នាក់បានវិលត្រឡប់មកបំពេញកាតព្វកិច្ចវិញហើយ។…

ត្រាំស្នើចិននិងមហាអំណាចផ្សេងៗជួយបើកច្រកសមុទ្រ Hormuz ដោយបញ្ជូននាវាចម្បាំង

ស្របពេលតម្លៃប្រេងកំពុងហូរឡើងខ្ពស់ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យប្រទេសជាច្រើនរួមទាំងចិន បញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz ដើម្បីជួយបើកច្រកដ៏សំខាន់នេះឡើងវិញ។ ក្នុងសារដែលបានបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ២០២៦ លោកត្រាំបានសរសេរយ៉ាងច្បាស់ថា៖ «មិនថាដោយវិធីណាក៏ដោយ យើងនឹងធ្វើឲ្យច្រកសមុទ្រ Hormuz បើកចំហ…

មន្ត្រីអឺរ៉ុបចោទសហរដ្ឋអាមេរិកថា ចង់បំបែកបំបាក់សហភាពអឺរ៉ុប

ភ្នំពេញ – ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានអះអាងថា សហរដ្ឋអាមេរិកមានចេតនាចង់បំបែកបំបាក់ផ្ទៃក្នុងអឺរ៉ុប និងមិនចូលចិត្តសហភាពអឺរ៉ុបទេ។ ការអះអាងនេះបានធ្វើឡើងក្រោយពីមានចលាចលជាងមួយឆ្នាំក្នុងទំនាក់ទំនងអន្តរមហាសមុទ្រអាត្លង់ទិក នេះបើយោងតាមកាសែត Financial Times កាលពីថ្ងៃសុក្រទី១៣ ខែមីនា ឆ្នាំ២០២៦។ លោកស្រី Kallas បានប្រាប់សារព័ត៌មាន FT…

ត្រាំបញ្ចេញសារមិនស៊ីសង្វាក់គ្នាជុំវិញសង្គ្រាមអ៊ីរ៉ង់ បង្ហាញសម្ពាធនយោបាយ-សេដ្ឋកិច្ច

ភាពមិនច្បាស់លាស់កំពុងគ្របដណ្ដប់លើទិសដៅសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានអូសបន្លាយជាង១០ថ្ងៃមកហើយ។ ប្រធានាធិបតីដូណាល់ ត្រាំ បន្តបញ្ចេញសារមិនស៊ីសង្វាក់គ្នាទាក់ទងនឹងប្រតិបត្តិការយោធានេះ។ កាលពីថ្មីៗនេះ លោកត្រាំបានប្រកាសថា «សន្តិភាពអាចសម្រេចបានក្នុងពេលឆាប់ៗនេះ» ប៉ុន្តែក្រោយមកលោកផ្ទាល់បានព្រមានវិញថា «ការប្រយុទ្ធគ្នាអាចខ្លាំងក្លាជាងមុន និងមានរយៈពេលយូរជាងនេះ»។ ភាពផ្ទុយគ្នានេះបង្ហាញពីសម្ពាធនយោបាយ សេដ្ឋកិច្ច និងការគណនាយុទ្ធសាស្ត្រដ៏ស្មុគស្មាញ។ នៅក្នុងបទសម្ភាសន៍ជាមួយ Axios លោកត្រាំបាននិយាយថា «មានរឿងតូចតាចមួយចំនួនតូចប៉ុណ្ណោះ ដែលនៅសល់ដើម្បីវាយប្រហារអ៊ីរ៉ង់…

បារាំងបាត់បង់ទាហានម្នាក់ រងរបួស៦នាក់ ក្នុងការវាយប្រហារនៅអ៊ីរ៉ាក់

ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានបញ្ជាក់ពីការបាត់បង់ជីវិតទាហានបារាំងម្នាក់ និងទាហាន៦នាក់ទៀតរងរបួស ក្នុងការវាយប្រហារមួយនៅតំបន់អ៊ែរប៊ីល ប្រទេសអ៊ីរ៉ាក់។ ការវាយប្រហារនេះកើតឡើងក្នុងពេលដែលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកំពុងកើនឡើងខ្ពស់ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។ ក្រុមគាំទ្រអ៊ីរ៉ង់នៅក្នុងតំបន់បានធ្វើសកម្មភាពវាយប្រហារលើមូលដ្ឋានទ័ពអន្តរជាតិ។ លោក ម៉ាក្រុង បានបង្ហោះនៅលើបណ្តាញសង្គម X ថា៖ «សមាជិកកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសបារាំងម្នាក់ស្លាប់ អំឡុងពេលមានការវាយប្រហារមួយនៅក្នុងតំបន់ Erbil នៃប្រទេសអ៊ីរ៉ាក់…