ហេសបូឡាត្រៀមខ្លួនសមរភូមិវែងឆ្ងាយ អ៊ីស្រាអែលគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធលីបង់
មេដឹកនាំហេសបូឡា លោក Naim Qassem បានប្រកាសកាលពីថ្ងៃសុក្រទី១៣ មីនា ថាក្រុមរបស់លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សមរភូមិដ៏វែងឆ្ងាយជាមួយអ៊ីស្រាអែល ខណៈដែលទីក្រុងយេរូសាឡឹមគំរាមនឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធលីបង់កាន់តែខ្លាំង។ យោងតាម CNN លោក Qassem បានថ្លែងក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «យើងបានរៀបចំខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នាដ៏យូរអង្វែង ហើយប្រសិនបើព្រះជាម្ចាស់អនុញ្ញាត ពួកគេនឹងភ្ញាក់ផ្អើលនៅលើសមរភូមិជាក់ជាមិនខាន នេះគឺជាសមរភូមិអត្ថិភាពមិនមែនសាមញ្ញទេ»។ អ៊ីស្រាអែលបានបំផ្លាញស្ពានឆ្លងកាត់ទន្លេ Litani រវាងទីក្រុង…
