ព័ត៌មានអន្ដរជាតិ

អេស្ប៉ាញដកឯកអគ្គរដ្ឋទូតពីអ៊ីស្រាអែលជាអចិន្ត្រៃយ៍ ដោយសារជម្លោះអ៊ីរ៉ង់

អេស្ប៉ាញបានប្រកាសដកឯកអគ្គរដ្ឋទូតរបស់ខ្លួនពីអ៊ីស្រាអែលជាអចិន្ត្រៃយ៍ នៅថ្ងៃទី១១ មីនា ក្នុងពេលដែលភាពតានតឹងការទូតកាន់តែអាក្រក់ឡើងៗ ដោយសារជំទាស់របស់មេដឹកនាំអេស្ប៉ាញចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។ យោងតាម Reuters ឯកអគ្គរដ្ឋទូតអេស្ប៉ាញ លោកស្រី Ana Maria Salomon Perez ត្រូវបានកោះហៅត្រឡប់ទៅប្រទេសកាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីអេស្ប៉ាញអនុវត្តវិធានការហាមឃាត់យន្តហោះ និងកប៉ាល់ដឹកអាវុធទៅកាន់អ៊ីស្រាអែល។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar…

អាមេរិកបើកផ្លូវទិញប្រេងរុស្ស៊ី ៣០ថ្ងៃ ដើម្បីស្ថិរភាពទីផ្សារថាមពលពិភពលោក

សហរដ្ឋអាមេរិកបានដកទណ្ឌកម្មបណ្ដោះអាសន្នលើប្រេងរុស្ស៊ី ដោយអនុញ្ញាតឱ្យប្រទេសនានាអាចទិញនិងនាំចូលប្រេងរុស្ស៊ីដែលជាប់គាំងលើសមុទ្ររយៈពេល ៣០ថ្ងៃ ក្នុងពេលដែលទីផ្សារប្រេងពិភពលោកកំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរដោយសារជម្លោះនៅមជ្ឈិមបូព៌ា។ រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក លោក ស្កុតថ៍ បេសិនថ៍ បានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺជាជំហានសំខាន់ក្នុងការធានាស្ថិរភាពទីផ្សារថាមពលសកល។ លោកបានពន្យល់ថា វិធានការនេះមិនផ្ដល់អត្ថប្រយោជន៍ធំដុំដល់រដ្ឋាភិបាលរុស្ស៊ីទេ ប៉ុន្តែជាវិធានការបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការកើនឡើងតម្លៃប្រេង។ ការសម្រេចចិត្តនេះបានមកក្រោយពីសហរដ្ឋអាមេរិកបានប្រកាសបញ្ចេញប្រេងក្នុងស្តុកបម្រុងគ្រាអាសន្នចំនួន ១៧២ លានបារ៉ែល ដែលជាផ្នែកនៃយុទ្ធសាស្រ្តរួមគ្នានៃភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលមានសមាជិក ៣២…

វិបត្តិមនុស្សធម៌ធំបំផុតនៅអ៊ីរ៉ង់៖ មនុស្សជាង៣លាននាក់រត់គេចពីសង្រ្គាម

អង្គការសហប្រជាជាតិបានចេញសេចក្តីព្រមានអាសន្នថា មនុស្សជាង៣,២លាននាក់ត្រូវបានបង្ខំចិត្តបោះបង់ផ្ទះសម្បែង និងភៀសខ្លួននៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយសារការប្រយុទ្ធគ្នាកាន់តែរីករាលដាលខ្លាំង។ តាមការវាយតម្លៃបឋមរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ គ្រួសារចន្លោះពី៦០ម៉ឺនទៅ១លានគ្រួសារ បានសម្រេចចិត្តរត់គេចចេញពីទីក្រុងតេហេរ៉ង់ និងទីក្រុងធំៗផ្សេងទៀត ដើម្បីទៅរកទីជម្រកសុវត្ថិភាពនៅតាមបណ្តាខេត្តភាគខាងជើង និងតំបន់ជនបទដាច់ស្រយាល។ លោក Ayaki Ito អ្នកសម្របសម្រួលផ្នែកគ្រាអាសន្ននៃទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ប្រចាំតំបន់មជ្ឈិមបូព៌ា បានលើកឡើងថា៖ “ចំនួនអ្នកភៀសខ្លួននេះនឹងបន្តកើនឡើងបន្ថែមទៀត ដរាបណាសង្រ្គាមនៅតែបន្តឆាបឆេះ។ នេះគឺជាការកើនឡើងនូវតម្រូវការមនុស្សធម៌យ៉ាងគួរឲ្យព្រួយបារម្ភបំផុត។”…

អូម៉ង់ជួយសង្គ្រោះនាវិកថៃ២០នាក់ ប៉ុន្តែនៅស្វែងរក៣នាក់ទៀតក្រោយការវាយប្រហារពីអ៊ីរ៉ង់

មេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ បានទាក់ទងផ្ទាល់ទៅកាន់សមភាគីអូម៉ង់ ដើម្បីស្នើសុំជំនួយជាបន្ទាន់ ក្នុងការស្វែងរកនាវិកចំនួន៣នាក់ដែលបានបាត់ខ្លួន បន្ទាប់ពីមានការវាយប្រហារពីសំណាក់ប្រទេសអ៊ីរ៉ង់ នៅក្បែរច្រកសមុទ្រ Hormuz។ តាមការផ្សាយរបស់ Khaosod នាថ្ងៃទី១២ខែមីនាឆ្នាំ២០២៦ ហេតុការណ៍នេះបានកើតឡើងលើនាវាដឹកទំនិញថៃឈ្មោះ MV Mayuree Naree ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែខាលីហ្វានៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ឆ្លងកាត់តាមច្រកសមុទ្រ Hormuz។ នាវិកថៃចំនួន២០នាក់ត្រូវបានជួយសង្គ្រោះ…

អ៊ីស្រាអែលជិតអស់មីស៊ីលស្ទាក់ចាប់ ស្ថិតក្រោមសម្ពាធសេដ្ឋកិច្ចធ្ងន់ធ្ងរ បើសង្គ្រាមអូសបន្លាយ

ទីក្រុងតែលអាវីវ៖ ទោះបីជាមានការគាំទ្រពីសាធារណជនក្នុងស្រុកក៏ដោយ ក៏អ៊ីស្រាអែលកំពុងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរពីការអស់មីស៊ីលស្ទាក់ចាប់ និងសម្ពាធហិរញ្ញវត្ថុយ៉ាងខ្លាំង ប្រសិនបើជម្លោះជាមួយអ៊ីរ៉ង់នៅតែអូសបន្លាយ។ យោងតាមការចុះផ្សាយពី Al Jazeera និង Times of Israel បញ្ហាបន្ទាន់បំផុតគឺតើអ៊ីស្រាអែលអាចរក្សាលំនឹងប្រយុទ្ធបានរយៈពេលយូរប៉ុន្មាន? តើឃ្លាំងអាវុធការពារជាតិរបស់ពួកគេនឹងត្រូវអស់ដែរឬទេ? អ្នកវិភាគការពារជាតិអ៊ីស្រាអែល លោក Hamze Attar បានបង្ហាញថា ក្នុងអំឡុងពេលសង្គ្រាមរយៈពេល១២ថ្ងៃកាលពីខែមិថុនា…

ច្រកសមុទ្រ Hormuz ក្លាយជាតំបន់សង្រ្គាម នាវា១៦គ្រឿងរងគ្រោះក្នុង១៣ថ្ងៃ

ក្នុងរយៈពេលត្រឹមតែ១៣ថ្ងៃប៉ុណ្ណោះនៃជម្លោះដ៏សាហាវ ច្រកសមុទ្រដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ពិភពលោក បានប្រែទៅជាសមរភូមិដែលពោរពេញដោយសំឡេងផ្ទុះ និងការហៅទូរសព្ទសង្គ្រោះបន្ទាន់។ ចាប់តាំងពីសង្រ្គាមអ៊ីរ៉ង់បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មកទល់ពេលនេះ មាននាវាពាណិជ្ជកម្មយ៉ាងហោចណាស់១៦គ្រឿង ត្រូវបានទីភ្នាក់ងារព័ត៌មានរ៉យទ័របញ្ជាក់ថាបានរងការខូចខាត ឬត្រូវបានបំផ្លាញ ដែលធ្វើឲ្យតំបន់ឈូងសមុទ្រពែក្សក្លាយជា «តំបន់ហាមឃាត់» សម្រាប់នាវាដឹកជញ្ជូនទូទាំងសកលលោក។ វិបត្តិនេះបានឡើងដល់ចំណុចកំពូលកាលពីថ្ងៃពុធ ទី១១ ខែមីនាកន្លងទៅនេះ នៅពេលដែលនាវាចំនួន៥គ្រឿងផ្សេងគ្នា ត្រូវបានគេកំណត់គោលដៅវាយប្រហារក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ។ ក្នុងចំណោមនាវាដែលរងគ្រោះ…

ត្រាំនឹងក្លាយជាអ្នកកំណត់ពេលបញ្ចប់សង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែល ទោះបីជាមិនសម្រេចបំណងក៏ដោយ

អ្នកវិភាគយោធាបានចេញមតិថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងក្លាយជាអ្នកកំណត់ពេលវេលាបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បើទោះបីជាគោលដៅផ្តួលរលំរបបដឹកនាំអ៊ីរ៉ង់មិនសម្រេចក៏ដោយ។ យោងតាមរបាយការណ៍ពី Atlantic Council ដែលចុះផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ អ៊ីស្រាអែលបានដាក់គោលដៅស្ទើរតែទាំងស្រុងលើយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីផ្តួលរលំរបបដឹកនាំនៅអ៊ីរ៉ង់។ ការវាយប្រហារចុងក្រោយដែលធ្វើឡើងរួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាការពង្រីកគោលដៅនៃការប្រយុទ្ធដំបូងបន្ទាប់ពីសង្គ្រាម១២ថ្ងៃកាលពីខែមិថុនា ឆ្នាំ២០២៥។ ទោះបីជាការវាយប្រហារនេះខ្លាំងក្លាយ៉ាងណាក៏ដោយ…

ថៃដាក់សម្ពាធខ្លាំងទៅលើអ៊ីរ៉ង់ ទាមទារឲ្យសុំទោសចំពោះការវាយប្រហារកប៉ាល់ដឹកទំនិញរបស់ខ្លួន

រដ្ឋាភិបាលថៃបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើអ៊ីរ៉ង់ ដោយទាមទារឲ្យសុំទោសជាផ្លូវការចំពោះការវាយប្រហារកប៉ាល់ដឹកទំនិញដោតទង់ជាតិថៃនៅក្នុងច្រកសមុទ្រ Hormuz កាលពីថ្ងៃពុធមុន។ កប៉ាល់ដឹកទំនិញឈ្មោះ MAYUREE NAREE ដែលធ្វើដំណើរពីកំពង់ផែខាលីហ្វា (UAE) ឆ្ពោះទៅឥណ្ឌា ត្រូវរងការវាយប្រហារនៅថ្ងៃទី១១ មីនា ២០២៦ បណ្តាលឲ្យនាវិក៣នាក់បាត់ខ្លួន និង២០នាក់ទៀតត្រូវជួយសង្គ្រោះទៅកាន់អូម៉ង់។ លោកស្រី Sirilak Niyom អនុរដ្ឋលេខាធិការក្រសួងការបរទេសថៃ បានជួបពិភាក្សាជាមួយលោក…

ថៃប្រកែកថា អ៊ីរ៉ង់មិនបានផ្តល់ការព្រមានជាមុនមុនវាយប្រហារកប៉ាល់ដឹកទំនិញ

ភ្នំពេញ – ក្រុមហ៊ុន Precious Shipping Public Company Limited (PSL) ដែលជាម្ចាស់កប៉ាល់ដឹកទំនិញថៃ បានប្រកែកយ៉ាងខ្លាំងទៅនឹងការអះអាងរបស់អ៊ីរ៉ង់ ដោយអះអាងថា អ៊ីរ៉ង់មិនបានផ្តល់ការព្រមានជាក់លាក់ណាមួយទេមុនពេលវាយប្រហារកប៉ាល់របស់ខ្លួននៅក្នុងច្រកសមុទ្រ Hormuz។ តាមការផ្សាយរបស់ The Nation នៅថ្ងៃសុក្រទី១៣ ខែមីនា ឆ្នាំ២០២៦…

អ៊ីរ៉ង់បាញ់កប៉ាល់ថៃដោយអះអាងមិនស្តាប់ការព្រមាន នាវិក៣នាក់បាត់ខ្លួន

កងកម្លាំងអ៊ីរ៉ង់បានបើកការបាញ់ប្រហារកប៉ាល់ដឹកទំនិញថៃមួយគ្រឿងនៅច្រកសមុទ្រ Hormuz បន្ទាប់ពីអះអាងថាកប៉ាល់នេះមិនព្រមស្តាប់ការព្រមាន។ ថ្ងៃពុធទី១១ មីនា ២០២៦ កប៉ាល់ដោតទង់ជាតិថៃឈ្មោះ MAYUREE NAREE ដែលកំពុងធ្វើដំណើរពីកំពង់ផែខាលីហ្វាទៅប្រទេសឥណ្ឌា បានជួបគ្រោះថ្នាក់នៅតំបន់ច្រកសមុទ្រសំខាន់នេះ។ សារព័ត៌មានអ៊ីរ៉ង់ Fararu បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍ (IRGC) បានផ្តល់ការព្រមានច្រើនដង ប៉ុន្តែកប៉ាល់ថៃបានបន្តផ្គើនដោយមិនអើពើ ទើបត្រូវបើកការបាញ់ប្រហារ។ IRGC…