អ៊ីស្រាអែលជំរុញប្រជាជនអ៊ីរ៉ង់ងើបបះបោរ ខណៈសង្គ្រាមឈានដល់ថ្ងៃទី១២
ភ្នំពេញ – នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់ញ៉ាហ៊ូ បានចេញសារជំរុញប្រជាជនអ៊ីរ៉ង់ឲ្យងើបបះបោរប្រឆាំងរបបដឹកនាំបច្ចុប្បន្ន ខណៈការវាយប្រហាររួមគ្នារវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើអ៊ីរ៉ង់ឈានចូលដល់ថ្ងៃទី១២។ សារដ៏ចម្លែកមួយដែលចែកចាយលើបណ្តាញសង្គមរបស់ក្រសួងការបរទេសអ៊ីស្រាអែល ដែលមានចំណងជើងថា «ប្រជាជនអ៊ីរ៉ង់» បានលើកឡើងថា សង្គ្រាមនេះគឺជា«សង្គ្រាមប្រវត្តិសាស្ត្រដើម្បីសេរីភាព»។ លោក ណេតាន់ញ៉ាហ៊ូ បាននិយាយក្នុងសារនោះថា៖ «យើងកំពុងធ្វើសង្គ្រាមជាប្រវត្តិសាស្ត្រដើម្បីសេរីភាព។ នេះគឺជាឱកាសមួយក្នុងជីវិតសម្រាប់អ្នកដើម្បីកម្ចាត់របប Ayatollah…
