ព័ត៌មានអន្ដរជាតិ

លោកត្រាំប្រកាសផែនការចែកលុយ ២០០០ ដុល្លារដល់ពលរដ្ឋអាមេរិក ពីចំណូលពន្ធគយ

ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសពីគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដើម្បីបែងចែកថវិកាចំនួន ២០០០ ដុល្លារអាមេរិក ដល់ប្រជាពលរដ្ឋអាមេរិកម្នាក់ៗ។ លោកបានបញ្ជាក់ថា ថវិកាទាំងនេះនឹងបានមកពីចំណូលដែលប្រមូលបានតាមរយៈពន្ធគយ។ នៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ត្រាំ…

ម៉ាឡេស៊ីនៅតែបន្តសម្របសម្រួលសន្តិភាពកម្ពុជា-ថៃ ទោះស្ថានការណ៍ឡើងកម្ដៅខ្លាំង!

ស្ថានការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កំពុងឡើងកម្ដៅជាថ្មីម្តងទៀត បន្ទាប់ពីទាហានថៃម្នាក់បានរងរបួសដោយសារជាន់មីន រួចភាគីថៃក៏បានយកលេសនេះប្រកាសលុបចោលកិច្ចព្រមព្រៀងសន្តិភាពដោយឯកតោភាគី ដែលកិច្ចព្រមព្រៀងនេះមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្សី។ លើសពីនេះ ថៃក៏បានចោទប្រកាន់ទីក្រុងគូឡាឡាំពួ ថាបានជ្រៀតជ្រែកក្នុងកិច្ចព្រមព្រៀងនេះទៀតផង។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានចេញមុខបញ្ជាក់ថា លោកនៅតែបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមភាគីកម្ពុជា និងថៃ…

អាមេរិកបន្តវាយប្រហារផ្លូវអាកាសលើទូកសង្ស័យជួញដូរគ្រឿងញៀន សម្លាប់មនុស្ស៦នាក់បន្ថែមទៀតនៅប៉ាស៊ីហ្វិក!

ព័ត៌មានអន្តរជាតិ៖ សហរដ្ឋអាមេរិកបានបន្តប្រតិបត្តិការវាយប្រហារតាមអាកាសរបស់ខ្លួនទៅលើទូកសង្ស័យជួញដូរគ្រឿងញៀនចំនួន ២ គ្រឿងនៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដោយបានសម្លាប់មនុស្ស ៦ នាក់បន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី ១១ ខែវិច្ឆិកា។ លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានថ្លែងថា ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ដោយបានបំផ្លាញទូកទាំងពីរគ្រឿងទាំងស្រុង និងបណ្ដាលឱ្យមនុស្សគ្រប់រូបដែលនៅលើទូកស្លាប់បាត់បង់ជីវិត ខណៈដែលគ្មានកងទ័ពអាមេរិកណាម្នាក់រងរបួសឡើយ។…

ថៃច្រានចោលការអនុគ្រោះ! ពលករខ្មែរជាង៥២ម៉ឺននាក់ប្រឈមការបណ្ដេញចេញពីថៃឆ្នាំក្រោយ?

ក្រសួងមហាផ្ទៃថៃ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុន បានប្រកាសបដិសេធមិនបន្តអនុវត្តសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីចាស់ ដែលធ្លាប់អនុញ្ញាតឱ្យពលករខ្មែរស្នាក់នៅបន្តហួសកាលកំណត់បណ្ដោះអាសន្ន ដើម្បីដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មនៅក្នុងប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ អ្នកនាំពាក្យក្រសួងមហាផ្ទៃថៃ លោកស្រី ទ្រីសូលី ទ្រីសូរ៉ាណាកុល (Trisulee Trisoranakul) បានបញ្ជាក់កាលពីថ្ងៃចន្ទថា លោក អានុទីន ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចចិត្តមិនចុះហត្ថលេខាលើសេចក្តីប្រកាសរបស់ក្រសួង ដើម្បីអនុញ្ញាតឱ្យពលករកម្ពុជាដែលផុតកំណត់ស្នាក់នៅថៃត្រឹមខែកុម្ភៈ…

ឥណ្ឌូណេស៊ី​បង្កើន​សមត្ថភាព​ស្តុក​ស្បៀង! ប្រធានាធិបតី​បញ្ជា​សាងសង់​ឃ្លាំង ១០០ កន្លែង​សម្រាប់​ស្រូវ​ពោត​ពី​កសិករ

ក្រុងហ្សាកាតា — ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានចេញបញ្ជាឱ្យសាងសង់ឃ្លាំងស្តុកទុកថ្មីចំនួន ១០០ កន្លែង សម្រាប់ក្រុមហ៊ុនភស្តុភារជាតិ Bulog ក្នុងគោលបំណងពង្រឹងកិច្ចការប្រមូលទិញកសិផលសំខាន់ៗ ដូចជា ស្រូវ និងពោត ពីកសិករក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Antara កាលពីថ្ងៃអង្គារ។ លោក…

ព្យុះទីហ្វុង Fung-wong វាយប្រហារហ្វីលីពីន ស្លាប់កើនដល់ ១៨នាក់ ខូចខាតយ៉ាងដំណំ!

ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសហ្វីលីពីន កំពុងមមាញឹកប្រើប្រាស់គ្រឿងចក្រធុនធ្ងន់កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ដើម្បីសម្អាតផ្លូវ និងកម្ទេចកម្ទីដែលបន្សល់ទុកដោយព្យុះទីហ្វុង Fung-wong ។ ទឹកជំនន់បានស្រកចុះបន្តិចម្ដងៗ បង្ហាញពីទិដ្ឋភាពនៃការខូចខាតដ៏ធ្ងន់ធ្ងរ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៨នាក់ហើយ។ ព្យុះទីហ្វុងដ៏កាចសាហាវនេះ បានបង្ខំឲ្យប្រជាជនហ្វីលីពីនជាង ១,៤ លាននាក់ភៀសខ្លួនចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។ បច្ចុប្បន្ន ព្យុះនេះកំពុងបន្តធ្វើដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់ ដែលអាជ្ញាធរបានចាត់វិធានការជម្លៀសប្រជាពលរដ្ឋជាង ៣.០០០…

អាមេរិក-ស៊ីរី បើកទំព័រថ្មី! លោក ត្រាំ ថា វ៉ាស៊ីនតោន នឹងជួយស៊ីរី “គ្រប់បែបយ៉ាង” ក្រោយជំនួបប្រវត្តិសាស្ត្រជាមួយ Sharaa

កាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោននឹង “ធ្វើអ្វីៗគ្រប់យ៉ាង” ដើម្បី “ធ្វើឲ្យស៊ីរីទទួលបានជោគជ័យ” បន្ទាប់ពីជំនួបប្រវត្តិសាស្ត្រជាមួយប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំស៊ីរីមកកាន់សេតវិមានក្នុងរយៈពេលជិត ៨០ឆ្នាំ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំបិទទ្វារជិតពីរម៉ោង…

លោក Boonsin Padklang ត្រូវព្រឹទ្ធសភាថៃកោះហៅបំភ្លឺករណីផ្គើនបញ្ជារដ្ឋាភិបាលអំឡុងជម្លោះព្រំដែន!

លោក Boonsin Padklang អតីតមេបញ្ជាការភូមិភាគ២ថៃ នឹងត្រូវចូលខ្លួនទៅបំភ្លឺនៅព្រឹទ្ធសភាជុំវិញការអះអាងថា រូបលោកបានផ្គើនបញ្ជារបស់រដ្ឋាភិបាលឲ្យបញ្ឈប់ការបាញ់ប្រហារ បន្ទាប់ពីការផ្ទុះអាវុធជាមួយកម្ពុជានៅតំបន់ព្រំដែនអស់រយៈពេល ៦ ម៉ោង។ បើយោងតាមការផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធា និងសន្តិសុខរដ្ឋ ដែលដឹកនាំដោយលោក Sawat Tassana…

🚨បាងកកប្រឈមទឹកជំនន់ធ្ងន់ធ្ងរ! ទំនប់ចៅប្រាយ៉ាបង្ខំរំដោះទឹកមហាសាល ក្នុង២ថ្ងៃទៀត!

រាជធានីបាងកក ប្រទេសថៃ ត្រូវបានគេព្យាករណ៍ថានឹងប្រឈមមុខនឹងទឹកជំនន់ធ្ងន់ធ្ងរក្នុងរយៈពេលតែពីរថ្ងៃទៀតប៉ុណ្ណោះ បន្ទាប់ពីទំនប់ចៅប្រាយ៉ា (Chao Phraya) ត្រូវបានបង្ខំចិត្តរំដោះទឹកចេញក្នុងបរិមាណដ៏ច្រើន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដោយសារតែសមត្ថភាពផ្ទុកទឹករបស់ទំនប់ចៅប្រាយ៉ាបានឈានដល់កម្រិតកំណត់ អាជ្ញាធរត្រូវបង្ខំចិត្តរំដោះទឹកក្នុងអត្រា ២ ៨០០ ម៉ែត្រគូបក្នុងមួយវិនាទី។ ទឹកដ៏ច្រើនសន្ធឹកសន្ធាប់នេះ…

អ៊ុយក្រែន ស្នើទិញ Patriot ដល់ទៅ ២៧ គ្រឿង ពីអាមេរិក ខណៈរុស្ស៊ីបង្កើនការវាយប្រហារ!

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសយ៉ាងច្បាស់ថា ប្រទេសរបស់លោកកំពុងស្វះស្វែងរកទិញប្រព័ន្ធការពារដែនអាកាស Patriot ចំនួន ២៧ គ្រឿង ពីក្រុមហ៊ុនអាមេរិក ដើម្បីពង្រឹងការការពារប្រទេស។ ការប្រកាសនេះធ្វើឡើង ខណៈដែលអ៊ុយក្រែន ក៏កំពុងស្នើសុំឱ្យសម្ព័ន្ធមិត្តអឺរ៉ុបផ្ដល់ប្រាក់កម្ចីមួយចំនួនផងដែរ។ ព័ត៌មាននេះ ត្រូវបានចុះផ្សាយនៅក្នុងបទសម្ភាសន៍របស់មេដឹកនាំអ៊ុយក្រែនជាមួយកាសែត The Guardian នៅថ្ងៃទី៩…