ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងលើទីផ្សារសកលកើនឡើងវិញ ខណៈរដ្ឋាភិបាលអាមេរិកត្រៀមបើកទ្វារឡើងវិញ!

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានបង្ហាញសញ្ញាកើនឡើងវិញបន្តិចបន្តួច នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកានេះ បន្ទាប់ពីមានក្ដីសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ។ ការវិលត្រឡប់មកវិញនៃដំណើរការរដ្ឋាភិបាលអាមេរិក ត្រូវបានគេរំពឹងថានឹងជំរុញតម្រូវការប្រេងឡើងវិញ បើទោះជាការផ្គត់ផ្គង់សកលលោកកំពុងមានការកើនឡើងក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ សម្រាប់តម្លៃប្រេងឆៅអនាគតម៉ាក Brent បានកើនឡើង ៤៧ សេន ឬ ០,៧៤% ឈានដល់…

ទឹកជំនន់គំរាមកំហែងបាងកក! អាជ្ញាធរចេញសារប្រកាសអាសន្នឲ្យប្រជាជនត្រៀមខ្លួនជម្លៀស

ទីក្រុងបាងកក រាជធានីដ៏មមាញឹករបស់ប្រទេសថៃ កំពុងស្ថិតក្នុងភាពតានតឹងយ៉ាងខ្លាំង ខណៈដែលហានិភ័យនៃគ្រោះទឹកជំនន់ធំមួយបានលេចចេញជារូបរាង។ អាជ្ញាធរថៃបានចេញសារព្រមានជាបន្ទាន់ ដោយជំរុញឲ្យប្រជាពលរដ្ឋរៀបចំខ្លួនប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈជម្លៀសជាយថាហេតុ។ មូលហេតុចម្បងដែលនាំឲ្យមានការព្រួយបារម្ភនេះ គឺដោយសារទំនប់វារីអគ្គិសនីចៅប្រាយ៉ា ក្នុងខេត្ត Chai Nat បានបង្កើនល្បឿនទម្លាយទឹកយ៉ាងគំហុក រហូតដល់កម្រិត ២ ៨០០ ម៉ែត្រគូបក្នុងមួយវិនាទី។ តួលេខដ៏ខ្ពស់នេះ ត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានការជន់លិចធ្ងន់ធ្ងរ។…

ព្យុះ Fung-wong វាយលុកហ្វីលីពីនយ៉ាងកាចសាហាវ ស្លាប់២នាក់ ជម្លៀសជាង៩០ម៉ឺននាក់!

ព្យុះទីហ្វុង Fung-wong ដ៏កាចសាហាវ បានទៅដល់ប្រទេសហ្វីលីពីនហើយ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដោយនាំមកនូវកម្លាំងខ្យល់បក់ខ្លាំង ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់រហូតដល់ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ គ្រោះធម្មជាតិដ៏ធំនេះ បានបង្ខំឱ្យមនុស្សជាង ៩០ម៉ឺននាក់ ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈជើងហោះហើររាប់រយជើងក៏ត្រូវបានផ្អាកផងដែរ។ យោងតាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥…

រថយន្តក្រឡាប់នៅថៃ៖ ទេសចរបរទេស១២នាក់រងរបួស ក្រោយបើកបរលើផ្លូវរអិល

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅប្រទេសថៃ កាលពីរាត្រីថ្ងៃសៅរ៍ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយរថយន្តទេសចរណ៍មួយគ្រឿងដែលដឹកជនបរទេស៣៨នាក់ បានក្រឡាប់ បណ្តាលឱ្យមនុស្ស១២នាក់រងរបួស។ យោងតាមការចុះផ្សាយរបស់កាសែត The Nation គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៨:៥០នាទីយប់ លើផ្លូវហាយវ៉េ Lampang–Chiang Mai ត្រង់ចំណុចជម្រាលភ្នំក្នុងភូមិសាស្រ្តឃុំ Wiang Tan នៃស្រុក Hang…

ប៊ុនស៊ីន ប៉ាត់ខ្លាំង សារភាពក្ដែងៗ! ផ្គើនបញ្ជាបាងកក បន្តប្រយុទ្ធជាមួយកម្ពុជា ដណ្ដើមទឹកដី

ទីបំផុត អតីតមេបញ្ជាការភូមិភាគ២ថៃ លោក Boonsin Padklang បានចេញមុខសារភាពដោយត្រង់ៗហើយថា រូបលោកពិតជាបានផ្គើននឹងបញ្ជារបស់រដ្ឋាភិបាលទីក្រុងបាងកក ដែលបានបង្គាប់ឱ្យបញ្ឈប់ការបាញ់ប្រហារកាលពីជម្លោះព្រំដែនជាមួយកម្ពុជា កាលពីខែកក្កដាកន្លងទៅ។ ថ្លែងក្នុងសិក្ខាសាលាមួយនៅខេត្ត Nakhon Pathom បុរសដែលត្រូវបានគេចាត់ទុកថាជាអ្នកអុជបញ្ឆេះសង្គ្រាមជាមួយកម្ពុជារូបនេះ បានបញ្ជាក់ថា រូបលោកផ្ទាល់ជាអ្នកបដិសេធមិនព្រមស្តាប់តាមបញ្ជារបស់រដ្ឋាភិបាល ដែលបានណែនាំឱ្យភូមិភាគ២ត្រូវបញ្ឈប់ការប្រយុទ្ធនោះទេ ដោយសារតែរូបលោកផ្ទាល់ចង់បានទឹកដីមកវិញ។ យោងតាមការចុះផ្សាយរបស់កាសែត The Nation…

សិង្ហបុរីត្រៀមចែកលុយដល់ពលរដ្ឋ ៣លាននាក់នៅខែក្រោយ ដើម្បីជួយសម្រួលបន្ទុកជីវភាព!

ប្រទេសសិង្ហបុរីត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋពេញវ័យប្រមាណ ៣ លាននាក់នៅខែក្រោយនេះ ដើម្បីជួយសម្រាលបន្ទុកជីវភាពដែលកំពុងកើនឡើងខ្ពស់។ ជំនួយសាច់ប្រាក់នេះ ត្រូវបានរាយការណ៍ដោយ VN Express កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា នឹងមានចាប់ពី ១០០ ទៅ ៦០០ ដុល្លារសិង្ហបុរី (ស្មើនឹង ៧៧…

អាល្លឺម៉ង់ ត្រៀមទ័ព ៨០ម៉ឺននាក់ រួមជាមួយណាតូ ត្រៀមបោះទីតាំងនៅព្រំដែនរុស្ស៊ី បើផ្ទុះសង្គ្រាម! 🔥

មេទ័ពអាល្លឺម៉ង់ លោក Alexander Sollfrank បានប្រកាសយ៉ាងច្បាស់ៗថា ទីក្រុងប៊ែរឡាំងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ជម្លោះយោធាជាមួយទីក្រុងមូស្គូ ហើយនឹងសហការជាមួយអង្គការណាតូ ដើម្បីបញ្ជូនកងទ័ពចំនួន ៨០ម៉ឺននាក់ ទៅកាន់ព្រំដែនរុស្ស៊ីភ្លាមៗ ប្រសិនបើសង្គ្រាមផ្ទុះឡើង។ យោងតាមលោក Sollfrank ការដាក់ពង្រាយកងទ័ពដ៏ច្រើននេះ គឺស្ថិតក្រោមផែនការប្រតិបត្តិការអាល្លឺម៉ង់ «Operations Plan Germany» ដែលត្រូវបានបង្ហាញកាលពីឆ្នាំមុន។ ផែនការនេះគឺជាការឆ្លើយតបរបស់ទីក្រុងប៊ែរឡាំង…

ហ្វីលីពីន ប្រញាប់ជម្លៀសមនុស្សជាង ១០ម៉ឺននាក់ ពេលព្យុះបិសាច Fung-wong កំពុងខិតជិត!

ខណៈដែលព្យុះបិសាច Fung-wong កំពុងតែរំកិលខ្លួនខិតជិតមកនោះ ប្រទេសហ្វីលីពីនបានបង្កើនការត្រៀមលក្ខណៈជាមុន ដោយប្រញាប់ជម្លៀសប្រជាពលរដ្ឋជាង ១០ម៉ឺននាក់ទៅកាន់តំបន់សុវត្ថិភាព ហើយបានផ្អាកជើងហោះហើរទាំងក្នុង និងក្រៅប្រទេសជាង ៣០០ ជើងផងដែរ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ព្យុះ Fung-wong ត្រូវបានគេរំពឹងថានឹងមកដល់ដីគោកហ្វីលីពីននៅរាត្រីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ដោយនឹងវាយប្រហារចំខេត្ត Aurora…

UN ស្រែកព្រមាន៖ អំពើប្រល័យពូជសាសន៍ដ៏សាហាវ កំពុងលេបត្របាក់ស៊ូដង់!

ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) បានបន្លឺសំឡេងព្រមានជាបន្ទាន់ អំពីអំពើប្រល័យពូជសាសន៍ដែលមិនអាចគិតស្មានដល់ កំពុងកើតមានយ៉ាងសាហាវឃោរឃៅ នៅទីក្រុង El-Fasher នៃប្រទេសស៊ូដង់។ ការព្រមាននេះធ្វើឡើង បន្ទាប់ពីកងកម្លាំងគាំទ្ររហ័ស (RSF) បានវាយដណ្តើមកាន់កាប់ទីក្រុងនេះកាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥។ សូមចុច Subscribe Channel Telegram…

វិបត្តិបិទរដ្ឋាភិបាលអាមេរិក៖ ជើងហោះហើររាប់ពាន់ជើងត្រូវលុបចោល បង្កការព្រួយបារម្ភធ្ងន់ធ្ងរ!

ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា ជើងហោះហើររាប់ពាន់ជើងនៅតាមព្រលានយន្តហោះធំៗក្នុងសហរដ្ឋអាមេរិកត្រូវបានលុបចោល ដោយសារតែវិបត្តិបិទរដ្ឋាភិបាលនៅតែបន្តអូសបន្លាយ និងមិនទាន់មានដំណោះស្រាយ។ ស្ថានភាពនេះបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍ និងធ្វើឲ្យអ្នកដំណើររាប់ពាន់នាក់ជាប់គាំង។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ចាប់តាំងពីថ្ងៃសុក្រ ទី៧ ខែវិច្ឆិកាមក ក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានលុបចោលជើងហោះហើរចំនួន ១ ៤៦០ជើង នៅតាមព្រលានយន្តហោះសំខាន់ៗចំនួន ៤០ ទូទាំងប្រទេស។ ការលុបចោលដ៏ច្រើននេះ គឺបណ្តាលមកពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៃការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។…