ចិនសង្ឃឹមថា ជំនួបអាមេរិកចុងខែនេះនឹងនាំមកនូវភាពល្អប្រសើរ និងលទ្ធផលវិជ្ជមាន
ទីក្រុងប៉េកាំងបានបង្ហាញក្តីសង្ឃឹមយ៉ាងខ្លាំងថា ឆ្នាំ២០២៦ នេះនឹងក្លាយជា«ឆ្នាំដ៏សំខាន់»សម្រាប់ទំនាក់ទំនងចិន-អាមេរិក ដោយរំពឹងថានឹងទទួលបានលទ្ធផលវិជ្ជមានជាច្រើន មុនកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរនៅចុងខែមីនា។ យោងតាមភ្នាក់ងារ AP ចុះផ្សាយថ្ងៃទី៨ខែមីនា រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី (Wang Yi) បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជនចិនថា៖ «វាគឺជាឆ្នាំដ៏ធំមួយសម្រាប់ទំនាក់ទំនងរវាងមហាអំណាចពិភពលោកទាំងពីរ។ ខណៈយើងមានភាពខុសគ្នាច្រើន តែប្រមុខរដ្ឋទាំងពីរបានរក្សាការផ្លាស់ប្តូរដ៏ល្អនៅកម្រិតខ្ពស់បំផុត ដោយផ្តល់នូវកម្រិតនៃការធានាជាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី»។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំ នឹងធ្វើដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីង នៅចុងខែមីនា។…
