ត្រាំព្រមានវាយអ៊ីរ៉ង់ឲ្យចាស់ដៃ ប្រតិកម្មខ្លាំងក្លាបន្ទាប់ពីតេហេរ៉ង់បដិសេធការចុះចាញ់
ប្រធានាធិបតីដូណាល់ ត្រាំ បានចេញសេចក្តីព្រមានយ៉ាងខ្លាំងក្លាទៅកាន់អ៊ីរ៉ង់ ដោយប្រាប់ថា ប្រទេសនេះ «នឹងត្រូវរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ» បន្ទាប់ពីទីក្រុងតេហេរ៉ង់បានបដិសេធការទាមទាររបស់សហរដ្ឋអាមេរិកឲ្យចុះចាញ់ដោយគ្មានលក្ខខណ្ឌ។ ទោះបីជាប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសុំទោសចំពោះការវាយប្រហារលើប្រទេសជិតខាងក៏ដោយ ក៏លោកត្រាំបានចាត់ទុកសកម្មភាពនេះថាជា «សញ្ញានៃការចុះចាញ់» ហើយបានហៅអ៊ីរ៉ង់ថាជា «អ្នកចាញ់នៅមជ្ឈិមបូព៌ា»។ លោកត្រាំបានបន្ថែមថា លោកកំពុងពិចារណាលើ «ការបំផ្លាញចោលទាំងស្រុង» នូវតំបន់…
