អឺរ៉ុបរិះគន់ហ្សេលេនស្គី បន្ទាប់ពីគំរាមកំហែងមេដឹកនាំហុងគ្រីក្នុងជម្លោះប្រាក់កម្ចី
គណៈកម្មការអឺរ៉ុបបានរិះគន់យ៉ាងខ្លាំងចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដោយសារការគំរាមកំហែងដល់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban។ ជម្លោះនេះកើតឡើងពីប្រាក់កម្ចីរបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន ចំនួន ៩០ពាន់លានអឺរ៉ូ ដែលកំពុងត្រូវរារាំងដោយហុងគ្រី។ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Olof Gill បានថ្លែងថា៖ «ភាសាប្រភេទនេះមិនអាចទទួលយកបានទេ។ មិនត្រូវមានការគំរាមកំហែងប្រឆាំងនឹងរដ្ឋសមាជិកសហភាពអឺរ៉ុបណាមួយទេ។» លោកក៏បានអំពាវនាវឲ្យភាគីទាំងពីរ…
