ព័ត៌មានអន្ដរជាតិ

អំពើពុករលួយ ភាពក្រីក្រ និងជម្លោះព្រំដែន ក្លាយជាកង្វល់ធំបំផុតសម្រាប់ប្រជាជនថៃ នៅឆមាសទី២ ឆ្នាំ២០២៥

អំពើពុករលួយ ភាពក្រីក្រ និងជម្លោះយោធានៅព្រំដែន ក្លាយជាកង្វល់ធំៗបំផុតសម្រាប់ប្រជាជនថៃ នៅឆមាសទី ២ ឆ្នាំ ២០២៥ នេះ ខណៈ​ការភ័យខ្លាចអំពីវិបត្តិសេដ្ឋកិច្ចនៅតែបន្តរារាំងដល់ការចំណាយរបស់ប្រជាជន ហើយការក្លែងបន្លំ ឬចារកម្មអនឡាញ ត្រូវបាន​រាប់ចាត់ទុកថាជាហានិភ័យធ្ងន់ធ្ងរ។ នេះបើតាមរបាយការណ៍ស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Ipsos។ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ​របាយការណ៍បាន​និយាយផងដែរថា ក្រៅពីការប្រុងប្រយ័ត្នផ្នែកសេដ្ឋកិច្ច ​​អ្នកឆ្លើយតបភាគច្រើន​ បាន​និយាយថា…

ត្រាំ និងអាន់វ៉ា នឹងទូរស័ព្ទទៅអានុទីន ម៉ោង៩យប់នេះ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល បានបញ្ជាក់ថា នៅម៉ោង៩យប់ថ្ងៃសុក្រទី១២ធ្នូ ២០២៥ លោកនឹងជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដែលកំពុងក្តៅគគុក។ ការអះអាងនេះកើតឡើងបន្ទាប់ពីស្តេចថៃ Maha Vajiralongkorn ចេញព្រះរាជក្រឹត្យអនុម័តការរំលាយសភា ហើយត្រៀមរៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេល៤៥ទៅ៦០ថ្ងៃ។ អានុទីន នឹងដឹកនាំរដ្ឋបាលបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៦។…

ពិភពលោកភ្នែកភ្លឺ! Reuters បង្ហាញរូបភាពទុក្ខលំបាកជនភៀសខ្លួនកម្ពុជាពីជម្លោះព្រំដែន

រូបភាពទុក្ខលំបាករបស់ជនភៀសខ្លួនកម្ពុជាដែលរត់គេចពីជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានសារព័ត៌មាន Reuters ផ្សាយជុំវិញពិភពលោក ដោយបង្ហាញពីស្ថានភាពដ៏លំបាកក្នុងជំរំជម្លៀស។ ជនភៀសខ្លួនរាប់ពាន់នាក់បានរៀបរាប់ពីការរស់នៅក្នុងជំរំដែលមានមនុស្សកកកុញ ខ្វះស្បៀងអាហារ ទឹកស្អាត និងបង្គន់អនាម័យ។ អង្គការ World Vision បានរាយការណ៍ថា កម្ពុជាបានរៀបចំមជ្ឈមណ្ឌលជម្លៀសជាង ១០០កន្លែង ដែលផ្តល់ទីជម្រកដល់ប្រជាជនប្រហែល ១៣០,០០០នាក់។ លោក Janes Imanuel…

អានុទីនរំលាយសភា បង្កភាពស្រពិចស្រពិលថៃ ពន្ធគយអាមេរិកគំរាមកំហែង

រាជធានីភ្នំពេញ – ការសម្រេចចិត្តរំលាយសភារបស់នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានរីរៈគុណ បានបង្កើនភាពស្រពិចស្រពិលកាន់តែខ្លាំងទាំងនយោបាយ និងសេដ្ឋកិច្ចថៃ នៅពេលដែលសង្រ្គាមឈ្លានពានកម្ពុជាបន្តអូសបន្លាយ។ តាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer មហាក្សត្រថៃបានចេញព្រះរាជក្រឹត្យរំលាយសភាតាមសំណើររបស់លោក អានុទីន ដោយលើកឡើងពីអស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ រួមទាំងអរិភាពនៅតាមព្រំដែនថៃ-កម្ពុជា។ ការរំលាយសភានេះនឹងបើកផ្លូវឱ្យមានការបោះឆ្នោតថ្មីក្នុងចន្លោះពេល ៤០-៦០…

ព្រំដែនកម្ពុជាស្ងប់ស្ងាត់ ប៉ុន្តែសភាថៃផ្ទុះជម្លោះរឿងកែរដ្ឋធម្មនុញ្ញ

ព្រំដែនកម្ពុជា-ថៃបានស្ងប់ស្ងាត់បន្ទាប់ពីការអនុវត្តបទឈប់បាញ់ចាប់ពីម៉ោង១០យប់ថ្ងៃទី១១ធ្នូ ប៉ុន្តែនៅសភាថៃវិញ សមាជិកសភាពីគណបក្សនយោបាយផ្សេងៗកំពុងតឹងសរសៃដាក់គ្នាយ៉ាងខ្លាំងក្នុងរឿងកែប្រែរដ្ឋធម្មនុញ្ញ។ យោងតាមការរាយការណ៍ពីសារព័ត៌មានថៃ នាយករដ្ឋមន្ត្រីអានុទីន ឆានវីរៈគុល បានស្នើព្រះរាជក្រឹត្យរំលាយសភាទៅកាន់ស្ថាប័នព្រះមហាក្សត្ររួចហើយ ដើម្បីរំលាយសភាមុនកាលកំណត់ និងបើកផ្លូវឲ្យមានការបោះឆ្នោតឡើងវិញ។ ការស្នើរំលាយសភានាពេលនេះនឹងរារាំងដល់ដំណើរការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញថៃ ដែលគណបក្សប្រជាជន និងគណបក្សភឿថៃរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ មិនពេញចិត្ត ដោយសារច្បាប់នោះលម្អៀងទៅរកស្ថាប័នព្រះមហាក្សត្រ និងក្រុមយោធា។ ការរំលាយសភានាពេលនេះបានសេចក្តីថា ច្បាប់រដ្ឋធម្មនុញ្ញដែលប៉ងកែប្រែនឹងត្រូវរាំងស្ទះ ហើយការបោះឆ្នោតបន្ទាប់ក៏នឹងអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញដែលមានស្រាប់ ដែលក្រុមយោធានៅតែមានអំណាចក្នុងព្រឹទ្ធសភាដ៏ខ្លាំង។…

ថៃឈរក្បែរកំពូលពិភពលោក ជាប្រទេសមានវិសមភាពសេដ្ឋកិច្ចខ្លាំងបំផុត

ភាពមិនស្មើគ្នានៃសេដ្ឋកិច្ចក្នុងប្រទេសថៃ បានកើនឡើងខ្លាំងកាន់តែអាក្រក់ ដែលធ្វើឱ្យថៃក្លាយជាប្រទេសដែលមានវិសមភាពសេដ្ឋកិច្ចខ្លាំងបំផុតមួយលើពិភពលោក និងខ្លាំងបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយរបស់កាសែត Prachatai កាលពីថ្ងៃព្រហស្បតិ៍។ របាយការណ៍របស់អង្គការ World Inequality Lab (WIL) ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ កត់សម្គាល់ថា វិសមភាពក្នុងប្រទេសថៃ «នៅតែខ្ពស់ ហើយបានកើនឡើងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក»។ របាយការណ៍បានបង្ហាញជាលម្អិតថា ទាក់ទងនឹងប្រាក់ចំណូល ១០%…

ប្រធានាធិបតីត្រាំនឹងហៅទូរសព្ទទៅអានុទីន នៅម៉ោង៩យប់នេះ ដើម្បីសម្របសម្រួលបទឈប់បាញ់កម្ពុជា-ថៃ

ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើការហៅទូរសព្ទជាមួយលោក អានុទីន ឆានវីរៈគុល នៅម៉ោង៩យប់ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីព្យាយាមបញ្ឈប់ការកើនឡើងនៃការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនរវាងកម្ពុជា-ថៃ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sattahip News និងការឲ្យដឹងពីអ្នកកាសែតជើងចាស់ថៃ Wassana Nanuam…

នាយករដ្ឋមន្ត្រីថៃ អានុទីន ប្រកាសរំលាយសភា ប្រគល់អំណាចជូនប្រជាពលរដ្ឋ

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ដែលទើបឡើងកាន់អំណាចបានត្រឹមតែជាង២ខែប៉ុណ្ណោះ បានធ្វើការប្រកាសរំលាយសភាតែម្តង នៅយប់ថ្ងៃទី១១ធ្នូនេះ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោកបានបង្ហោះសារមួយជាភាសាថៃដែលមានន័យថា៖ «ខ្ញុំប្រគល់អំណាចជូនប្រជាពលរដ្ឋ»។ ការប្រកាសនេះបង្ហាញថា លោកអានុទីនបានសម្រេចចិត្តលែងបន្តដឹកនាំប្រទេស ដោយប្រកាសរំលាយសភាដើម្បីបើកផ្លូវឲ្យប្រជាជនបោះឆ្នោតជ្រើសរើសមេដឹកនាំរដ្ឋាភិបាលថ្មីម្តងទៀត។ លោក អានុទីន ត្រូវបានសភាបោះឆ្នោតឲ្យឡើងធ្វើនាយករដ្ឋមន្ត្រីថៃទី៣២ កាលពីថ្ងៃទី៧កញ្ញា ហើយចាប់ផ្តើមកាន់អំណាចពេញលេញចាប់ពីដើមខែតុលា។ លោកបានកាន់អំណាចនៅប្រទេសថៃត្រឹមតែរយៈពេលជាង២ខែប៉ុណ្ណោះ មុននឹងប្រកាសរំលាយសភា។…

រុស្ស៊ីចំអកមន្ត្រីអឺរ៉ុប ស្នើឲ្យទៅសិក្សាប្រវត្តិសាស្ត្រឡើងវិញ

ទីក្រុងមូស្គូបានចំអករដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោកស្រី Elina Valtonen ដោយស្នើឲ្យគាត់ទៅសិក្សាប្រវត្តិសាស្ត្រឡើងវិញ បន្ទាប់ពីគាត់អះអាងថា គ្មានប្រទេសណាមួយបានវាយប្រហាររុស្ស៊ីក្នុងរយៈពេលមួយសតវត្សរ៍កន្លងមកនេះទេ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានសួរដោយចំអកថា៖ «ហេតុអ្វីបានជារដ្ឋមន្ត្រីហ្វាំងឡង់ មិនដឹងថានៅឆ្នាំ១៩៤១ ណាស៊ីអាល្លឺម៉ង់បានវាយប្រហារសហភាពសូវៀត?»។ លោកស្រីបានលើកឡើងថា នេះអាចដោយសារតែឥទ្ធិពលនៃសាលាអាល្លឺម៉ង់ដែល Valtonen បានចូលរៀនក្នុងវ័យកុមារភាព។ លោកស្រី…

ថៃរំលាយសភាលើកទី១៦! ត្រៀមបោះឆ្នោតថ្មីដំណាលអស្ថិរភាពនយោបាយរ៉ាំរ៉ៃ

រាជធានីបាងកក – ប្រទេសថៃបានរំលាយសភារបស់ខ្លួននៅថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការរំលាយលើកទី១៦ ចាប់តាំងពីការបញ្ចប់របបរាជាធិបតេយ្យផ្តាច់ការក្នុងឆ្នាំ១៩៣២មក។ Royal Gazette បានចេញផ្សាយព្រះរាជក្រឹត្យរំលាយសភា នៅព្រឹកថ្ងៃសុក្រ ដោយការបោះឆ្នោតជាតិរំពឹងទុកថានឹងប្រព្រឹត្តទៅនៅចន្លោះចុងខែមករាដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦។ ក្រោមរដ្ឋធម្មនុញ្ញ ការបោះឆ្នោតត្រូវតែធ្វើឡើងក្នុងរយៈពេល៤៥–៦០ថ្ងៃបន្ទាប់ពីការរំលាយសភា ហើយលោក អានុទីន ឆានវីរៈគុល នឹងដឹកនាំរដ្ឋបាលបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៦។…