ព័ត៌មានអន្ដរជាតិ

ព្រះរាជក្រឹត្យរំលាយសភាថៃចូលជាធរមាន គណបក្សប្រជាជនខកចិត្តខ្លាំង

រាជធានីបាងកក – ព្រះរាជក្រឹត្យរំលាយសភាថៃបានចូលជាធរមាននៅម៉ោង ១២អធ្រាត្រយប់ថ្ងៃទី១១ធ្នូ ក្រោយពីសភាបានបោះឆ្នោតគាំទ្រការផ្ញើសំណួរប្រជាមតិទៅខុទ្ទកាល័យ។ លោកប្រធានសភា វ៉ាន់ មហាម៉ាត់ ណរ៉ះ ម៉ាថា បានជូនដំណឹងថា ព្រះរាជក្រឹត្យនឹងចូលជាធរមានក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីការប្រកាស។ សភាបានបោះឆ្នោតគាំទ្រការផ្ញើសំណួរប្រជាមតិទៅខុទ្ទកាល័យដោយសំឡេងគាំទ្រ ៤៩៤ សំឡេងប្រឆាំង ១ សំឡេង អនុប្បវាទ ៩ និងមិនបោះ…

ហ្សេលេនស្គីត្រៀមបោះឆ្នោតក្នុងសង្គ្រាម ឆ្លើយតបការរិះគន់របស់ត្រាំ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសថា លោកត្រៀមខ្លួនជាស្រេចរៀបចំការបោះឆ្នោតក្នុងអំឡុងសង្គ្រាម ក្នុងរយៈពេល៦០-៩០ថ្ងៃខាងមុខ ប្រសិនបើសភា និងសម្ព័ន្ធមិត្តខាងលិចយល់ព្រម។ ការប្រកាសនេះធ្វើឡើងក្រោយការរិះគន់របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ យោងតាមការចុះផ្សាយរបស់ NBC កាលពីថ្ងៃទី១០ ធ្នូ ២០២៥ លោកហ្សេលេនស្គីបានសង្កត់ធ្ងន់ថា៖ «នេះគឺជាសំណួរសម្រាប់ប្រជាជនអ៊ុយក្រែន…

រញ្ជួយដីកម្រិត 2.8 រ៉ិចទ័រកើតឡើងនៅខេត្តភាគខាងជើងថៃ បណ្តាលឲ្យលាន់ស្នូរដូចការផ្ទុះ

ភាគខាងជើងប្រទេសថៃ – ខេត្ត Phayao បានជួបគ្រោះរញ្ជួយដីកម្រិត 2.8 រ៉ិចទ័រ នៅជម្រៅ 6 គីឡូម៉ែត្រ បណ្តាលឲ្យមានរញ្ជួយរង្គើនៅតំបន់ជាច្រើន និងឈានដល់ការព្រមានសម្រាប់ស្រុកចំនួន 9 ។ តាមការផ្សាយរបស់ The Nation រញ្ជួយដីនេះកើតឡើងនៅម៉ោង 9:58 នាទីយប់…

អានុទីនស្នើព្រះរាជក្រឹត្យរំលាយសភាជាបន្ទាន់ ដើម្បីទប់ស្កាត់គណបក្សប្រជាជនកែរដ្ឋធម្មនុញ្ញ

ភ្នំពេញ – សារព័ត៌មានថៃជាច្រើនបានផ្សាយព័ត៌មានថា នាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល បានដាក់សំណើព្រះរាជក្រឹត្យរំលាយសភាទៅព្រះមហាក្សត្រ នៅថ្ងៃទី១១ខែវិច្ឆិកា ដើម្បីទប់ស្កាត់សកម្មភាពរបស់គណបក្សប្រជាជនក្នុងការកែប្រែរដ្ឋធម្មនុញ្ញ។ ព័ត៌មាននេះបានលេចឡើងក្រោយពីគណបក្សប្រជាជន ដែលជាគណបក្សគាំទ្រលោកអានុទីន បានចាប់ផ្តើមប្រមូលហត្ថលេខាសមាជិកសភាសម្រាប់ដាក់ញត្តិដកសេចក្តីទុកចិត្តប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។ សារព័ត៌មាន Khaosod របស់ថៃបានរាយការណ៍ថា ការស្នើរំលាយសភានេះធ្វើតាមការគាំទ្ររបស់គណបក្ស Bhumjaithai ក្នុងការរក្សាលក្ខខណ្ឌដែលសមាជិកព្រឹទ្ធសភាមួយភាគបីត្រូវតែអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ព័ត៌មានបន្ថែមបានបង្ហាញថា នៅវេលាម៉ោង៩យប់ថ្ងៃទី១១ខែធ្នូ…

ជម្លោះព្រំដែនថៃ-កម្ពុជា គំរាមកំហែងទីផ្សារហ៊ុនថៃ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក

អ្នកជំនាញថៃបានព្រមានថា ភាពតានតឹងព្រំដែនជាមួយកម្ពុជា អាចមានផលប៉ះពាល់ខ្លាំងដល់ការជួញដូរផ្សារភាគហ៊ុនថៃ ប្រសិនបើវារំខានដល់ការចរចាពាណិជ្ជកម្មថៃ-អាមេរិក ឬបង្កើនអស្ថិរភាពនយោបាយក្នុងស្រុក។ ប្រធានផ្នែកវិភាគយុទ្ធសាស្ត្រនៅក្រុមហ៊ុន Pi Securities លោក Watan Jitsomnuk បាននិយាយថា ការប៉ះទង្គិចគ្នានៅតាមព្រំដែនជាមួយកម្ពុជា រំពឹងថានឹងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះលើវិស័យទេសចរណ៍ និងការនាំចេញរបស់ថៃ។ ប៉ុន្តែ ក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុនថៃ (SET) ដែលមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា អាចមានអារម្មណ៍ថាមានសម្ពាធ…

ម៉ាឡេស៊ីប្រកាសព្រមានសុវត្ថិភាពដល់ពលរដ្ឋរបស់ខ្លួននៅកម្ពុជា ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ – ស្ថានទូតម៉ាឡេស៊ីប្រចាំនៅរាជធានីភ្នំពេញបានចេញសេចក្តីណែនាំសុវត្ថិភាពដល់ពលរដ្ឋរបស់ខ្លួននៅកម្ពុជា ដោយសុំឲ្យចៀសវាងការធ្វើដំណើរទៅកាន់តំបន់ជាប់ព្រំដែនជាមួយថៃ ដោយសារស្ថានភាពសន្តិសុខមិនអាចទាយទុកជាមុនបាន។ ការព្រមាននេះធ្វើឡើងក្រោយពេលជម្លោះព្រំដែនកម្ពុជា-ថៃផ្ទុះឡើងថ្មី ដែលធ្វើឲ្យប្រទេសជាច្រើនដាក់បម្រាមធ្វើដំណើរដល់ពលរដ្ឋរបស់ខ្លួន។ តាមសេចក្តីណែនាំដែលចេញនៅថ្ងៃព្រហស្បតិ៍ទី១១ខែធ្នូឆ្នាំ២០២៥ ពលរដ្ឋម៉ាឡេស៊ីត្រូវបានណែនាំឲ្យចៀសវាងការធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ អ្នកនាំពាក្យស្ថានទូតម៉ាឡេស៊ីបានបញ្ជាក់ថា៖ «យោងតាមស្ថានការណ៍រវាងកម្ពុជានិងថៃ ពលរដ្ឋម៉ាឡេស៊ីត្រូវបានណែនាំឲ្យចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់តំបន់ទាំងនេះ រហូតដល់មានការជូនដំណឹងបន្ថែម។ យើងសុំឲ្យពលរដ្ឋរបស់យើងបន្តតាមដានព័ត៌មានតាមរយៈប្រភពដែលអាចទុកចិត្តបាន»។ ក្រៅពីម៉ាឡេស៊ី សហរដ្ឋអាមេរិក…

ឥណ្ឌូណេស៊ីរិះគន់លក្ខខណ្ឌពាណិជ្ជកម្មអាមេរិក ប្រឈមគំរាមកំហែងទំនាក់ទំនងជាមួយចិន

យោងតាមការបញ្ជាក់ពីប្រភពដែលមិនបញ្ចេញឈ្មោះ រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងប្រឈមមុខនឹងការទាមទារថ្មីពីសហរដ្ឋអាមេរិក ដែលអាចធ្វើឱ្យទំនាក់ទំនងជាមួយចិន និងរុស្ស៊ីរអាក់រអួល។ ការទាស់ទែងនេះកើតឡើងបន្ទាប់ពីភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមកាលពីខែកក្កដា ដែលកំណត់អត្រាពន្ធគយត្រឹម ១៩%។ ទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យហ្សាការតាយល់ព្រមលើលក្ខខណ្ឌថ្មី ដែលអាចរឹតត្បិតទំនាក់ទំនងជាមួយចិន ដែលជាវិនិយោគិនបរទេសធំជាងគេរបស់ឥណ្ឌូណេស៊ី។ ប្រភពព័ត៌មានបានបង្ហាញថា ការទាមទារពាណិជ្ជកម្មថ្មីរបស់អាមេរិកត្រូវបានចាត់ទុកថាជាបញ្ហាធំ ដោយរួមមានប្រការដែលអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនលុបចោលកិច្ចព្រមព្រៀង ប្រសិនបើឥណ្ឌូណេស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សេងទៀតដែលគំរាមកំហែងដល់ផលប្រយោជន៍អាមេរិក។ រដ្ឋមន្ត្រីសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto និងតំណាងពាណិជ្ជកម្មអាមេរិក លោក…

មេបក្សប្រឆាំងថៃព្រមាន អានុទីនអាចធ្វើឲ្យថៃក្លាយជា«ប្រទេសឈ្លានពាន»

ភ្នំពេញ – នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល កំពុងជួបបញ្ហានយោបាយធ្ងន់ធ្ងរ និងត្រូវបានគេចោទប្រកាន់ថា នាំប្រទេសទៅរកគ្រោះមហន្តរាយ ដោយបង្កើតសត្រូវជាមួយប្រទេសជិតខាង និងសម្ព័ន្ធមិត្តយូរអង្វែង។ លោក Natthapong Ruengpanyawut មេដឹកនាំគណបក្សប្រឆាំងដ៏មានឥទ្ធិពល ដែលមានឱកាសឈ្នះការបោះឆ្នោតឆ្នាំ២០២៦ បានអំពាវនាវឱ្យរដ្ឋាភិបាលថៃបញ្ចប់ភាពតានតឹងព្រំដែនជាមួយកម្ពុជា។ លោកបានព្រមានថា ប្រទេសថៃអាចទទួលឈ្មោះ«ជាអ្នកឈ្លានពាន» ប្រសិនបើបន្តគោលនយោបាយបច្ចុប្បន្ន។…

កូរ៉េខាងត្បូងជំរុញកិច្ចសន្ទនាកម្ពុជា-ថៃ ខណៈជម្លោះព្រំដែនបន្តធ្ងន់ធ្ងរ អ្នកស្លាប់លើសពី២០នាក់

ភ្នំពេញ – ក្រសួងការបរទេសកូរ៉េខាងត្បូងបានធ្វើការអំពាវនាវយ៉ាងខ្លាំងក្លាចំពោះកម្ពុជា និងថៃ ឲ្យបន្តកិច្ចសន្ទនាដោយសន្តិវិធី ដើម្បីដោះស្រាយជម្លោះព្រំដែនដែលកំពុងកើនឡើងយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងសេចក្ដីថ្លែងការណ៍ផ្លូវការនាថ្ងៃព្រហស្បតិ៍ទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេសកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការជៀសវាងការបង្ហូរឈាមបន្ថែមទៀត ខណៈពេលដែលចំនួនអ្នកស្លាប់បានកើនឡើងលើសពី២០នាក់។ «រដ្ឋាភិបាលរបស់យើងជំរុញឲ្យកម្ពុជា និងថៃដោះស្រាយវិបត្តិដោយសន្តិវិធី តាមរយៈកិច្ចសន្ទនាជាបន្ទាន់» នេះជាការលើកឡើងពីក្រសួងការបរទេសកូរ៉េខាងត្បូង ដោយយោងតាម Korea Times។ ក្រសួងបានបញ្ជាក់ថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សា…

វៀតណាមបញ្ជាក់ថា ពលរដ្ឋរបស់ខ្លួនមានសុវត្ថិភាពពេញលេញក្រោយជម្លៀសចេញពីតំបន់ជម្លោះកម្ពុជា-ថៃ

រាជធានីភ្នំពេញ – ក្រសួងការបរទេសវៀតណាមបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ទី១១ ខែធ្នូ ឆ្នាំ២០២៥ ថា ពលរដ្ឋវៀតណាមទាំងអស់ដែលរស់នៅក្បែរព្រំដែនកម្ពុជា-ថៃ ត្រូវបានជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាពយ៉ាងពេញលេញហើយ។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Phạm Thu Hằng ស្ថានទូតវៀតណាមនៅទីក្រុងភ្នំពេញ និងបាងកក បានចេញសេចក្តីណែនាំអំពីការធ្វើដំណើរនៅថ្ងៃទី៩ ខែធ្នូ ដោយជំរុញឱ្យពលរដ្ឋជៀសវាងតំបន់ជម្លោះ និងផ្លាស់ទីទៅកាន់តំបន់សុវត្ថិភាពយ៉ាងឆាប់រហ័ស។ «ព័ត៌មានចុងក្រោយពីបេសកជនរបស់យើងនៅក្នុងប្រទេសថៃ…