ថៃជួបវិបត្តិច្រើនជ្រុង៖ ព្រំដែនឈ្លានពាន គ្រោះធម្មជាតិ និងស៊ីហ្គេមអាម៉ាស់
ប្រទេសថៃកំពុងប្រឈមមុខនឹងបញ្ហាច្រើនជ្រុងដែលធ្វើឲ្យស្ថានភាពក្នុងប្រទេសពិបាកខ្លាំង។ ក្រៅពីជម្លោះព្រំដែនជាមួយកម្ពុជា និងមីយ៉ាន់ម៉ា ប្រទេសនេះក៏ជួបគ្រោះធម្មជាតិផ្សេងៗ រួមទាំងភាពអាម៉ាស់ពីព្រឹត្តិការណ៍ស៊ីហ្គេម។ ជម្លោះព្រំដែនជាមួយកម្ពុជាបានផ្ទុះឡើងដោយសារការឈ្លានពានរបស់ថៃ ដែលចង់បានទឹកដីខ្មែរ។ ការវាយប្រហារនេះបណ្តាលឲ្យមានមនុស្សស្លាប់ និងជនភៀសខ្លួនរាប់ម៉ឺននាក់។ រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់អានុទីន បានបើកការវាយប្រហារទីតាំងស៊ីវិល និងប្រាសាទបុរាណ ដោយមិនខ្វល់ពីច្បាប់អន្តរជាតិ។ នៅព្រំដែនជាប់មីយ៉ាន់ម៉ា ស្ថានភាពក៏តានតឹងដែរ។ គ្រាប់ផ្លោងពីខាងមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងខេត្ត Tak របស់ថៃ ធ្វើឲ្យពលរដ្ឋរត់ប្រាស និងមានរបួស។…
