ថៃបិទបាំងរឿងអានុទីនជាប់មេ Scammer និងទឹកជំនន់ ដោយប្រើសង្គ្រាមជាមួយកម្ពុជា
ភ្លាមៗបន្ទាប់ពីថៃបើកការឈ្លានពានកម្ពុជាឡើងវិញ សារព័ត៌មានភាគច្រើននៅក្នុងប្រទេសថៃបានបិទជិតរឿងដែលនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល ជាប់ពាក់ព័ន្ធនឹងមេ Scammer និងការដោះស្រាយរបស់រដ្ឋាភិបាលទីក្រុងបាងកកចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅភាគខាងត្បូង។ មុនពេលថៃបើកការឈ្លានពានកម្ពុជាសាជាថ្មី មានការបែកធ្លាយរូបភាពរបស់លោក អានុទីន ជាមួយមេ Scammer ដែលបង្កឲ្យមានការសង្ស័យអំពីទំនាក់ទំនងរវាងអ្នកទាំងពីរ។ លោកអានុទីនបានប្រកែកថា រូបថតនេះគឺថតនៅប្រទេសសិង្ហបុរីភ្លាមៗបន្ទាប់ពីរដ្ឋប្រហារយោធា ដោយលោកបានជួបគាត់នៅទីនោះដោយចៃដន្យ។ ម្យ៉ាងវិញទៀត អានុទីនក៏បានរងពាក្យរិះគន់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋថៃនៅភាគខាងត្បូង ជាពិសេសស្រុកហាតយ៉ៃនៃខេត្តសុងក្លា ជុំវិញការឆ្លើយតបនិងការលាក់បាំងតួលេខជនរងគ្រោះដោយទឹកជំនន់ដ៏សាហាវ។…
