ព័ត៌មានអន្ដរជាតិ

រថយន្ត១០គ្រឿងបុកគ្នានៅថៃ ពេលពលរដ្ឋភៀសខ្លួនពីព្រំដែនកម្ពុជា-ថៃ

គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅខេត្តឧបោនរាជធានី (Ubon Ratchathani) របស់ប្រទេសថៃ នៅពេលដែលរថយន្តចំនួន១០គ្រឿងបុកតកន្ទុយគ្នា ក្នុងពេលពលរដ្ឋជម្លៀសចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ។ តាមការផ្សាយរបស់ Khaosod ហេតុការណ៍នេះកើតឡើងនារាត្រីថ្ងៃអាទិត្យទី៧ខែធ្នូ លើផ្លូវរវាងស្រុក Nam Yuen និង Det Udom។ ការជម្លៀសនេះបានកើតឡើងបន្ទាប់ពីកងទ័ពថៃបានប្រកាសឲ្យអ្នកស្រុកភៀសខ្លួនចេញពីតំបន់ព្រំដែន ដោយសារស្ថានភាពតានតឹងយោធា។ គ្រោះថ្នាក់បុករថយន្តបានបណ្តាលឲ្យកកស្ទះចរាចរណ៍ចម្ងាយជាង៤គីឡូម៉ែត្រ និងបង្កការភ័យរន្ធត់ដល់ប្រជាពលរដ្ឋដែលកំពុងភៀសខ្លួន។ ស្ថានភាពតានតឹងនៅព្រំដែនបានកើនឡើងបន្ទាប់ពីកងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា…

ទឹកជំនន់ថៃភាគខាងត្បូងបន្តគំរាមកំហែង ប៉ះពាល់ជនរងគ្រោះជិត២៤ម៉ឺននាក់

ភាគខាងត្បូងប្រទេសថៃកំពុងប្រឈមនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលបានប៉ះពាល់ដល់ជនរងគ្រោះជាង ២៣៦,០០០ នាក់ និងធ្វើឲ្យមានមនុស្សស្លាប់ជិត ៣០០ នាក់។ នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃបានចេញរបាយការណ៍ថ្មីបង្ហាញថា ទឹកជំនន់នៅភាគខាងត្បូងបានប៉ះពាល់ដល់មនុស្សចំនួន ២៣៦,៣៧៥ នាក់ ដោយខេត្ត Songkhla ជាខេត្តរងគ្រោះខ្លាំងជាងគេ។ យោងតាមទិន្នន័យពី The Nation កាលពីថ្ងៃសៅរ៍ទី៦ ខែធ្នូ ឆ្នាំ២០២៥…

អគ្គិភ័យឆាបឆេះក្លឹបរាត្រីនៅឥណ្ឌា សម្លាប់មនុស្ស២៣នាក់ ភាគច្រើនជាបុគ្គលិកនិងទេសចរ

គ្រោះអគ្គិភ័យដ៏គ្រោះថ្នាក់មួយបានកើតឡើងនៅក្លឹបរាត្រីល្បីឈ្មោះមួយនៅរដ្ឋ Goa ប្រទេសឥណ្ឌា ដោយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២៣នាក់បានស្លាប់ ក្នុងនោះភាគច្រើនជាបុគ្គលិកក្លឹប និងអ្នកទេសចរបរទេស។ តាមការផ្សាយព័ត៌មានរបស់ BBC អគ្គិភ័យនេះបានកើតឡើងនៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅក្លឹប Birch by Romeo Lane ដែលមានទីតាំងនៅភូមិ Arpora ស្រុក…

គ្រោះមហន្តរាយធម្មជាតិដ៏សាហាវនៅឥណ្ឌូណេស៊ី សម្លាប់មនុស្សជិត ១,០០០នាក់ និងបាត់ខ្លួនរាប់រយទៀត

ភ្លៀងធ្លាក់ខ្លាំងនិងព្យុះស៊ីក្លូន Senyar បានបង្កឱ្យមានគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនៅប្រទេសឥណ្ឌូណេស៊ី ដោយគិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មានមនុស្សស្លាប់ជិត ១,០០០នាក់ និងបាត់ខ្លួនរាប់រយនាក់ទៀត។ តាមការបញ្ជាក់ពីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី តួលេខស្លាប់បានកើនឡើងដល់ ៩០៨នាក់ ខណៈមានមនុស្សបាត់ខ្លួនចំនួន ៤១០នាក់ទៀត។ ខេត្តដែលរងគ្រោះខ្លាំងជាងគេគឺ Aceh និង North Sumatra ដែលទឹកជំនន់បានកម្ទេចផ្ទះសម្បែង…

ព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថានផ្ទុះឡើងវិញ បាញ់តបតគ្នាខ្លាំងបន្ទាប់ពីការចរចាសន្តិភាពបរាជ័យ

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា កងកម្លាំងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបានបាញ់តបតគ្នាយ៉ាងខ្លាំងឆ្លងកាត់ព្រំដែនរួមកាលពីយប់ថ្ងៃសុក្រទី៥ ខែធ្នូ ឆ្នាំ២០២៥។ ការប៉ះទង្គិចនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការចរចាសន្តិភាពបញ្ចប់ដោយគ្មានការរីកចម្រើន។ លោក Zabihullah Mujahid អ្នកនាំពាក្យក្រុមតាលីបង់អាហ្វហ្គានីស្ថាន បានចោទប្រកាន់កងកម្លាំងប៉ាគីស្ថានថាបានបើកការវាយប្រហារនៅស្រុក Spin Boldak ខេត្ត Kandahar។ ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដបានបដិសេធការអះអាងនេះ ដោយលោក Mosharraf Zaidi…

ថៃរត់ស្បែកជើងជម្លៀសពលរដ្ឋ បើកសមរភូមិព្រំដែនជាប់មីយ៉ាន់ម៉ា

ភ្លើងសង្គ្រាមព្រំដែនថៃ-មីយ៉ាន់ម៉ាកំពុងឆេះខ្លាំង រហូតធ្វើឲ្យរដ្ឋាភិបាលថៃត្រូវត្រៀមផែនការជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់។ ស្ថានការណ៍តានតឹងនេះកើតឡើងបន្ទាប់ពីគ្រាប់កាំភ្លើងធំពីសង្គ្រាមផ្ទៃក្នុងមីយ៉ាន់ម៉ាធ្លាក់ចូលទឹកដីថៃ បណ្តាលឲ្យពលរដ្ឋរងរបួស។ មេទ័ពថៃ លោក Ukrit Boontanon បានប្រកាសកាលពីថ្ងៃសៅរ៍ទី៦ធ្នូថា កងកម្លាំងបានត្រៀមផែនការជម្លៀសប្រជាជនពីតំបន់ហានិភ័យខ្ពស់ ជាពិសេសភូមិ Mae Kon Ken និង Huai Mahawong នៅស្រុក Mae Sot…

តម្លៃប្រេងអន្តរជាតិហក់ឡើងខ្ពស់បំផុតក្នុង២សប្ដាហ៍ ដោយសារការរំពឹងថាធនាគារកណ្ដាលអាមេរិកនឹងកាត់អត្រាការប្រាក់

តម្លៃប្រេងអន្តរជាតិបានហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល២សប្ដាហ៍ នៅពេលបិទការជួញដូរប្រចាំសប្ដាហ៍ ដោយកើនឡើងជិត១% ដោយសារការរំពឹងទុកថា ធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅសប្ដាហ៍ក្រោយ។ តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ៤៩សេន ឬ០,៨% ដល់ ៦៣,៧៥ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិកម៉ាក WTI កើនឡើង ៤១សេន ឬ០,៧% ដល់ ៦០,០៨ដុល្លារ/បារ៉ែល។ នេះជាតម្លៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១៨វិច្ឆិកា។…

យន្តហោះទម្លាក់គ្រាប់បែកលើហាងតែ សម្លាប់ជនស៊ីវិល១៨នាក់នៅមីយ៉ាន់ម៉ា

ភ្លើងសង្គ្រាមនៅមីយ៉ាន់ម៉ាកំពុងឆាបឆេះខ្លាំងឡើង ក្រោយយន្តហោះទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាលបានវាយប្រហារលើហាងតែមួយកន្លែង ធ្វើឲ្យជនស៊ីវិល១៨នាក់ស្លាប់និងជាង២០នាក់ទៀតរបួស។ តាមការផ្សាយរបស់ Straits Times នៅថ្ងៃអាទិត្យទី៧ខែធ្នូឆ្នាំ២០២៥ យន្តហោះទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់លើហាងតែក្នុងស្រុក Tabayin នៃតំបន់ Sagaing។ ការវាយប្រហារកើតឡើងនៅពេលហាងមានមនុស្សអ៊ូអរ បណ្តាលឲ្យមានជនរងគ្រោះច្រើន។ អ្នករួចផុតពីការវាយប្រហារបានបរិយាយថា ពួកគេបានក្រាបចុះភ្លាមនៅពេលឃើញយន្តហោះមកដល់។ ស្នូរផ្ទុះលាន់ទ្រហឹង ហើយភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ របបសឹកមីយ៉ាន់ម៉ាមិនទាន់ឆ្លើយតបចំពោះឧប្បត្តិហេតុនេះឡើយ។ ប្រទេសមីយ៉ាន់ម៉ាបានរងគ្រោះដោយសង្រ្គាមស៊ីវិលចាប់តាំងពីយោធាដណ្តើមអំណាចក្នុងរដ្ឋប្រហារឆ្នាំ២០២១។ ការប្រយុទ្ធរវាងយោធានិងក្រុមប្រឆាំងរដ្ឋប្រហារតែងនាំឲ្យមានការទម្លាក់គ្រាប់បែក…

អាមេរិកចោទអឺរ៉ុបពីការវាយប្រហារបច្ចេកវិទ្យា ក្រោយពិន័យ X ១៤០លានដុល្លារ

រដ្ឋបាលលោកដូណាល់ ត្រាំ បានចោទសហភាពអឺរ៉ុបពីបទ«វាយប្រហារលើប្រជាជនអាមេរិក» បន្ទាប់ពីទីក្រុងព្រុចសែលដាក់ទណ្ឌកម្មវេទិកាសង្គម X របស់លោក Elon Musk ចំនួន ១២០ លានអឺរ៉ូ (១៤០លានដុល្លារ)។ ការចោទប្រកាន់នេះកើតឡើងក្នុងរលកនៃការអនុវត្តច្បាប់ឌីជីថលយ៉ាងទូលំទូលាយប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។ មុននេះ អឺរ៉ុបបានដាក់ទណ្ឌកម្មរាប់ពាន់លានអឺរ៉ូលើ Google ពិន័យ Apple និងដាក់ទណ្ឌកម្ម Meta…

វៀតណាមទទួលទេសចរអន្តរជាតិជិត ២០ លាននាក់ បំបែកកំណត់ត្រាថ្មីខ្ពស់បំផុត

វៀតណាមបានសម្រេចបំបែកកំណត់ត្រាថ្មីក្នុងវិស័យទេសចរណ៍ ដោយទទួលភ្ញៀវទេសចរអន្តរជាតិជិត ២០ លាននាក់ក្នុងរយៈពេល ១១ ខែដើមឆ្នាំ២០២៥ ដែលជាការកើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ តួលេខនេះត្រូវបានកត់ត្រាថាជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រទេសចរណ៍វៀតណាម លើសពីកំណត់ត្រាឆ្នាំ២០១៩ ដែលមានតែ ១៨ លាននាក់។ ការចុះផ្សាយរបស់កាសែត VnExpress បានឱ្យដឹងថា ការរីកចម្រើននេះបានកើតឡើងបន្ទាប់ពីវិស័យទេសចរណ៍ពិភពលោកជំនួញឡើងវិញក្រោយវិបត្តិកូវីដ១៩។ ចិនដីគោកនៅតែជាទីផ្សារកំពូលសម្រាប់វៀតណាមនៅឆ្នាំ២០២៥ ដោយមានភ្ញៀវទេសចរចំនួន…