ព័ត៌មានអន្ដរជាតិ

ជំនួបសន្តិភាពរុស្ស៊ី-អាមេរិកបញ្ចប់ដោយគ្មានលទ្ធផល ពូទីនជួបបេសកជនត្រាំ៥ម៉ោង

កិច្ចចរចាសន្តិភាពរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងបេសកជនអាមេរិកលោក Steve Witkoff និងលោក Jared Kushner បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយ បន្ទាប់ពីជជែកគ្នាអស់រយៈពេល៥ម៉ោងនៅវិមានក្រឹមឡាំងកាលពីថ្ងៃទី២ធ្នូ២០២៥។ ទីប្រឹក្សាវិមានក្រឹមឡាំងលោក Yuri Ushakov បានពិពណ៌នាការពិភាក្សានេះថាជា«លក្ខណៈស្ថាបនា» ប៉ុន្តែបញ្ជាក់ថា«គ្មានការសម្របសម្រួល»លើបញ្ហាស្នូលណាមួយទេ រួមទាំងបញ្ហាព្រំដែនដែនដីអ៊ុយក្រែន។ គណៈប្រតិភូអាមេរិកដែលត្រូវបានតែងតាំងដោយប្រធានាធិបតីដូណាល់ ត្រាំ បានដាក់ជូនសេចក្ដីស្នើកែប្រែនៃសំណើមុន២៨ចំណុច…

វៀតណាមប្រឈមការនាំចេញអង្ករធ្លាក់ចុះជិត ១២% ដោយសារហ្វីលីពីនបិទការនាំចូល

វៀតណាម ដែលជាប្រទេសនាំចេញអង្ករធំជាងគេទី៣របស់ពិភពលោក កំពុងប្រឈមមុខនឹងការធ្លាក់ចុះការនាំចេញអង្ករយ៉ាងធ្ងន់ធ្ងរនៅឆ្នាំនេះ។ ប្រធានសមាគមស្បៀងអាហារវៀតណាម បានបង្ហាញពីការព្រួយបារម្ភថា ការនាំចេញអង្ករនឹងធ្លាក់ចុះរហូតដល់ ១១,៥% មកនៅត្រឹមប្រហែល ៨ លានតោន ដោយសារតែការបិទការនាំចូលអង្កររបស់ហ្វីលីពីន។ ហ្វីលីពីន ដែលជាទីផ្សារសំខាន់របស់វៀតណាម បានបិទការនាំចូលអង្ករតាំងពីខែកញ្ញា រហូតដល់ចុងឆ្នាំនេះ ដើម្បីការពារកសិករក្នុងស្រុកពីការធ្លាក់ចុះតម្លៃអង្ករ។ លោក Do Ha Nam…

ម៉ាឡេស៊ីបន្តស្វែងរក MH370 នៅថ្ងៃទី៣០ធ្នូ បន្ទាប់ពីបាត់ខ្លួនជាង១០ឆ្នាំ

ម៉ាឡេស៊ីនឹងចាប់ផ្តើមឡើងវិញនូវប្រតិបត្តិការស្វែងរកជើងហោះហើរម៉ាឡេស៊ីអ៊ែរឡាញ MH370 នៅថ្ងៃទី៣០ខែធ្នូខាងមុខ បន្ទាប់ពីវាបានបាត់ខ្លួនអស់រយៈពេលជាងមួយទសវត្សរ៍ក្នុងពេលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង។ យោងតាមការចុះផ្សាយនាថ្ងៃទី៣ធ្នូរបស់ទីភ្នាក់ងារព័ត៍មានរ៉យទ័រ ជើងហោះហើរ MH370 ដែលជាប្រភេទយន្តហោះ Boeing 777 បានដឹកអ្នកដំណើរ២២៧នាក់ និងបុគ្គលិក១២នាក់ ហើយបាត់ខ្លួនកាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៤ មិនយូរប៉ុន្មានបន្ទាប់ពីហោះចេញពីទីក្រុងគូឡាឡាំពួរ។ ទោះបីជាមានការចូលរួមស្វែងរកពីបណ្ដាប្រទេសជាច្រើនអស់ពេលច្រើនឆ្នាំនៅទូទាំងមហាសមុទ្រឥណ្ឌាភាគខាងត្បូងក៏ដោយ ក៏មិនដែលរកឃើញបំណែកយន្តហោះពេញលេញឡើយ។ ក្រសួងដឹកជញ្ជូនម៉ាឡេស៊ី បានឲ្យដឹងថា ក្រុមហ៊ុនរុករកមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Ocean…

ស៊ីហ្គេមទី៣៣៖ ថៃរិះគន់ខ្លួនឯង ការរៀបចំមិនបានល្អ ធ្វើឲ្យតំបន់សើចចំអក

ទោះបីជាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣មិនទាន់បើកជាផ្លូវការក៏ដោយ ក៏ពាក្យរិះគន់ជុំវិញការរៀបចំបានលេចឡើងយ៉ាងច្រើន ជាពិសេសកំហុសក្នុងការប្រកួតបាល់ទាត់រវាងវៀតណាមនិងឡាវ ដែលមានការចាក់ភ្លេងជាតិមិនឮ។ បញ្ហាផ្សេងៗក៏បានលេចឡើងដែរ រួមមាន៖ អំពូលភ្លើងខូចនៅពហុកីឡដ្ឋាន ប្រព័ន្ធសំបុត្រមានកំហុស ឧបករណ៍គ្មានស្តង់ដារ និងកញ្ចប់ថវិកាអត្តពលិកមិនគ្រប់។ ឥឡូវនេះ សូម្បីតែថៃខ្លួនឯងក៏បានចាប់ផ្តើមរិះគន់ខ្លួនឯង ដោយគណបក្សភឿថៃបានស្តីឲ្យរដ្ឋាភិបាលទីក្រុងបាងកក ចំពោះការគ្រប់គ្រងព្រឹត្តិការណ៍មិនបានល្អ ដែលធ្វើឲ្យប្រទេសក្នុងតំបន់សើចចំអក។ តាមការផ្សាយរបស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី៤ធ្នូ ២០២៥ អ្នកនាំពាក្យរងគណបក្សភឿថៃលោក…

រូបថតចាស់ឆ្នាំ២០១៤ជាមួយមេបោកប្រាស់ អានុទីនអះអាងថា ‘ជួបគ្នាដោយចៃដន្យ’

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានច្រានចោលការសើរើរូបថតចាស់ដែលបង្ហាញរូបលោកកំពុងបរិភោគអាហារជាមួយលោក Ben Smith អ្នកហិរញ្ញវត្ថុដែលត្រូវបានចោទប្រកាន់ថាជាមេបោកប្រាស់ឆ្លងដែន។ លោកអានុទីនបានបញ្ជាក់ថា ការជួបគ្នានេះបានកើតឡើងតាំងតែពីឆ្នាំ២០១៤ ហើយវាជារឿងចៃដន្យសុទ្ធសាធ។ យោងតាមការចុះផ្សាយនាថ្ងៃទី៤ខែធ្នូឆ្នាំ២០២៥របស់ Thai Enquirer លោកអានុទីនបាននិយាយថា រូបថតនេះត្រូវបានថតនៅប្រទេសសិង្ហបុរីភ្លាមៗបន្ទាប់ពីរដ្ឋប្រហារយោធា។ លោកបានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំបានជួបគាត់នៅទីនោះដោយចៃដន្យ។ គ្មានការជាប់ពាក់ព័ន្ធបន្តទៀតទេ»។ លោក…

អតីតអ្នកនាំពាក្យហ្សេលេនស្គីភ័យខ្លាចជីវិត ក្រោយ Yermak ត្រូវបង្ខំឲ្យលាលែងតំណែង

ភ្នំពេញ – អតីតអ្នកនាំពាក្យរបស់លោកវ៉ូឡូឌីមៀរ ហ្សេលេនស្គី គឺលោកស្រី Yuliya Mendel បានបញ្ចេញការភ័យខ្លាចចំពោះសុវត្ថិភាពជីវិតរបស់នាង ដោយសារតែលោក Andrey Yermak ជំនួយការដ៏មានឥទ្ធិពលយូរអង្វែងរបស់មេដឹកនាំអ៊ុយក្រែន ដែលទើបតែត្រូវបង្ខំឲ្យលាលែងពីតំណែងការងារ។ យោងតាមការបកស្រាយរបស់លោកស្រី Mendel ដែលផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន លោក Yermak នៅតែរក្សាឥទ្ធិពលដ៏ខ្លាំងក្លារបស់គាត់ ដោយសារបណ្តាញមន្ត្រីស្មោះត្រង់ដែលគាត់បានបង្កើតឡើង។…

អឺរ៉ុបបិទទ្វារឧស្ម័នរុស្ស៊ីជារៀងរហូត កំណត់ថ្ងៃបញ្ចប់នាំចូលឆ្នាំ២០២៧

សហភាពអឺរ៉ុបបានសម្រេចកិច្ចព្រមព្រៀងយ៉ាងច្បាស់លាស់ក្នុងការហាមឃាត់ការនាំចូលឧស្ម័នធម្មជាតិពីរុស្ស៊ីជារៀងរហូត ដោយកំណត់ពេលវេលាចុងក្រោយនៅឆ្នាំ២០២៧។ កិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានសម្រេចរវាងរដ្ឋាភិបាលអឺរ៉ុប និងសភាអឺរ៉ុប បន្ទាប់ពីការពន្យារពេលជាយូរមកហើយ។ កាលបរិច្ឆេទសំខាន់ៗរួមមាន៖ កិច្ចសន្យាឧស្ម័នរយៈពេលវែងត្រូវបញ្ចប់មុនថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៧ កិច្ចសន្យា LNG រយៈពេលវែងត្រូវបញ្ចប់ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ កិច្ចសន្យា LNG ខ្លីត្រូវបញ្ចប់នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ស្នងការថាមពលអឺរ៉ុប…

អង្គការសហប្រជាជាតិជំពាក់ជិត ១.៦ ពាន់លានដុល្លារ ដោយសារសហរដ្ឋអាមេរិកមិនបានបង់ប្រាក់

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស បានប្រកាសពីផែនការកាត់បន្ថយថវិកាយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃចន្ទ ទី១ ធ្នូ ដោយលាតត្រដាងពីបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរដែលបណ្តាលមកពីការជំពាក់របស់សហរដ្ឋអាមេរិក។ នៅក្នុងកិច្ចប្រជុំជាមួយតំណាងប្រទេសសមាជិកទាំង ១៩៣ នៅមហាសន្និបាត U.N. លោក Guterres បានពិពណ៌នាពីស្ថានភាពហិរញ្ញវត្ថុដ៏អាក្រក់របស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០២៦ ដែលបណ្តាលមកពីការខ្វះខាតចំណូលពីសហរដ្ឋអាមេរិក ដែលជាអ្នកផ្តល់ជំនួយធំបំផុត។ លោក Guterres…

ពូទីនព្រមាន៖ រុស្ស៊ីត្រៀមខ្លួនពេញទំហឹងសម្រាប់សង្គ្រាមជាមួយអឺរ៉ុប បើពួកគេចាប់ផ្ដើម

ទីក្រុងមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសយ៉ាងច្បាស់ថា ប្រទេសរបស់លោកត្រៀមខ្លួនពេញទំហឹងសម្រាប់សង្គ្រាមជាមួយអឺរ៉ុប បើសង្គ្រាមពិតជាផ្ទុះឡើង។ ការអត្ថាធិប្បាយដ៏តឹងរឹងនេះបានធ្វើឡើងនៅថ្ងៃអង្គារទី២ ខែធ្នូ ឆ្នាំ២០២៥ ដោយលោកពូទីនចោទប្រកាន់មេដឹកនាំអឺរ៉ុបថាបានរារាំងកិច្ចចរចាសន្តិភាពដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ យោងតាមការផ្សាយព័ត៌មានពី New York Post លោកពូទីនបានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមិនមានគម្រោងទៅធ្វើសង្គ្រាមជាមួយអឺរ៉ុបទេ ប៉ុន្តែបើអឺរ៉ុបចង់និងចាប់ផ្ដើម…

ថៃស្នើសុំឥណ្ឌាជួយក្លាយជាសមាជិកពេញសិទ្ធិនៃ BRICS នៅឆ្នាំ២០២៦

ប្រទេសថៃបានស្នើសុំឲ្យឥណ្ឌាជួយខ្លួនក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការ BRICS នៅពេលដែលទីក្រុងញូវដែលីដល់វេនកាន់តំណែងជាប្រធានអង្គការនេះក្នុងឆ្នាំ២០២៦។ តាមការផ្សាយរបស់ The Star សំណើនេះគឺធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow ដែលបានបញ្ជាក់កាលពីថ្ងៃពុធទី៣ខែធ្នូឆ្នាំ២០២៥ថា ទីក្រុងបាងកកស្នើឲ្យរដ្ឋមន្ត្រីការបរទេសឥណ្ឌា Subrahmanyam Jaishankar ជួយឲ្យថៃឡើងឋានៈពីដៃគូ BRICS ទៅជាសមាជិកពេញសិទ្ធិតែម្តង។ BRICS គឺជាអង្គការនៃក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនដ៏សំខាន់លើពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩។ អង្គការនេះត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច…