បាតុកម្មធំនៅហ្វីលីពីន ទាមទារកាត់ទោសមន្ត្រីពុករលួយ
ពលរដ្ឋហ្វីលីពីនរាប់ពាន់នាក់ រួមទាំងបព្វជិតកាតូលិក បានចូលរួមក្បួនបាតុកម្មកាលពីថ្ងៃអាទិត្យទី៣០ខែវិច្ឆិកាឆ្នាំ២០២៥ ដោយទាមទារឲ្យមានការចាប់ខ្លួន និងកាត់ទោសតំណាងរាស្រ្តជាន់ខ្ពស់ និងមន្ត្រីដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយទាក់ទងនឹងគម្រោងគ្រប់គ្រងទឹកជំនន់។ បាតុករបំផ្លាញរូបត្លុករបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. អំឡុងការជួបជុំប្រឆាំងអំពើពុករលួយក្នុងក្រុងម៉ានីល។ ក្រុមឆ្វេងនិយមបានធ្វើបាតុកម្មដាច់ដោយឡែកមួយនៅក្នុងសួនច្បារកណ្តាលទីក្រុងម៉ានីល ដោយអំពាវនាវឲ្យមន្ត្រីជាប់ពាក់ព័ន្ធទាំងអស់លាលែងពីតំណែងជាបន្ទាន់។ ប៉ូលិសជាង១៧០០០នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងទីក្រុងម៉ានីល ជាកន្លែងដែលផ្លូវជុំវិញវិមានប្រធានាធិបតីត្រូវបានបិទដោយរនាំង រថយន្ត និងក្រុមប៉ូលិសបង្ក្រាបកុបកម្ម។ ក្រុមជំនុំកាតូលិកនៅទូទាំងប្រទេស បានចូលរួមក្នុងការតវ៉ា ជាមួយនឹងការជួបជុំដ៏ធំមួយនៅឯវិមានអនុស្សាវរីយ៍អំណាចប្រជាជន…
