វេណេស៊ុយអេឡា ពង្រឹងសម្ព័ន្ធភាពជាមួយរុស្ស៊ី ខណៈអាមេរិកគំរាមធ្វើប្រតិបត្តិការយោធា
រដ្ឋាភិបាលវេណេស៊ុយអេឡា បានបង្កើនទំនាក់ទំនងជាមួយទីក្រុងមូស្គូ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៨ឯកសារ ក្នុងពេលដែលសហរដ្ឋអាមេរិកគំរាមធ្វើប្រតិបត្តិការយោធាលើប្រទេសនេះ។ យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS កិច្ចប្រជុំលើកទី១៩នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្រិតខ្ពស់ទ្វេភាគី ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក ឌីមីទ្រី ឈើនីសែនកូន និងអនុប្រធានាធិបតីវេណេស៊ុយអេឡា ដែលស៊ី រ៉ូឌ្រីហ្គែស បានចុះហត្ថលេខាលើឯកសារចំនួន១៨ និងសេចក្តីថ្លែងការណ៍រួម។ ឯកសារទាំងនេះផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យរុករករ៉ែ អាតូមសន្តិភាព ការដឹកជញ្ជូន និងការស្រាវជ្រាវរួមគ្នា។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបានកត់សម្គាល់ថា…
