ព័ត៌មានអន្ដរជាតិ

អគ្គីភ័យហុងកុង៖ អ្នកស្លាប់កើនដល់១២៨នាក់ មនុស្ស២០០នាក់នៅបាត់ខ្លួន

ភ្លើងឆេះអគារលំនៅឋានខ្ពស់នៅហុងកុងបានបណ្តាលឲ្យមានអ្នកស្លាប់ចំនួន១២៨នាក់ និងមនុស្សប្រហែល២០០នាក់នៅតែបាត់ខ្លួន ក្នុងហេតុការអគ្គីភ័យដ៏អាក្រក់បំផុតក្នុងរយៈពេល៨០ឆ្នាំ។ អគ្គីភ័យបានឆាបឆេះអគារ Wang Fuk កម្ពស់៣២ជាន់កាលពីថ្ងៃពុធ ដោយបង្កការតក់ស្លុតយ៉ាងខ្លាំង។ លោក Chris Tang ប្រធានមន្ត្រីសន្តិសុខបានបញ្ជាក់ថា សំឡេងរោទិ៍អគ្គីភ័យមិនបានដំណើរការត្រឹមត្រូវ។ ការសង្គ្រោះបានបញ្ចប់ ដោយមានអ្នករងរបួស៧៩នាក់ រួមទាំងអ្នកពន្លត់អគ្គីភ័យ១២នាក់។ ប៉ូលិសបានចាប់ខ្លួនមន្ត្រីក្រុមហ៊ុនសំណង់៣នាក់ ដោយចោទប្រកាន់ពីការប្រើប្រាស់សម្ភារៈគ្មានសុវត្ថិភាព។

រដ្ឋាភិបាលថៃទទួលស្គាល់មើលស្រាលទឹកជំនន់ មនុស្សស្លាប់ដល់១០៤នាក់

ទីបំផុត រដ្ឋាភិបាលថៃបានទទួលស្គាល់ថា ខ្លួនមើលស្រាលស្ថានភាពទឹកជំនន់ នៅស្រុក Hat Yai ខេត្ត Songkhla ហើយការប៉ាន់ស្មានខុសនេះ គឺជាមេរៀនសម្រាប់ថ្ងៃមុខ។ សារព័ត៌មាន The Nation បានដកស្រង់សម្តីលោក Paradorn Prissanananthakul ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលនិយាយក្នុងការ Live លើ…

វៀតណាមជួបព្យុះនិងទឹកជំនន់ក្នុងពេលតែមួយ ខាតបង់ជាង៣ពាន់លានដុល្លារ

ប្រទេសវៀតណាមកំពុងប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិដ៏សាហាវ ដោយមានព្យុះនិងទឹកជំនន់ប្រវត្តិសាស្ត្រវាយប្រហារក្នុងពេលដំណាលគ្នា នៅឆ្នាំ២០២៥នេះ។ ការខាតបង់ប៉ាន់ស្មានយ៉ាងហោចណាស់ ៣ ពាន់លានដុល្លារ និងប៉ះពាល់ដល់ប្រព័ន្ធការពារអាកាសធាតុដ៏ទន់ខ្សោយ។ គ្រួសារជាច្រើនបានបាត់បង់ផ្ទះសម្បែង និងជីវភាពរស់នៅ បន្ទាប់ពីទឹកជំនន់ដ៏យូរបានធ្វើឲ្យរដូវព្យុះកាន់តែធ្ងន់ធ្ងរឡើង។ មូលហេតុចម្បងៗដែលនាំឲ្យវៀតណាមជួបគ្រោះមហន្តរាយជាញឹកញាប់៖ ១. ទីតាំងភូមិសាស្ត្រចំកណ្តាលផ្លូវព្យុះទីហ្វុងប៉ាស៊ីហ្វិក ២. ប្រព័ន្ធខ្យល់មូសុងធ្វើឲ្យភ្លៀងធ្លាក់ភ្លាមៗ ៣. ឆ្នេរសមុទ្រវែងនិងភ្នំបណ្តាលឲ្យមានភ្លៀងធ្លាក់ច្រើន ៤. ការប្រែប្រួលអាកាសធាតុធ្វើឲ្យព្យុះកាន់តែខ្លាំងក្លា អ្នកវិទ្យាសាស្ត្រអាកាសធាតុលោកស្រី…

ម៉ិកស៊ិកស៊ើបអង្កេតម្ចាស់ស្ថាប័នបវរកញ្ញាចក្រវាល ពីបទជួញដូរគ្រឿងញៀន និងរត់ពន្ធអាវុធ

ការិយាល័យអគ្គព្រះរាជអាជ្ញាម៉ិកស៊ិក បានចេញសេចក្តីថ្លែងការណ៍មួយកាលថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ដោយបញ្ជាក់ថា អាជ្ញាធរកំពុងស៊ើបអង្កេតលោក Raúl Rocha Cantu ប្រធានស្ថាប័នបវរកញ្ញាចក្រវាល MU ពីបទជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន រត់ពន្ធអាវុធ និងលួចប្រេងឥន្ធនៈ។ បើតាមទីភ្នាក់ងារសារព័ត៌មាន aljazeera បានចុះផ្សាយថា អាជ្ញាធរពេលនេះបានចេញដីកាចាប់ខ្លួនមនុស្សចំនួន ១៣ ទាក់ទងនឹងករណីនេះ។…

កូរ៉េខាងជើង ត្រៀមបញ្ចូលភាសារុស្ស៊ីជាមុខវិជ្ជាចាំបាច់ក្នុងសាលា

មន្ត្រីជាន់ខ្ពស់រុស្ស៊ីបានប្រកាសថា កូរ៉េខាងជើងត្រៀមបញ្ចូលភាសារុស្ស៊ីជាមុខវិជ្ជាចាំបាច់សម្រាប់សិស្សថ្នាក់ទី៤ ដោយលោក Alexander Kozlov រដ្ឋមន្ត្រីធនធានធម្មជាតិរុស្ស៊ីបានបញ្ជាក់ថា ភាសារុស្ស៊ីកំពុងក្លាយជាភាសាបរទេសពេញនិយមបំផុតមួយនៅកូរ៉េខាងជើង។ បច្ចុប្បន្ន មាននិស្សិតកូរ៉េខាងជើងប្រហែល៦០០នាក់កំពុងសិក្សាភាសារុស្ស៊ី និងមានពលរដ្ឋ៩៦នាក់បានចុះឈ្មោះរៀននៅសាកលវិទ្យាល័យរុស្ស៊ីក្នុងឆ្នាំមុន។ ទន្ទឹមនឹងនេះ សិស្សរុស្ស៊ីជាង៣ពាន់នាក់ក៏កំពុងរៀនភាសាកូរ៉េជាភាសាទីពីរ ឬទីបីដែរ។ ទោះបីជាមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរកូរ៉េខាងជើងក៏ដោយ ក៏ស្ថានទូតរុស្ស៊ីនៅព្យុងយ៉ាងបានបន្តលើកកម្ពស់ការអប់រំភាសារុស្ស៊ីសម្រាប់និស្សិតកូរ៉េខាងជើង។

រញ្ជួយដី៦.៣រិចទ័រវាយកោះស៊ូម៉ាត្រា ខណៈទឹកជំនន់បន្តសម្លាប់មនុស្ស២៨នាក់

កោះស៊ូម៉ាត្រារបស់ឥណ្ឌូណេស៊ីបានរងការវាយប្រហារដោយរញ្ជួយដីកម្រិត៦.៣រិចទ័រនាថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកា ដែលបន្ថែមបញ្ហាប្រឈមដល់ប្រទេសអាស៊ីមួយនេះ ខណៈទឹកជំនន់ភ្លាមៗ និងការបាក់ដីបានសម្លាប់មនុស្សប្រមាណ២៨នាក់រួចទៅហើយ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ការរញ្ជួយដីនេះមានចំណុចកណ្តាលនៅជិតខេត្ត Aceh ក្នុងជម្រៅ១០គីឡូម៉ែត្រ ហើយមិនបង្កឲ្យមានការគំរាមកំហែងរលកយក្សស៊ូណាមិនោះទេ។ ការរញ្ជួយដីនេះបានកើតឡើងនៅពេលដែលស៊ូម៉ាត្រាខាងជើងកំពុងជួបនឹងទឹកជំនន់ដ៏សាហាវដែលបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរពីព្យុះស៊ីក្លូន Senyar។ យោងតាមមន្ត្រីមូលដ្ឋាន មនុស្សយ៉ាងហោចណាស់២៨នាក់បានស្លាប់ ហើយរាប់សិបនាក់ទៀតនៅតែបាត់ខ្លួន។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំង ដោយសារបញ្ហាដាច់ផ្លូវ ការដាច់ចរន្តអគ្គិសនី និងភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់…

ម៉ាឡេស៊ីជម្លៀសមនុស្ស១៨,០០០នាក់ ដោយសារទឹកជំនន់វាយប្រហាររដ្ឋ១០

យោងតាមការចេញផ្សាយរបស់សារព័ត៌មានCNN នៅថ្ងៃទី២៦ខែ វិច្ឆិកា ទឹកជំនន់នៅទូទាំងប្រទេសម៉ាឡេស៊ីបានបង្ខំឱ្យមនុស្សជាង ១៨,០០០ នាក់ជម្លៀសចេញ ខណៈភ្លៀងធ្លាក់ជាបន្តបន្ទាប់ពីខ្យល់មូសុងឦសានបានជន់លិចរដ្ឋចំនួន ១០ឯណោះ។ នៅក្នុងចំណោមរដ្ឋទាំង១០ គឺរដ្ឋKelantan នៅតែជារដ្ឋរងផលប៉ះពាល់ខ្លាំងបំផុត ដោយបានផ្តល់ជម្រកដល់ប្រជាជនជាង ៩,៧០០ នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះចំនួន ៤០ បន្ទាប់មកគឺរដ្ឋ Selangor និង Perak។ រដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ជូនក្រុមជួយសង្គ្រោះនិងឧបករណ៍ជាង…

ទឹកជំនន់ថៃប៉ះពាល់ឧស្សាហកម្មកៅស៊ូ ខាតបង់រាប់រយលានដុល្លារ

អាជ្ញាធរកៅស៊ូថៃបានឱ្យដឹងថា ទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសថៃ អាចកាត់បន្ថយផលិតកម្មកៅស៊ូរហូតដល់ ៩០០០០ តោន ដែលគិតជាតម្លៃប្រមាណ ១៤០ លានដុល្លារ។ ប្រធានអាជ្ញាធរកៅស៊ូថៃលោក Perk Lertwangpong បានឱ្យដឹងថា ទឹកជំនន់បានជន់លិចផ្ទៃដីដាំដុះកៅស៊ូចំនួន ៤,១ លានរ៉ៃ ដែលប៉ះពាល់ដល់កសិករជាង ១៦០០០០ នាក់។ ការផលិតកៅស៊ូប្រមាណ ៤០០០០…

សោកនាដកម្មអគ្គិភ័យហុងកុង សម្លាប់មនុស្ស៤៤នាក់ និងបាត់ខ្លួន២៧៩នាក់

គ្រោះអគ្គិភ័យយ៉ាងសាហាវបានឆាបឆេះប្លុកអាផាតមិននៅទីក្រុងហុងកុង ប្រទេសចិន បណ្តាលឱ្យមនុស្ស៤៤នាក់ស្លាប់ និង២៧៩នាក់បាត់ខ្លួន។ តាមការផ្សាយរបស់ BBC សោកនាដកម្មនេះកើតឡើងកាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ នៅតំបន់ Wang Fuk Court ដែលមានអគារខ្ពស់ៗចំនួន៨ស្ថិតនៅជិតៗគ្នា មានមនុស្សស្នាក់នៅជិត៤៨០០នាក់ ភាគច្រើនជាចាស់ៗ។ ដោយសារតែភាពកាចសាហាវនៃអគ្គិភ័យ ហុងកុងបានបញ្ជូនអ្នកពន្លត់រហូតដល់ទៅ៨០០នាក់ ដើម្បីប្រយុទ្ធទប់ទល់ ស្របពេលអាជ្ញាធរអះអាងថា តួលេខមនុស្សស្លាប់នឹងកើនឡើងបន្ថែមទៀត។ ទន្ទឹមនោះដែរ…

អគ្គិភ័យហុងកុងបណ្តាលអ្នកស្លាប់ដល់៩៤នាក់ ប៉ូលិសចាប់ខ្លួនបុរស៣នាក់

ហុងកុង – អាជ្ញាធរហុងកុងបញ្ជាក់ថា ចំនួនមនុស្សស្លាប់ក្នុងសោកនាដកម្មអគ្គិភ័យដ៏រន្ធត់នៅប្លុកអាផាតមិន Wang Fuk Court បានកើនដល់៩៤នាក់ គិតត្រឹមថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥។ តាមការផ្សាយរបស់ Reuters អគ្គិភ័យនេះក៏បណ្តាលឲ្យមនុស្សច្រើននាក់ទៀតរងរបួសធ្ងន់ ហើយជិត៣០០នាក់កំពុងបាត់ខ្លួន ខណៈក្រុមសង្គ្រោះព្រមានថា តួលេខមនុស្សស្លាប់នឹងបន្តកើនឡើង។ ប៉ូលិសបានចាប់ខ្លួនបុរសបីនាក់មកពីក្រុមហ៊ុនសំណង់រួចទៅហើយ ដោយជាប់សង្ស័យពីបទមនុស្សឃាតដោយអចេតនា។ ក្រុមហ៊ុន Prestige Construction…