ព័ត៌មានអន្ដរជាតិ

វៀតណាមរងទឹកជំនន់ធ្ងន់ធ្ងរ ខាតបង់ជាង៣ពាន់លានដុល្លារ

ប្រទេសវៀតណាមកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរ ដោយទឹកជំនន់ប្រវត្តិសាស្ត្រនិងព្យុះធំៗបានបង្កការខាតបង់សេដ្ឋកិច្ចយ៉ាងហោចណាស់ ៣ ពាន់លានដុល្លារ។ យោងតាមរដ្ឋាភិបាល ការស្តារឡើងវិញនៅតែបន្តនៅក្នុងខេត្តកណ្តាលចំនួនប្រាំ ដែលទឹកជំនន់ធ្ងន់ធ្ងរនិងការរអិលបាក់ដីបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៩៨ នាក់ស្លាប់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។ គ្រួសារជាច្រើនបានបាត់បង់ផ្ទះសម្បែងនិងជីវភាពរស់នៅ។ លោកស្រី Nguyen Phuong Loan អ្នកវិទ្យាសាស្ត្រអាកាសធាតុបាននិយាយថា៖ «វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះហានិភ័យគ្រោះមហន្តរាយធម្មជាតិ»។ ដោយសារព្យុះធំៗចំនួន ១៤ បានវាយប្រហារប្រទេសវៀតណាមនៅឆ្នាំនេះ និងមួយទៀតកំពុងធ្វើដំណើរមក…

ប៉ូលិសចាប់ខ្លួនបុរស៣នាក់ ពាក់ព័ន្ធនឹងអគ្គិភ័យហុងកុង សម្លាប់មនុស្ស៤៤នាក់

បុរសបីនាក់មកពីក្រុមហ៊ុនសំណង់ត្រូវប៉ូលិសចាប់ខ្លួនពីបទសង្ស័យថា បានសម្លាប់មនុស្សដោយអចេតនាចំពោះគ្រោះអគ្គិភ័យដ៏សាហាវ ដែលឆាបឆេះនៅក្នុងអាផាតមិនមួយក្នុងទីក្រុងហុងកុង ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៤ នាក់ និង ៣០០ នាក់ទៀតនៅតែបាត់ខ្លួន។ តាមរបាយការណ៍ចុហផ្សាយពី Reuters ដោយផ្អែកតាមការសើបអង្កេតដំបូង ប៉ូលិសបានដាក់ការសង្ស័យថា សោកនាដកម្មអគ្គិភ័យនេះអាចបណ្ដាលមកពីបន្ទះឫស្សី សំណាញ់ជ័រ ដែលហុំព័ន្ធអាផាតមិន ដាក់ធ្វើជារនាំងការពារសុវត្ថិភាព ព្រមទាំងសម្ភារៈស្នោ ប្រើក្នុងអំឡុងពេលជួសជុលអគារឡើងវិញ។ លោកស្រី…

វៀតណាមរងគ្រោះធម្មជាតិធ្ងន់ធ្ងរ ខាតបង់សេដ្ឋកិច្ចជាង ៣ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៥

ឆ្នាំ ២០២៥ ត្រូវបានកត់សម្គាល់ថាជាឆ្នាំដ៏មហន្តរាយមួយសម្រាប់ប្រទេសវៀតណាម ដោយមានមនុស្សស្លាប់ជិត ៤១០ នាក់ និងខាតបង់សេដ្ឋកិច្ចជិត ៣,២ ប៊ីលានដុល្លារ តាំងពីដើមឆ្នាំមក។ គ្រោះមហន្តរាយទាំងនេះបានបំផ្លិចបំផ្លាញផ្ទះជាង ៣៣៧,០០០ ខ្នង និងដំណាំកសិកម្មជាង ៥៥០,០០០ ហិកតា។ លោក Nguyen Ton Quan…

ទឹកជំនន់ធ្ងន់ធ្ងរនៅអាស៊ីអាគ្នេយ៍ សម្លាប់មនុស្សជាង៥០នាក់

ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានធ្វើឲ្យមនុស្សជាង៥០នាក់ស្លាប់ ដែលជាគ្រោះមហន្តរាយអាកាសធាតុដ៏អាក្រក់បំផុតមួយនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅប្រទេសថៃ តួលេខអ្នកស្លាប់បានកើនឡើងដល់៣៣នាក់ ដោយជនរងគ្រោះត្រូវបានទឹកហូរគួចយកទៅ បណ្ដាលឲ្យលង់ និងឆក់ចរន្តអគ្គិសនី។ ភ្លៀងធ្លាក់ខ្លាំងរយៈពេល៣ថ្ងៃកាលពីសប្តាហ៍មុន បានជន់លិចក្រុងហាតយ៉ៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មភាគខាងត្បូងរបស់ប្រទេស។ កងទ័ពថៃបានដាក់ពង្រាយទូក២០០គ្រឿង ឧទ្ធម្ភាគចក្រ២០គ្រឿង និងនាវាផ្ទុកយន្តហោះតែមួយគត់របស់ខ្លួន ដើម្បីដឹកជញ្ជូនសម្ភារៈ និងជម្លៀសអ្នកជំងឺ។ នៅប្រទេសឥណ្ឌូណេស៊ី មនុស្សយ៉ាងហោចណាស់២៣នាក់បានស្លាប់នៅកោះស៊ូម៉ាត្រា…

ថៃបញ្ជូនកងកម្លាំងបន្ថែមជួយជនរងគ្រោះទឹកជំនន់នៅ Hat Yai

កងទ័ពជើងទឹកថៃបានបញ្ជូនរថពាសដែកបន្ថែមទៀតទៅកាន់ទីក្រុង Hat Yai ដើម្បីជួយដឹកជញ្ជូនកងម៉ារីន ធ្វើប្រតិបត្តិការសង្គ្រោះ និងចែកចាយជំនួយដល់ជនរងគ្រោះដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅខេត្ត Songkhla។ តាមការផ្សាយរបស់ Amarin កាលពីថ្ងៃពុធទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ រថពាសដែក AWAV នឹងធ្វើប្រតិបត្តិការនៅតាមផ្លូវ Phetkasem ដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះ។ កងទ័ពជើងគោកថៃក៏បានដាក់កម្លាំងរួមជាមួយរថយន្តទម្ងន់ ២.៥ តោនជាច្រើនគ្រឿង…

ថៃចល័តទ័ពត្រៀមប្រយុទ្ធនៅព្រំដែនមីយ៉ាន់ម៉ា

បន្ថែមពីការបញ្ជូនសព្វាវុធទៅព្រំដែនមីយ៉ាន់ម៉ា ថៃក៏ចល័តកងទ័ពផងដែរនៅទល់ដែននោះ ដើម្បីត្រៀមឆ្លើយតបនិងប្រយុទ្ធជាមួយកងទ័ពខាងមីយ៉ាន់ម៉ា ខណៈស្ថានការណ៍កាន់តែមិនស្រួល។ តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃចន្ទទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ យុធភូមិភាគ៣ថៃ ក្រោមការដឹកនាំពីមេទ័ព Worathep Boonya កំពុងតែត្រៀមខ្លួនហើយនៅតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា។ ដោយស្ថិតនៅចម្ងាយត្រឹម១គីឡូម៉ែត្រពីសមរភូមិក្នុងរដ្ឋការ៉ែន ស្រុក Mae Sot នៃខេត្ត Tak ប្រទេសថៃ…

ចិនចោទជប៉ុនបង្កភាពតានតឹង ពីការដាក់មីស៊ីលក្បែរតៃវ៉ាន់

ចិនបានចោទប្រកាន់ជប៉ុនថា មានចេតនាបង្កើនភាពតានតឹងក្នុងតំបន់ បន្ទាប់ពីទីក្រុងតូក្យូបាននិយាយថា ខ្លួននឹងបន្តផែនការដាក់ពង្រាយមីស៊ីលបាញ់ពីដីទៅអាកាសនៅលើកោះយ៉ូណាហ្គូនី (Yonaguni) ដែលជាកោះមួយស្ថិតនៅចម្ងាយប្រហែល១១០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់។ យោងតាមការចុះផ្សាយរបស់រ៉យទ័រ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) កាលពីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ បាននិយាយថា វិធានការនេះមានបំណង«បង្កភាពតានតឹងក្នុងតំបន់ និងញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា»។ លោកស្រីបានបន្ថែមថា ទីក្រុងប៉េកាំងមាន«ការតាំងចិត្ត និងសមត្ថភាពក្នុងការការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួន»។…

ខេត្តសុងខ្លា ទុក្ខពីរជាន់៖ អគ្គិភ័យឆេះលើអគារពាណិជ្ជកម្ម ទឹកជំនន់លិចពីក្រោម

ថៃកំពុងជួបបញ្ហាទុក្ខពីរជាន់នៅទីក្រុង Hat Yai ខេត្តសុងខ្លា។ ខណៈដែលទឹកជំនន់កំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរ ស្រាប់តែមានអគ្គិភ័យឆាបឆេះអគារពាណិជ្ជកម្មនៅចំណុចប្រសព្វ Wiriyathian បន្ថែមទៀត។ តាមការផ្សាយរបស់ Amarin នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ អគារនេះត្រូវអគ្គិភ័យឆាបឆេះនៅជាន់ខាងលើ ខណៈទឹកជំនន់កំពុងលិចខាងក្រោម។ រូបភាពពីអង្គភាពអគ្គិភ័យនិងជួយសង្គ្រោះថៃបង្ហាញផ្សែងខ្មៅហុយចេញពីជាន់ខាងលើ ដែលព័ទ្ធជុំវិញដោយទឹកជំនន់។ អគ្គិភ័យនេះកើតឡើងក្នុងពេលទឹកជំនន់កំពុងបង្កទុក្ខវេទនាយ៉ាងខ្លាំងនៅប្រទេសថៃ ដែលបណ្តាលឱ្យមនុស្ស៨នាក់ស្លាប់។ នៅទីក្រុង…

ភ្នំភ្លើងអេត្យូពីផ្ទុះលើកដំបូងក្នុងរយៈពេល ១២,០០០ឆ្នាំ

ភ្នំភ្លើង Hayli Gubbi នៅតំបន់ Afar ប្រទេសអេត្យូពី បានផ្ទុះឡើងជាលើកដំបូងក្នុងរយៈពេលជិត ១២,០០០ឆ្នាំ។ ការផ្ទុះនេះបានបញ្ចេញផេះនិងផ្សែងក្រាស់ៗរហូតដល់កម្ពស់ ១៤គីឡូម៉ែត្រ។ មជ្ឈមណ្ឌលប្រឹក្សាយោបល់ផេះភ្នំភ្លើង Toulouse (VAAC) បានរាយការណ៍ថា ការផ្ទុះដែលចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ បានអូសបន្លាយអស់រយៈពេលជាច្រើនម៉ោង។ កម្អែលផេះបានឆ្លងកាត់សមុទ្រក្រហម ហើយផ្លាស់ទីចូលទៅក្នុងឧបទ្វីបអារ៉ាប់។ លោក Simon…

ព្យុះកំបុតត្បូងសាហាវវាយប្រហារថៃ បំផ្លាញផ្ទះ១០ខ្នង ខណៈទឹកជំនន់ធ្ងន់ធ្ងរបន្ត

ស្របពេលប្រទេសថៃកំពុងរងទុក្ខវេទនាដោយគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងររួចទៅហើយនោះ ស្រាប់តែកើតមានព្យុះកំបុតត្បូងដ៏សាហាវថែមទៀត ដែលបានបំផ្លាញផ្ទះពលរដ្ឋអស់១០ខ្នង និងបណ្តាលឲ្យអ្នកភូមិរងរបួស។ តាមការផ្សាយរបស់ Amarin, ព្យុះនេះវាយប្រហារឃុំ Ban Khao នៃស្រុក Ranot ខេត្ត Songkhla កាលពីថ្ងៃចន្ទទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ ដោយឥទ្ធិពលដ៏ខ្លាំងក្លារបស់ព្យុះបានបំផ្លាញអ្វីៗគ្រប់បែបយ៉ាងដែលស្ថិតនៅចំផ្លូវរបស់វា ធ្វើឲ្យពលរដ្ឋភ័យតក់ស្លុតគ្រប់គ្នា។ ព្យុះដ៏សាហាវនេះកើតឡើងស្របពេលភាគខាងត្បូងថៃ កំពុងវេទនាខ្លាំងដោយសារទឹកជំនន់ជាប្រវត្តិសាស្រ្ត ដែលជន់លិច១០ខេត្តឈានដល់ការប្រកាសអាសន្នដូចជានៅ Chumphon,…