ក្រុមជ្រុលនិយមថៃគំរាមបាតុកម្មទ្រង់ទ្រាយធំ! អាចសម្រុកចូលស្ថានទូតអាមេរិក-ម៉ាឡេស៊ី ថ្ងៃទី២២ វិច្ឆិកា
ក្រុមជ្រុលនិយមថៃ ដែលហៅខ្លួនឯងថា «កម្លាំងសាមគ្គីរបស់ជាតិដើម្បីការពារអធិបតេយ្យភាព» បានចេញសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគំរាមប្រមូលផ្តុំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំ និងអាចសម្រុកចូលស្ថានទូតសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដែលមានទីតាំងក្នុងទីក្រុងបាងកក នៅថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខនេះ។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Amarin កាលពីថ្ងៃអាទិត្យ កន្លងទៅ ក្រុមជ្រុលនិយមមួយនេះ ក្រោមការដឹកនាំដោយឥស្សរជនសំខាន់ៗដូចជា Chatuporn Prompan, Nitithorn…
