តម្លៃប្រេងឡើងកប់!🚀 កើនជាង២% ក្រោយរុស្ស៊ីរងការវាយប្រហារ នាំចេញផ្អាក ខណៈសង្គ្រាមអ៊ុយក្រែននៅតែក្ដៅគគុក!
តម្លៃប្រេងឆៅអន្តរជាតិបានហក់ឡើងខ្លាំងជាង ២% កាលពីថ្ងៃសុក្រ ជាថ្ងៃបិទបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍ ក្រោយពីកំពង់ផែ Novorossiisk របស់រុស្ស៊ីបានផ្អាកការនាំចេញប្រេង ដោយសាររងការវាយប្រហារដោយដ្រូនពីសំណាក់អ៊ុយក្រែនលើកន្លែងស្តុកប្រេង។ ហេតុការណ៍នេះបានបង្កើនក្ដីបារម្ភយ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់ប្រេងសកល។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា តម្លៃប្រេងឆៅ Brent សម្រាប់ជួញដូរនាពេលអនាគត បានកើនឡើង ១,៣៨ ដុល្លារ ស្មើនឹង ២,១៩%…
