ល្បិចកលសារព័ត៌មានថៃ៖ យករូប AI បោកប្រាស់រឿងរបួសទាហានកម្ពុជា!
ករណីសារព័ត៌មានថៃផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបោកប្រាស់សាធារណជនជាតិ និងអន្តរជាតិ ក្នុងអំឡុងពេលភាពតានតឹងតាមបណ្តោយព្រំដែនជាមួយកម្ពុជា មិនមែនជារឿងចម្លែក ឬទើបនឹងកើតឡើងថ្មីនោះទេ។ ជាក់ស្ដែង បំផុត នៅពេលថ្មីៗនេះ សារព័ត៌មានថៃមួយ បានប្រើប្រាស់រូបភាពដែលកែច្នៃដោយបច្ចេកវិទ្យា AI ពីរូបភាពដើមនៃអ្នករបួសកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី រួចយកទៅផ្សព្វផ្សាយបោកប្រាស់សាធារណមតិពិភពលោកម្ដងទៀត។ ក្នុងអត្ថបទនោះ សារព័ត៌មានថៃបានដាក់ចំណងជើងយ៉ាងបោកប្រាស់ថា៖ «ទាហានកម្ពុជា ដែលថាមានរបួសធ្ងន់ បែរជាសើចនៅក្នុងបន្ទប់…
