ថៃនៅតែផ្អាកកិច្ចព្រមព្រៀងសន្តិភាព! ទាល់តែកម្ពុជាទទួលខុសត្រូវ និងសុំទោសករណីជាន់មីន
ថៃនៅតែរក្សាជំហរផ្អាកសកម្មភាពទាំងអស់ក្រោមសេចក្ដីថ្លែងការណ៍ក្រុងគូឡាឡាំពួ រហូតទាល់តែកម្ពុជាទទួលខុសត្រូវចំពោះការបំពានកិច្ចព្រមព្រៀង និងចេញមុខសុំទោសជាសាធារណៈជុំវិញឧបទ្ទវហេតុគ្រាប់មីនដែលបណ្ដាលឱ្យទាហានថៃម្នាក់រងរបួស។ នេះបើតាមការបញ្ជាក់ជាថ្មីរបស់លោកអានុទីន ឆានវីរៈគុល តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា។ លោកអានុទីន នាយករដ្ឋមន្ត្រីថៃ បានគូសបញ្ជាក់ថា លោកបានលើកឡើងពីជំហរនេះក្នុងជំនួបតាមទូរសព្ទកាលពីយប់ថ្ងៃសុក្រជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។…
