អន្តរជាតិ

បន្ទាន់! គ្រោះទឹកជំនន់ចិន៖ មនុស្ស ៦នាក់ស្លាប់, រាប់ម៉ឺននាក់ជម្លៀសខ្លួននៅភាគនិរតី

ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាទឹកជំនន់នៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយទឹកជំនន់នៅពេលនេះគឺខេត្ត Guizhou ដែលស្ថិតតំបន់ប៉ែកនិរតី នៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ទឹកជំនន់ក៏បានបង្ខំឱ្យពលរដ្ឋប្រមាណជា ៨០,៩០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន។ ជាងនេះទៅទៀត ទឹកជំនន់បានបណ្តាលឱ្យស្ពានដែលជាផ្លូវឆ្លងកាត់ទន្លេដ៏សំខាន់មួយត្រូវបាក់ស្រុតទាំងស្រុង ហើយការបាក់ស្ពានដ៏សំខាន់នេះក៏កំពុងបង្កឱ្យមានបញ្ហាមួយចំនួនក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញសំខាន់ៗមួយចំនួនផងដែរ៕…

ទឹកជំនន់ចិន៖ អាជ្ញាធរជម្លៀសពលរដ្ឋជាង ៨ម៉ឺននាក់ជាបន្ទាន់នៅភាគនិរតី

ចិន៖ អាជ្ញាធរចិនបានធ្វើការជម្លៀសពលរដ្ឋប្រមាណជា ៨០,៩០០នាក់ជាបន្ទាន់ដោយសារបញ្ហាទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៥ ខែមិថុនា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយទឹកជំនន់នៅពេលនេះគឺខេត្ត Guizhou ដែលស្ថិតតំបន់ប៉ែកនិរតី នៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា ទឹកជំនន់ដ៏ឆាប់រហ័សនេះបានបណ្តាលឱ្យស្ពានដែលជាផ្លូវឆ្លងកាត់ទន្លេដ៏សំខាន់មួយត្រូវបាក់ស្រុតទាំងស្រុង ហើយការបាក់ស្ពានដ៏សំខាន់នេះក៏កំពុងបង្កឱ្យមានបញ្ហាមួយចំនួនក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញសំខាន់ៗមួយចំនួនផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់សេចក្តីរាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕…

រង្វាន់ ៥លានដុល្លារ៖ អាមេរិកប្រកាសស្វែងរកលោក Mahmoud Habibi ដែលបាត់ខ្លួនដោយតាលីបង់

អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារចំពោះអ្នកដែលអាចផ្តល់ព័ត៌មានឈានដល់ការស្វែងរកនិងដោះលែងបុរសម្នាក់ ដែលត្រូវបានចាប់ខ្លួនដោយភ្នាក់ងារសម្ងាត់តាលីបង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៤ ខែមិថុនា។ បុរសដែលសហរដ្ឋអាមេរិកកំពុងតាមស្វែងរករូបនេះមានឈ្មោះថា Mahmoud Habibi ជាពលរដ្ឋអាមេរិកដែលមានដើមកំណើតជាជនជាតិអាហ្វហ្គានីស្ថាន ហើយរូបគាត់ក៏ជាអ្នកជំនួញដ៏មានសក្តានុពលម្នាក់ផងដែរ។ គួររម្លឹកជូនថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ កន្លងទៅ…

ផ្ទុះនាវាដឹកប្រេងនៅឥណ្ឌូណេស៊ី៖ មនុស្ស ៤នាក់ស្លាប់ ៥នាក់របួសធ្ងន់ស្រាល

ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះនាវាដឹកប្រេងមួយគ្រឿងនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៥ ខែមិថុនា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងកន្លែងជួសជុលនាវាមួយកន្លែងក្នុងទីក្រុង Batam នៃខេត្ត Riau ដែលជាដែនដីកោះដ៏ធំមួយរបស់ឥណ្ឌូណេស៊ី។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់ប​ង់ជីវិតហើយ ហេតុការណ៍ផ្ទុះនាវានេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៥នាក់ផ្សេងទៀតបានរងរបួសផងដែរ ដោយនៅក្នុងនោះមនុស្សចំនួន ៤នាក់បានរបួសស្រាល…

ការពារជាតិជប៉ុន៖ ជប៉ុនសាកល្បងបាញ់មីស៊ីល Type-88 កម្ទេចនាវាជាលើកដំបូង

ជប៉ុន៖ ប្រទេសជប៉ុនបានបាញ់សាកល្បងមីស៊ីលក្នុងដែនដីរបស់ខ្លួនជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៥ ខែមិថុនា។ មីស៊ីលដែលជប៉ុនបានបាញ់សាកល្បងនោះគឺមីស៊ីល Type-88 ដែលជាប្រភេទមីស៊ីលសម្រាប់បាញ់ចេញពីលើដីទៅកម្ទេចនាវានៅលើផ្ទៃសមុទ្រ។ បើតាមកងកម្លាំងស្វ័យការពារជើងគោកជប៉ុនបានបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលនេះបានរៀបចំឡើងនៅក្នុងតំបន់ភាគខាងជើងនៃកោះហុកកៃដូ ហើយវាក៏ជាផ្នែកមួយនៃវគ្គបណ្តុះបណ្តាលពិសេសទៅកាន់ក្រុមយោធាជើងគោកផងដែរ។ ប្រភពខាងលើបានបន្តថា ជោគជ័យនៃការបាញ់សាកល្បងមីស៊ីលនេះបានបង្ហាញឱ្យឃើញពីភាពរីកចម្រើនក្នុងវិស័យការពារជាតិ និងការពង្រឹងសមត្ថភាពយោធាជប៉ុន ដើម្បីឆ្លើយតបនឹងការគំរាមគំហែងរបស់ចិន៕ អត្ថបទ៖…

យន្តហោះ Qantas អូស្រ្តាលី៖ ហោះគ្មានគោលដៅ ១៥ម៉ោង ក្រោយវិបត្តិបាញ់ប្រហារនៅមជ្ឈិមបូព៌ា

អូស្រ្តាលី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងត្រូវហោះនៅលើអាកាសអស់រយៈពេល ១៥ម៉ោងដោយគ្មានគោលដៅ ដោយសារតែបាញ់ប្រហារគ្នានៅតំបន់មជ្ឈិមបូព៌ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៤ ខែមិថុនា។ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways មានទិសដៅធ្វើដំណើរចេញពីទីក្រុង​ Perth នៃប្រទេសអូស្រ្តាលីឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។ ប្រភពខាងលើបានបន្តថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងគឺជាយន្តហោះប្រភេទ Boeing 787 …

កូរ៉េខាងជើង៖ ថ្កោលទោសអាមេរិកដាច់អហង្ការ ចំពោះការវាយប្រហារលើអ៉ីរ៉ង់

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី២៣ ខែមិថុនានេះ បានថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំង ក្រោយ​បានបើកការវាយប្រហារទៅកាន់លើប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ កូរ៉េខាងជើងបានចោទធ្ងន់ៗថា សកម្មភាពរបស់កងកម្លាំងអាមេរិកគឺជាការគំរាមគំហែងយ៉ាងខ្លាំងទៅលើផលប្រយោជន៍និងសន្តិសុខរបស់អ៊ីរ៉ង់។ បើតាមក្រសួងការបរទេសកូរ៉េខាងជើងបានអះអាងថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាពិរុទ្ធជននៃភាពតានតឹងនៅមជ្ឈិមបូព៌ាក្នុងពេលបច្ចុប្បន្ននេះ ហើយចលនានេះបានកើតចេញពីគំនិតចង់បង្កសង្រ្គាមមិនចេះចប់ និងការពង្រីកទឹកដី ដែលមានការជំរុញទឹកចិត្តពីបណ្តាប្រទេសលោកខាងលិច។ គួររម្លឹកជូនថា…

សោកនាដកម្មផ្ទុះព្រះវិហារស៊ីរី៖ មនុស្ស ២០នាក់បាត់បង់ជីវិត និង ៥២នាក់របួសធ្ងន់ ក្នុងហេតុការណ៍បំផ្ទុះនៅព្រះវិហារ Mar Elias

ស៊ីរី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែបក្នុងព្រះវិហារមួយកន្លែងនៅក្នុងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៣ ខែមិថុនា។ ព្រះវិហារដែលជាកន្លែងកើតហេតុនេះមានឈ្មោះថា Mar Elias ជាព្រះវិហារដ៏ធំមួយនៅក្នុងរដ្ឋធានី Damascus នៃប្រទេសស៊ីរី។ ប្រភពខាងបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ហើយ ការវាយប្រហារនេះក៏បានបណ្តាលឱ្យ​មនុស្សចំនួន ៥២នាក់ផ្សេងទៀតបានរងរបួសផងដែរ។ បើតាមក្រសួងមហាផ្ទៃស៊ីរីបានអះអាងថា ការបំផ្ទុះគ្រាប់បែបនេះគឺជាស្នាដៃរបស់ក្រុមភេរវកម្មរដ្ឋអ៊ីស្លាមហើយកសកម្មភាពនេះត្រូវបានចាត់ទុកថាជាអំពីភារវកម្មដ៏ឃោឃៅមួយផងដែរ។…

ហានិភ័យជើងហោះហើរ៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗពិចារណាលុប/ប្តូរជើងហោះហើរទៅមជ្ឈិមបូព៌ា ក្រោយអាមេរិកវាយប្រហារអ៊ីរ៉ង់

អារ៉ាប់រួម៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើននៅលើពិភពលោកកំពុងពិចារណាលុបចោលជើងហោះហើរទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោយសហរដ្ឋអាមេរិកបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៣ ខែមិថុនា។ គួរកត់សម្គាល់ថា ភ្លាមៗក្រោយកងកម្លាំងអាមេរិកវាយប្រហារអ៊ីរ៉ង់គឺមានជើងហោះហើរមួយចំនួនត្រូវបានលុបចោលភ្លាមៗរួចទៅហើយ ដោយមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពលើដែនអាកាស។ យ៉ាងណាក្តី ក្រោយការវាយប្រហារបានស្ងប់បន្តិចក៏មានជើងហោះហើរមួយចំនួនទៅកាន់តំបន់មជ្ឈិមបូព៌ាផ្តើមដំណើរឡើងវិញ តែជើងហោះហើរទាំងនោះបានសម្រេចប្តូរផ្លូវហោះហើរនិងប្តូរកន្លែងចុះចតជាដើម។ បើទោះជាយ៉ាងនេះក៏ដោយចុះ ក្រុមអ្នកជំនាញផ្នែកអាកាសចរណ៍នៅតែបន្តមានការព្យួយបារម្ភជុំវិញបញ្ហានេះដដែល ដ្បិតបើផ្អែកទៅលើស្ថានភាពជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គឺការវាយប្រហារតាមដែនអាកាសអាចនឹងបន្តកើតមានឡើងជាថ្មីម្តងទៀត ខណៈគេក៏មិនអាចព្យាការណ៍ទុកបានជាមុនដែរ។…

Tesla, ចិន៖ បោះទុន ៥៥៦លានដុល្លារ សាងសង់រោងចក្រស្តុកថាមពលខ្នាតយក្សដំបូងបង្អស់

អាមេរិក៖ ក្រុមហ៊ុន Tesla របស់លោកមហាសេដ្ឋី Elon Musk បានចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលអគ្គិសនី “Grid-scale” ជាលើកដំបូងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែមិថុនា។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដោយមានភាគីចូលរួមចំនួន៣ គឺ ក្រុមហ៊ុន Tesla…