អន្តរជាតិ

Air India: កាត់បន្ថយជើងហោះហើរអន្តរជាតិ ១៥% ក្រោយហេតុការណ៍ធ្លាក់យន្តហោះបណ្តាលឱ្យមនុស្ស ២៧០នាក់បាត់បង់ជីវិត

ឥណ្ឌា៖ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Air India សម្រេចកាត់បន្ថយជើងហោះហើរអន្តរជាតិរបស់ខ្លួនមួយចំនួនបន្ទាប់ពីជើងហោះហើររបស់ខ្លួនមានបញ្ហាជាបន្តបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែមិថុនា។ តាមធម្មតាក្រុមហ៊ុនអាកាសចរណ៍ Air India មានជើងហោះហើរទាំងក្នុងស្រុក និងជើងហោះហើរអន្តរជាតិប្រមាណជាប្រមាណជា ១,០០០ជើងក្នុងមួយថ្ងៃ។ យ៉ាងណាក្តី ចំណាត់ការថ្មីរបស់ក្រុមហ៊ុនដ៏ធំមួយនេះគឺនឹងកាត់ប​ន្ថយជើងហោះរអន្តរជាតិចំនួន ១៥% ហើយសេចក្តីសម្រេចនេះនឹងបន្តអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃពាក់កណ្តាលខែកក្កដា។…

ចិន៖ អាជ្ញាធរជម្លៀសប្រជាជនជិត ៧ម៉ឺននាក់ ជាបន្ទាន់ដោយសារជំនន់ទឹកភ្លៀង និងឥទ្ធិពលព្យុះទីហ្វុង Wutip

ចិន៖ អាជ្ញាធរចិនបានជម្លៀសពលរដ្ឋជិត ៧០,០០០នាក់ជាបន្ទាន់ដោយសារបញ្ហាជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយឥទ្ធិពលរបស់ព្យុះទីហ្វុង Wutip នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃទី១៩ ខែមិថុនា។ តំបន់ដែលកំពុងរងឥទ្ធិពលដោយសារព្យុះទីហ្វុង Wutip នៅពេលនេះគឺក្រុង Zhaoqing នៃខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ក្រៅតែពីបានសម្រេចជម្លៀសពលរដ្ឋរាប់ពាន់នាក់ជាបន្ទាន់ហើយ ព្យុះទីហ្វុង Wutip ក៏កំពុងបង្កផលប៉ះពាល់ដល់ពលរដ្ឋប្រមាណជា ១៨៣,០០០នាក់ផ្សេងទៀតផងដែរ ដោយផលប៉ះពាល់ទាំងនោះមានដូចជា…

ថ្នាំចាក់ការពារអេដស៍៖ អាជ្ញាធរអាមេរិកអនុម័តជាផ្លូវការ​

អាមេរិក៖ រដ្ឋបាលផ្នែកចំណីអាហារ និងឱសថអាមេរិកបានអនុម័តជាផ្លូវការ​ឱ្យមានការចាក់ថ្នាំការពារការឆ្លងជំងឺអេដស៍ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃទី១៩​ ខែមិថុនា។ ថ្នាំការពារមិនឱ្យឆ្លងជំងឺអេដស៍នេះមានឈ្មោះថា Yeztugo ជាប្រភេទថ្នាំ PrEP ដែលមានពាក្យពេញថា Pre-exposure Prophylaxis ឬមានន័យជាខេមរភាសាថា “ការការពារមុនពេលប៉ះពាល់”។ ប្រភពខាងលើបានបន្តថា ថ្នាំការពារមិនឱ្យឆ្លងជំងឺអេដស៍ Yeztugo ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Gilead Sciences…

សារសំឡេងបែកធ្លាយ៖ ក្រុមអាវលឿងថៃបាតុកម្មទាមទារលោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង

ថៃ៖ ក្រុមសកម្មជនដែលមានទំនោរប្រឆាំងរដ្ឋាភិបាលថៃ ឬជាទូទៅគេតែងហៅថា ក្រុមអាវលឿង រាប់រយនាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មទាមទារឱ្យលោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ចុះចេញពីដំណែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៩ ខែមិថុនា។ ចលនាទាមទារនេះបានកើតឡើងក្រោយពេលដែលមានការបែបធ្លាយសារសំឡេងរវាងលោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ជាមួយនឹងប្រធានព្រឹទ្ធសភាកម្ពុជាគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ គួរបញ្ជាក់ជូនថា នៅក្នុងសារសំឡេងដែលមានរយៈជាង​​១៧នាទីនោះ…

TikTok អាមេរិក៖ ត្រាំ ពន្យាពេលបិទ TikTok ៩០ថ្ងៃបន្ថែម ជាការពន្យាលើកទី៣

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាពន្យាពេលបិទកម្មវិធី TikTok រយៈពេល ៩០ថ្ងៃបន្ថែមទៀត នេះបើយោងតាមការផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែមិថុនា។ ការពន្យាពេលនេះគឺជាការពន្យាពេលលើកទី៣ ហើយ ខណៈក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok…

Hacker អ៊ីរ៉ង់: ទិន្នន័យសំខាន់ៗក្នុងធនាគាររដ្ឋ និងលុយគ្រីបតូជាង ៩០លានដុល្លារ ត្រូវបានបំផ្លាញ

អ៊ីរ៉ង់៖ ទីផ្សាររូបិយប័ណ្ណគ្រីបតូនៅក្នុងប្រទេសអ៊ីរ៉ង់ទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមចោរអ៊ីនធឺណិត ឬ Hacker នេះបើយយោងតាមការចុះផ្សារយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែមិថុនា។ បើតាមអាជ្ញាធរអ៊ីរ៉ង់បានឱ្យដឹងថា ការវាយប្រហារនេះអាចជាស្នាដៃរបស់ក្រុម Gonjeshke Darande ឬ Predatory Sparrow ដែលជាក្រុមមានទំនោរប្រឆាំងរដ្ឋាភិបាល។ ប្រភពខាងលើបានបន្តថា នៅក្នុងប្រតិបត្តិការវាយប្រហារនោះនោះគឺក្រុម Hacker បានចូលទៅបំផ្លាញទិន្នន័យសំខាន់ៗជាច្រើននៅក្នុងធនាគារ Sepah…

បញ្ហាបច្ចេកទេស៖ យន្តហោះ Air India ប្រភេទ Boeing 787-8 ហោះត្រលប់ព្រលានវិញភ្លាមៗ ក្រោយចេញដំណើរបានត្រឹម ៧គីឡូម៉ែត្រ

ឥណ្ឌា៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានហោះត្រលប់ទៅកាន់ព្រលានវិញយ៉ាងបន្ទាន់ក្រោយអ្នកបើកបរសង្ស័យថាមានបញ្ហាបច្ចេកទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៦ ខែមិថុនា។ យន្តហោះមួយគ្រឿងនេះគឺជាយន្តហោះប្រភេទ Boeing 787-8 Dreamliner ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនអាមេរិក Boeing និងមានអាយុកាលនៃការប្រើប្រាស់ ៧ឆ្នាំ។ ប្រភពខាងលើបានបន្តថា យន្តហោះមួយគ្រឿងនេះមានជើងហោះហើរលេខ AI315 មាន និងមានទិសដៅធ្វើដំណើរចេញពីព្រលានយន្តហោះអន្តរជាតិហុងកុង…

OpenAI: កិច្ចសន្យា ២០០លានដុល្លារ ជាមួយក្រសួងការពារជាតិអាមេរិក ពង្រឹងសន្តិសុខជាតិដោយ AI

អាមេរិក៖ ក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីបញ្ញាសិប្បនិម្មិត ChatGPT បានចុះកិច្ចសន្យាតម្លៃ ២០០លានដុល្លារជាមួយក្រសួងការពារជាតិអាមេរិកក្នុងការអភិវឌ្ឍ ឧបករណ៍សំខាន់ៗមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១៧ ខែមិថុនា។ តាមគម្រោងគឺកិច្ចសន្យានេះនឹងមានសុពលភាពរហូតដល់ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងកិច្ចសន្យារយៈពេល ១ឆ្នាំនេះ ក្រុមហ៊ុន OpenAI…

គ្រោះថ្នាក់ឧទ្ធម្ភាគចក្រ: ៧នាក់ស្លាប់ ដោយសារឧទ្ធម្ភាគចក្រធ្លាក់នៅឥណ្ឌា រួមមានកុមារអាយុក្រោម ៣ឆ្នាំម្នាក់

ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Sun។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះក៏មានទាំងកូនក្មេងអាយុក្រោម ៣ឆ្នាំម្នាក់​ និងអ្នកបើកបរម្នាក់ផងដែរ។ បើតាមអាជ្ញាធរអាកាសចរណ៍ឥណ្ឌាបានឱ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះជាឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុនឯកជនមួយឈ្មោះ Aryan Aviation មានទិសដៅហោះហើរចេញពីរដ្ឋ Uttarakhand ឆ្ពោះទៅកាន់ទីក្រុង Guptkashi ភាគខាងត្បូងប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះបានដឹកអ្នកក្រុមដំណើរអ្នកជាលក្ខណៈគ្រួសារ ដែលមានសមាជិកចំនួន…

បោកស្នេហាអនឡាញ៖ ស្រ្តីថៃវ័យ ៦៥ឆ្នាំ ចាញ់បោកមិត្តស្រីតាម TikTok អស់ជិត ៣៧ម៉ឺនដុល្លារ

ថៃ៖ ស្រី្តជនជាតិថៃ អាយុ ៦៥ឆ្នាំម្នាក់បានចាញ់បោកស្នេហាតាមអ៊ីនធឺណិតអស់ប្រាក់ជិត ៣៧ម៉ឺនដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃចន្ទ ទី១៦ ខែមិថុនា។ ស្រ្តីជាជនរងគ្រោះរូបនេះមិនបានបង្ហាញមុខមាត់និងអត្តសញ្ញាណពិតប្រាកដនៅលើបណ្តាញសារព័ត៌មានឡើយដើម្បីរក្សាកិត្តិយស ខណៈអ្នកកាសែតបានដាក់ឈ្មោះក្រៅឱ្យគាត់ថា Aor ហើយបុគ្គលដែលជាបោកប្រាស់នោះត្រូវបានគេហៅត្រឹមថា Porn និងជាមនុស្សដែលមានភេទស្រីដូចគ្នា។ នៅស្ថានីយ​ប៉ូលិសបង្រ្កាបបទល្មើសបច្ចេកវិទ្យាក្នុងទីក្រុងបាងកក អ្នកស្រី Aor បានប្រាប់ប៉ូលិសជំនាញថា គាត់ជាគិលានុបដ្ឋាយិកា​ចូល​និវត្តន៍ម្នាក់ ហើយរូបគាត់បានផ្តើមស្គាល់គ្នាជាមួយអ្នកស្រី Porn តាមរយៈបណ្តាញសង្គម…