កម្សាន្ត

ណាហ្គាវ៉លដ៍ ឈានមុខគេក្នុងបញ្ជីក្រុមហ៊ុនល្អបំផុត ១០០ នៅអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវ៉លដ៍ បានសម្រេចស្នាដៃថ្មីមួយទៀត ដោយត្រូវបានចុះក្នុងបញ្ជីក្រុមហ៊ុនល្អបំផុត ១០០ នៅអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៥ របស់ស្ថាប័ន Fortune ដោយទទួលបានចំណាត់ថ្នាក់លេខ ៤៦។ ក្នុងឱកាសអបអរខួប ៣០ ឆ្នាំ ណាហ្គាវ៉លដ៍ បន្តឈានមុខគេជាមណ្ឌលកម្សាន្តចម្រុះក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះជាក្រុមហ៊ុនវិនិយោគដោយផ្ទាល់ពីបរទេសដំបូងគេបង្អស់ និងធំបំផុតមួយក្នុងប្រទេសកម្ពុជា។ ស្នាដៃនេះ…

Bitget ជួយលើកកម្ពស់វិស័យបាល់ទាត់យុវជនកម្ពុជា តាមរយៈការគាំទ្រការប្រកួត LALIGA Youth Tournament លើកដំបូង

រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ – ក្រុមហ៊ុន Bitget ដែលជាវេទិកា Universal Exchange (UEX) ធំបំផុតរបស់ពិភពលោក បានបញ្ចប់តួនាទីរបស់ខ្លួនក្នុងនាមជាដៃគូផ្លូវការនៃការប្រកួតកីឡាបាល់ទាត់យុវជន LALIGA Youth Tournament នៅកម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី៦ ដល់ទី៧ ខែធ្នូ…

លោកជំទាវ សេង ពុទ្ធិឆាត ផ្តល់ជំនួយយ៉ាងធំធេងដល់កងទ័ព មន្ទីរពេទ្យ និងជនភៀសសឹកនៅព្រះវិហារ

ភ្នំពេញ៖ ក្រោមស្មារតីមហាសាមគ្គីជាតិខ្មែរ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ សេង ពុទ្ធិឆាត អគ្គនាយិការងជាន់ខ្ពស់ តំណាងឱ្យអ្នកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា បានធ្វើដំណើរទៅខេត្តព្រះវិហារ ដើម្បីជួបសួរសុខទុក្ខវីរកងទ័ព និងបងប្អូនជនភៀសសឹកចេញពីតំបន់មានជម្លោះ។ ក្នុងឱកាសនេះ លោកជំទាវបាននាំយកគ្រឿងឧបភោគបរិភោគជាច្រើនប្រភេទ រួមមាន៖ អង្គរ…

អ្នកឧកញ៉ាពុង ឃាវសែ ឧបត្ថម្ភ ៣ លានដុល្លារ ជួយកងទ័ពជួរមុខ និងជនភៀសសឹកតាមរយៈសម្តេចតេជោ ហ៊ុន សែន

រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ – លោកអ្នកឧកញ៉ា​បណ្ឌិត ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន កា​ណា​ឌី​យ៉ា គ្រុប បាន​ចូលរួម​ឧបត្ថម្ភ​ថវិការ​ចំនួន ៣ លាន​ដុល្លារ តាម​រយៈ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា…

ធនាគារជាតិកម្ពុជាប្រគល់អំណោយដល់ប្រជាពលរដ្ឋភៀសសឹកនៅស្រីស្នំ សៀមរាប

សៀមរាប – ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អំណោយជាច្រើនត្រូវបានប្រគល់ជូនគ្រួសារយោធិន និងប្រជាជនភៀសសឹកដែលរត់គេចពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅវត្តប្រាសាទបូទុមមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។ ការប្រគល់អំណោយនេះបានធ្វើឡើងក្រោមព្រះវត្តមានសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧណ្ណាលោម រួមជាមួយមហាឧបាសិកា ខៀវ ស៊ីណា ជា…

មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព៖ តន្ត្រីជួយមនុស្សធម៌ដល់ជនរងគ្រោះព្រំដែន

ភ្នំពេញ៖ មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ និងណាហ្កាវើលដ៍ បានប្រកាសគំរោងសហការដ៏ពិសេសមួយ ដោយយកល្ខោនអូប៉េរ៉ាលំដាប់ថ្នាក់ពិភពលោក មកបម្រើគោលបំណងមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ តាមសេចក្ដីប្រកាសព័ត៌មានថ្មីៗនេះ ការសំដែងវណ្ណកម្មរឿង “Don Giovanni” របស់ Mozart ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ និង១៤ ខែធ្នូ ឆ្នាំ២០២៥ នឹងជា “មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព” ដែលរាល់ការលក់សំបុត្រនីមួយៗនឹងត្រូវដក១០ភាគរយសម្រាប់បរិច្ចាគជួយដល់សហគមន៍ជនភៀសសឹកតាមបណ្តោយព្រំដែន។…

ក្រសួងការងារ និងសាធារណការចាប់ផ្តើមត្រួតពិនិត្យរថយន្តដឹកកម្មករ ដើម្បីសុវត្ថិភាពជាតិ

ខេត្តស្វាយរៀង – ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមកម្មវិធីត្រួតពិនិត្យបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដើម្បីលើកកម្ពស់សុវត្ថិភាពដល់កម្មករជាង៧០០នាក់។ ក្នុងពិធីដែលប្រារព្ធនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម…

ខ្មែរនៅកូរ៉េខាងត្បូងធ្វើបាតុកម្មថ្កោលទោសការឈ្លានពានរបស់យោធាថៃលើទឹកដីកម្ពុជា

ហ្វាសង់ កូរ៉េខាងត្បូង – ប្រជាពលរដ្ឋខ្មែរដែលរស់នៅតំបន់ហ្វាសង់ ប្រទេសកូរ៉េខាងត្បូង បានរៀបចំពិធីជួបជុំសម្ដែងមតិយ៉ាងធំធេង ដើម្បីថ្កោលទោសយោធាថៃដែលបានឈ្លានពានលើដែនអធិបតេយ្យភាពរបស់កម្ពុជាជាថ្មី។ ការជួបជុំនេះបានធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ទី១០ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីយោធាថៃបានចាប់ផ្ដើមធ្វើការឈ្លានពានលើទឹកដីកម្ពុជាចាប់ពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កងកម្លាំងថៃបានប្រើប្រាស់អាវុធធុនតូចនិងធុនធំដោយគ្មានការរើសគោលដៅ បណ្ដាលឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនស្លាប់ និងរងរបួស ផ្ទះសម្បែងជាច្រើនត្រូវបានបំផ្លាញ ហើយប្រជាជនត្រូវភៀសខ្លួនយ៉ាងអាសន្ន។ ពិធីជួបជុំនេះមានគោលបំណងចម្បងគឺថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះទង្វើឈ្លានពានពីសំណាក់កងកម្លាំងថៃ…

ហោះហើរមកដល់ហើយ! Turkish Airlines បើកជើងហោះហើរថ្មីពីអ៊ីស្តង់ប៊ុលទៅភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ធ្នូ ២០២៥ – ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរទៅប្រទេសច្រើនជាងគេបំផុតក្នុងពិភពលោក បានចាប់ផ្តើមបើកដំណើរការជើងហោះហើរថ្មីពីទីក្រុងអ៊ីស្តង់ប៊ុលមកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងគោលដៅថ្មីនេះ កម្ពុជាបានក្លាយជាប្រទេសទី៧ ដែលទទួលបានសេវាកម្មពីក្រុមហ៊ុនអាកាសចរណ៍ជាតិនៅអាស៊ីអាគ្នេយ៍ ហើយភ្នំពេញក៏បានក្លាយជាទីក្រុងទី១១ នៅក្នុងតំបន់ដែលត្រូវបានភ្ជាប់ទៅក្នុងបណ្តាញសកលរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន Turkish Airlines…

យុវជនគណបក្សប្រជាជនកម្ពុជាថ្កោលទោសសកម្មភាពយោធាថៃដែលរំលោភបំពានលើអធិបតេយ្យភាពកម្ពុជា

រាជធានីភ្នំពេញ៖ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ផ្នែករាជធានី ខេត្ត បានចេញញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃដែលបានឈ្លានពានសាជាថ្មីមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ តាមរយៈញត្តិថ្កោលទោស យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ផ្នែករាជធានី ខេត្ត បញ្ជាក់ថា ក្រុមយោធាថៃឈ្លានពាន បានបាញ់ប្រហារមកលើអធិបតេយ្យភាពកម្ពុជាដោយប្រើប្រាស់អាវុធធុនតូច និងធំ ដោយកំរោលនិងមិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនរងរបួស…