ប.ស.ស. កម្ពុជា ឆក់បានពានរង្វាន់នវានុវត្តន៍លំដាប់អាស៊ាន សម្រាប់ការទាមទារអត្ថប្រយោជន៍តាម App!
ព្រុយណេ ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកនវានុវត្តន៍ដ៏ល្បីល្បាញ ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤២ ដែលប្រព្រឹត្តទៅនៅប្រទេសព្រុយណេ។ ពានរង្វាន់នេះ គឺសម្រាប់ស្នាដៃឆ្នើមរបស់ ប.ស.ស. លើ “ការដាក់ឯកសារទាមទារតាវកាលិកតាមរយៈកម្មវិធីទូរស័ព្ទ (Online…
