តារាសម្ដែងពីររូបសន្យាលើកស្ទួយវប្បធម៌ខ្មែរលើឆាកអន្តរជាតិ
រាជធានីភ្នំពេញ៖ តារាសម្ដែងពីររូបដ៏ល្បីល្បាញ គឺនាងចន សុទីម៉ា និងនាងអ៊ិន លក្ខិណា បានសន្យាយ៉ាងច្បាស់ថា នឹងបន្តខិតខំផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។ ការសន្យានេះធ្វើឡើងបន្ទាប់ពីតារាទាំងពីរត្រូវបានអញ្ជើញចូលរួមក្នុងវេទិកាយុវជនក្នុងកិច្ចការវប្បធម៌ ក្រោមប្រធានបទ “រួមគ្នាការពារនិងលើកស្ទួយសិល្បៈវប្បធម៌ជាតិ” ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។ នាងចន សុទីម៉ា បានថ្លែងថា៖ “ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងវប្បធម៌…
