ក្រសួងការងារប្រកាស៖ កិច្ចសហប្រតិបត្តិការការងារជាមួយអ៊ីស្រាអែល ជាឱកាសមាស់សម្រាប់ពលករខ្មែរ
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ បានចេញមុខឆ្លើយតបទៅនឹងការរិះគន់ចំពោះកិច្ចព្រមព្រៀងសហប្រតិបត្តិការការងាររវាងកម្ពុជា និងអ៊ីស្រាអែល ដោយចាត់ទុកថាជាការរិះគន់ដែលមានចេតនាបន្ទច់បង្អាក់ភាពរីកចម្រើនរបស់ពលរដ្ឋខ្មែរ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់នៅថ្ងៃទី៤ ខែធ្នូថា កិច្ចព្រមព្រៀងដែលចុះហត្ថលេខាកាលពីថ្ងៃទី១ ធ្នូ ២០២៥ គឺជាការបើកទំព័រដំបូងនៃការផ្លាស់ប្ដូរកម្លាំងពលកម្មជាមួយគ្នា ដែលនឹងផ្ដល់ឱកាសដល់ពលករខ្មែរក្នុងការទៅធ្វើការនៅអ៊ីស្រាអែល។ “ប្រទេសអ៊ីស្រាអែលជាប្រទេសមានបច្ចេកទេសទំនើបក្នុងវិស័យកសិកម្ម និងកំពុងមានតម្រូវការខ្ពស់ក្នុងវិស័យសំណង់ ហើយទទួលបានប្រាក់ឈ្នួលខ្ពស់”…
